ក្នុងកែវភ្នែករបស់ស្វាមី ភរិយាគួរធ្វើរឿង៣យ៉ាង ហើយចៀសវាង៤យ៉ាងនេះដាច់ខាត

  • 2020-04-06 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សុភមង្គល​នឹង​កើត​មាន ​បើ​ប្តី​និង​ប្រពន្ធ​​ឆ្លាត​វៃ​ចេះ​បង្កើត​​ឲ្យ​មាន​។ ​គូ​ស្វាមី​ភរិយា​ខ្លះ ​យល់​ថា​ជា​រឿង​លំបាក​ណាស់ តែ​តាមពិត​វា​មិន​ដូច្នោះ​ទេ។ ​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​គួរ​ធ្វើ ​និង​មិន​គួរ​ធ្វើ​ដើម្បី​កុំ​ឲ្យ​ប្រេះ​ឆា​ក្នុង​ជីវិត​គ្រួសារ។

រូបតំណាង

រឿង​ដែល​ត្រូវ​ធ្វើ

១. សរសើរ​ស្វាមី​ឲ្យ​បាន​​ច្រើន​

​មនុស្ស​ប្រុស​ចូល​ចិត្ត​​លឺ​ពាក្យ​សរសើរ​​ណាស់ ​ដូច្នេះ ​អ្នក​ត្រូវ​តែ​​​ចេះ​ពី​របៀប​និយាយ​សរសើរ​ស្វាមី​របស់​អ្នក​ឲ្យ​ត្រូវ​ពេល។ ​ពិសេស ពេល​​គាត់​ធ្វើ​អ្វី​មួយ​បាន​ជោគ​ជ័យ ​ពាក្យ​ដែល​គាត់​ចង់​លឺ​ខ្លាំង​បំផុត​ពី​ប្រពន្ធ​គឺ​ការ​សរសើរ​នេះ​ហើយ។ ​គ្រប់​ពេល​នឹង​ធ្វើ​ឲ្យ​ប្ដី​របស់​អ្នក​មាន​អារម្មណ៍​សប្បាយ​ចិត្ត ​និង​ស្រលាញ់​អ្នក​កាន់​តែ​ខ្លាំង។

រូបតំណាង

២. តែង​តែ​ចេះ​បង្កើត​អ្វី​ថ្មី​ៗ

​​នេះ​​ពិត​ជា​អាថ៌កំបាំង​សំខាន់ ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្វាមី​របស់​អ្នក​ចង​ចាំ​បាន​។ ​ពេល​​ខ្លះ ​អ្នក​អាច​លើក​សំណើ​ទៅ​គាត់ ​ដូច​ជា​រៀប​ចំ​ញ៉ាំ​អាហារ​បែប​ពិក​និក​នៅ​បរិវេណ​​ក្នុង​ផ្ទះ​ជាមួយ​គ្នា។ ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ប្តី​របស់​អ្នក​​រីក​រាយ​នៅ​ពល​មាន​ប្រពន្ធ​ចេះ​យល់​ចិត្ត និង​ពូកែ​ដូច​ជា​អ្នក​។

៣. ​តែង​តែ​សកម្ម

​មនុស្ស​ប្រុស​ស្រលាញ់​ភរិយា​ដែល​ឧស្សាហ៍​ព្យាយាម និង​ចេះ​រៀប​ចំ​អ្វីមួយ​ដោយ​ខ្លួន​ឯង។ ​ពេល​ខ្លះ ​អ្នក​ត្រូវ​រៀន​ពី​របៀប​ផ្លាស់​ប្ដូរ​ខ្លួន​ឯង ​។ ​កាយ​វិការ ទឹក​មុខ ​និង​សកម្មភាព​របស់​អ្នក​នឹង​ជួយ​ឲ្យ​ប្ដី​កាន់​តែ​ចង់​ដឹង ​និង​ស្វែង​យល់​ពី​អ្នក​មិន​ជិន​ណាយ។

រូបតំណាង

រឿង​ដែល​មិន​​ត្រូវ​ធ្វើ

១. ​មិន​មាត់​ក

កុំ​ស្ងប់​ស្ងៀម​រហូត​មិន​និយាយ​ស្តី​អ្វី​ទាំង​អស់ ព្រោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​បាត់​ការ​ចាប់​អារម្មណ៍​ គេ​យល់​ថា​អ្នក​ប្រហែល​មិន​ចូល​ចិត្ត​​ឬ​ចង់​នៅ​ក្បែរ​គេ​ទេ ទើប​​បាន​ជា​ធ្វើ​បែប​នេះ។ ​ម្ល៉ោះហើយ ​ប្រពន្ធ​ឆ្លាត​គួរ​ចេះ​ពី​របៀប​និយាយ​​ឲ្យ​បាន​ពីរោះ​​ពិសា សម្ដី​ផ្អែម​ល្ហែម​ដើម្បី​ឲ្យ​ស្វាមី​របស់​អ្នក​ងប់​ងុល។

រូបតំណាង

២. ​មិន​​ចេះ​អត់​ធ្មត់

​កុំ​សម្ដែង​ឬក​ពារ​ហាក់​ដូច​ជា​អ្នក​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ស្រលាញ់​គាត់ ព្រោះ​ធ្វើ​បែប​នេះ ​ស្វាមី​​នឹង​​ស្អប់​អ្នក​ជា​រៀង​រហូត។

រូបតំណាង

៣. ​កុំ​រំលឹក​ឈ្មោះ​អតីត​សង្សារ​

ពាក្យ​សម្ដី​ដែល​ប្រៀប​ធៀប​​ប្ដី​របស់​អ្នក ជាមួយ​អតីត​សង្សារ​ពេល​ដែល​អ្នក​រៀប​​ការ​​រួច​ហើយ​នៅ​ពេល​នេះ ​​ហាក់​ដូច​ជា​​​ចម្លែក​​ខ្លាំង​បំផុត​សម្រាប់​គាត់។ ​គ្មាន​បុរស​ណា​អាច​ទ្រាំ​ស្ដាប់​យ៉ាង​សប្បាយ​រីករាយ​ ​នូវ​រឿង​ដែល​ប្រពន្ធ​ជជែក​ពី​អតីត​សង្សារ​របស់​ខ្លួន​នោះ​ទេ។ ​ដូច្នេះ កុំ​បង្ក​ជម្លោះ​ដោយសារ​តែ​រឿង​គួរ​ឲ្យ​ក្ដៅ​ចិត្ត​បែប​នេះ​។

រូបតំណាង

៤. ​កុំ​ធ្វើ​ខ្លួន​កន្រ្ទីង​កន្រ្ទាក់

សក់​ក្បាល​សំពីង​សំពោង ​ខោអាវ​រហែក ​ក្លិន​ខ្លួន​ស្អុយ ​រឿង​ទាំង​នេះ​នៅ​ពេល​ប្ដី​សម្លឹង​មក​អ្នក ​គាត់​ច្បាស់​ជា​មិន​ចង់​​នៅ​ជិត​អ្នក​នោះ​ទេ។ ​មនុស្ស​ប្រុស​ស្រលាញ់​មនុស្ស​ស្រី ​ដោយ​ប្រើ​កែវ​ភ្នែក​របស់​គេ ​ដូច្នេះ​អ្នក​គួរ​យក​​ឆ្លៀត​យក​ឱកាស​នេះ​បង្កើត​ភាព​ទាក់​ទាញ​ដើម្បី​ឲ្យ​ប្តី​កាន់​​តែ​ស្រលាញ់ ​និង​មោទកភាព​ចំពោះ​អ្នក​៕​​​​

អានបន្ត៖ ​ ស្នេហាងាយបែកបាក់ ដាច់គ្នាផុយៗ បើប្តីប្រពន្ធចាប់ផ្តើមមានចំណុចទាំងនេះ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា