បើ​ជ្រុល​ជា​ត្រូវ​លះបង់​ហើយ សូម​លះបង់​ឲ្យ​ចំមនុស្ស​ កុំ​ឲ្យ​ខាត

  • 2020-04-07 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​លះបង់​គឺ​មិន​ខុស​ទេ ខុស​ត្រង់​លះបង់​ខុស​មនុស្ស ចំ​មនុស្ស​ដែល​មិន​ស័ក្ដិសម។ តើ​អ្នក​មាន​ធ្លាប់​សួរ​ខ្លួន​ឯង​ទេ​ថា៖ គេ​ស័ក្ដិសម​នឹង​ការ​លះ​បង់​របស់​យើង​ឬ​អត់?

រូបតំណាង

សម្រាប់​មនុស្ស​ស្រី ឫស​គល់​នៃ​សុភមង្គល​គឺ​គ្មាន​អ្វី​ក្រៅ​ពី​គ្រួសារ ប្ដី និង​កូន​នោះ​ឡើយ។ ដើម្បី​គ្រួសារ មនុស្ស​ស្រី​មិន​តិច​ឡើយ​ហ៊ាន​លះ​បង់​នូវ ការ​ឡើង​តំណែង យុវភាព ក៏​ដូច​ជា​សម្រស់​ដើម្បី​ចំណាយ​ពេល​មើល​ថែ​ទាំ​សំបុក​របស់​ខ្លួន។ សុភមង្គល​សម្រាប់​អ្ន​កខ្លះ​គឺ​សុភមង្គល​​ជា​រឿង​សាមញ្ញ​បំផុត​ដូច​ជា បាយ​ល្ងាច​ជុំ​គ្នា​មួយ​ពេល ស្ដាប់​ប្ដី​និយាយ​ពី​រឿង​ក្នុង​ថ្ងៃ​ដែល​បាន​កើត​ឡើង​នៅ​កន្លែង​ធ្វើ​ការ។

ឆាក​ជីវិត​ប្រគល់​ឲ្យ​មនុស្ស​ស្រី​ជំរើស​ច្រើន គ្មាន​អ្វី​ចម្លែក​ឡើយ​នៅ​ពេល​នាង​បោះ​ចោល​ទាំង​អស់​ ហើយ​ជ្រើស​យក​មនោសញ្ចេតនា ហើយ​រស់​ដើម្បី​ប្ដី ដើម្បី​គ្រួសារ។ ប៉ុន្តែ​សួរ​ថា​មាន​ប៉ុន្មាន​នាក់ ដែល​​ទទួល​មក​វិញ​ក្រោយ​ពេល​ខ្លួន​ឯង​លះបង់​នោះ? ក៏​ព្រោះ​តែ​ដោយសារ​គេ​ជ្រើស​ផ្លូវ​ខុស លះបង់​មិន​ចំ​មនុស្ស​ដែល​ស័ក្ដិសម​នឹង​ការ​លះបង់​ទាំង​នោះ។

មាន​អ្វី​ឈឺចាប់​ជាង​នៅ​ពេល​ដើរ​អស់​ពាក់​កណ្ដាល​ផ្លូវ​ហើយ​ដឹង​ថា ខ្លួន​ដើរ​តែ​ម្នាក់​ឯង​នោះ។ ខ្លួន​ឯង​បាន​ត្រឹម​តែ​ឲ្យ​គេ តែ​គ្មាន​ការ​ទទួល​មក​វិញ។ ទុក្ខ​ដែល​ខ្លួន​រង មាន​តែ​យើង​ដឹង យើង​ឮ។ អ្វី​ដែល​យើង​គិត​ថា​មាន​តម្លៃ សម្រាប់​គេ​បែរ​ជា​គ្មាន​អ្វី​សោះ ហើយ​តាម​ការ​ពិត មាន​យើង​ក៏​បាន អត់​យើង​ក៏​បាន។

រូបតំណាង

មនុស្ស​ស្រី​ពួក​យើង កម្រ​សួរ​ខ្លួន​ឯង​ខ្លាំង​ណាស់​ថា ការ​លះបង់​ទាំង​នេះ​ស័ក្ដិសម​ ឬអត់​ដោយ​គ្រាន់​តែ​គិត​សាមញ្ញ​ថា ឲ្យ​តែ​ធ្វើ​អស់​ពី​ចិត្ត នឹង​ទទួល​បាន​ផល​វិញ ទាំង​ការ​ពិត​គឺ​ទទួល​មក​វិញ​ត្រឹម​លេខ​សូន្យ។ ស្នេហា​គឺ​ចេញ​ពី​បេះដូង តែ​បើ​ចង់​បាន​ស្នេហា​ពេញ​លេញ​ដើរ​ជាមួយ​គ្នា​យូរ​អង្វែង ក៏​ត្រូវ​ប្រើ​ខួរ​ក្បាល​ផង​ដែរ៕

អានបន្ត៖ ​ ក្នុងកែវភ្នែករបស់ស្វាមី ភរិយាគួរធ្វើរឿង៣យ៉ាង ហើយចៀសវាង៤យ៉ាងនេះដាច់ខាត

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម