តោះៗ! មកលេងហ្គេមងាយៗ យករង្វាន់ស្អាតៗ ពីកញ្ញា ទាំងអស់គ្នា

  • 2020-03-03 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅសល់ប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ថ្ងៃទិវានារីអន្តរជាតិ ៨មីនា នឹងឈានចូលមកដល់ហើយ។ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះ គឺត្រូវនឹងខួបលើកទី ១០៩។ នៅតាម​បណ្តា​ហាង​ទំនិញ ឬស្ថាប័ននីមួយៗតែងមាន ល្បែងកម្សាន្ត ឬលេងហ្គេមសប្បាយៗ ខុសៗគ្នា ដើម្បីផ្តល់រង្វាន់នានា។

ក្នុងនោះដើម្បីចូលរួមទិវាអន្តរជាតិនារី ៨មីនា និងជាការលើកទឹកចិត្តអ្នកគាំទ្រ ពិសេសនារី ក្រុមការងារ កញ្ញា ចង់ណែនាំដល់ប្រិយមិត្តទាំងអស់គ្នាឲ្យដឹងថា អ្នកទាំងអស់គ្នានឹង​អាចមានឱកាស ទទួល​បានរង្វាន់ដ៏ស្រស់ស្អាតជាច្រើន (ដូចរូបភាព) ពីវេបសាយកញ្ញាដោយគ្រាន់តែចូលរួមជាមួយយើង ដោយបំពេញតាមលក្ខខណ្ឌងាយៗ ដូចខាងក្រោម៖

១. ផ្ញើ​រូបថត ១ សន្លឹករបស់អ្នក (Free style) និង​ឃ្លាលើក​ទឹកចិត្ត​នារីៗ ១ឃ្លា។ បន្ទាប់​មក ​ផ្ញើ​មក​កាន់ Inbox ទំព័រ​ហ្វេសប៊ុក​ Kanha) ដោយ​ចុច​ត្រង់​នេះ

២. ក្រុមការងារ Kanha នឹង​បិទ​ឈប់​ទទួល​រូបថត ត្រឹម ​ថ្ងៃ​ទី៤ ខែ​មីនា ម៉ោង​៥ល្ងាច។

៣. រាល់​ការ​ចូលរួម​របស់ Fan ទាំងអស់​គ្នា​ នឹង​បង្ហោះ​នៅ​លើ ​ទំព័រ​ហ្វេសប៊ុក​ Kanha) ក្នុង​ថ្ងៃ​ទី ៨មីនា ដោយ​អ្នក​ចូលរួមត្រូវ Mention មិត្តភ័ក្ដិ​ឲ្យបាន​ចាប់​ពី ៨នាក់ ឡើង​ទៅនៅលើរូបភាពរបស់ខ្លួន។

៤. ក្រុមការងារ នឹង​ជ្រើសរើស​អ្នក​ឈ្នះ ៨នាក់ ដែល​មាន​ចំនួន Like, Share និង Comment ច្រើន​ជាង​គេ ហើយ​លទ្ធផល​នឹង​ប្រកាស​ នៅ​ថ្ងៃ​ទី ​១១ ខែ​មីនា។

កុំរំលងឲ្យសោះណា៎! អ្នកអាចជាអ្នកឈ្នះម្នាក់ក្នុងចំណោមអ្នកឈ្នះទាំង ៨រូប។ កុំឲ្យឱកាសដ៏កម្រនេះខកខានទៅឲ្យសោះ ពិសេសសុភាពនារីគ្នាយើង៕

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម