ទៅលេងឌូប៊ៃមិនអស់ច្រើនទេ បើដឹងរឿងចំណេញទាំង៥នេះ

  • 2020-02-28 10:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ឌូប៊ៃ​ ជា​ទីក្រុង​​ដ៏​ទាក់​ទាញ​មួយ​លំដាប់​ពិភព​លោក​ ដែល​​គេ​តែង​និយាយ​ត​ៗ​គ្នា​ខ្លះ​ថា​ ទីក្រុង​នេះ ជា​កន្លែង​ដែល​ត្រូវ​ការ​ចំណាយ​ច្រើនស្ទើរគ្រប់បែបយ៉ាង ​តែ​ផ្ទុយ​ទៅ​វិញ​​វា​មិន​ដូច​ពាក្យ​គេ​និយាយ​ទាំងអស់​ឡើយ​។ អត្ថបទ​លម្អិត​នេះ​ Sabay ជូន​ចំពោះ​​អ្នក​ចង់ទៅលេង​នៅ​ឌូប៊ៃ​​​ ដោយ​មិន​ចំណាយ​អស់​ច្រើន​​ និង​ទទួល​បាន​ភាព​រីករាយ​យ៉ាង​ពេញ​ចិត្ត​។​ ​សូម​ណែនាំ​រឿង​សំខាន់​ៗ​មួយ​ចំនួន​គួរ​ដឹង​ និង​ត្រៀម​ជា​មុន​។ ​តោះ​! ទៅ​អាន​ទាំងអស់​គ្នា​៖ ​​

១. រឿង​ដែល​​គួរ​ដឹង​មុន​ទៅ​

  • លុយ​របស់​អារ៉ាប់​ គឺ​Dirham ដែល​ ១ដុល្លារ ប្រមាណ ៣,៦Dirham
  • បានស៊ីម Free ពេល​ឆែក​ Passport នៅ​ព្រលាន​យន្តហោះ​ឌូប៊ៃ​

សូមទស្សនាវីដេអូបន្ថែម៖

  • ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ឌូប៊ៃ​ មាន​Wifi​
  • ប្រជាជន​អារ៉ាប់​ភាគច្រើន​អាច​និយាយ​ភាសា​អង់គ្លេស
  • ដើម្បី​អស់​លុយ​តិច​ គឺ​ទិញ​កាត​រថភ្លើង​តម្លៃ​ ៧ដុល្លារ ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ Metro ​និង​Tram ​ងាយស្រួល ហើយ​សុវត្ថិភាព។​

សូម​ទស្សនា​វីដេអូ​បន្ថែម​៖

២. កន្លែង​កម្សាន្ត​មិន​អស់​លុយ​

​នៅ​ឌួប៊ៃ​មាន​កន្លែង​ដើរ​លេង​មិន​ចាំបាច់​ចំណាយ​លុយ​​ច្រើន​ណាស់​។​ នេះ​កន្លែង​ដែល​បង​ Sabay សូម​ណែនាំ​៖​

  • The Dubai Mall ជា​ផ្សារ​ទំនើប​ដែល​ធំជាង​គេ​​​ នៅ​ក្នុង​ផ្សារ​ អាច​​ទស្សនា​អាង​មច្ឆា ស្ដង់ Cute Cute គេ​រៀប​ចំ​សម្រាប់​ថតរូប​​​​

  • Dubai Fountain ជា​កន្លែង​ដែល​ពេញ​និយម​ជាងគេ​ ដែល​យើង​គ្រាន់​តែ​ដើរ​ចេញ​ពី​ក្នុង​ផ្សារ The Dubai Mall គឺ​ឃើញ​តែ​ម្ដង​។ ទីនេះ​ មាន​ទីធ្លា​ធំ​ទូលាយ ទេស​ភាព​ស្អាត​ៗ កន្លែង​អង្គុយ​ស្ដាប់​ចម្រៀង​លាយ​ឡំ​ទឹក​ធ្លាក់​ ហើយ​បាន​ឃើញ​អគារ​ខ្ពស់​ជាង​គេ​ក្នុង​លោក​ គឺ​ Burj Khalifa ។​

  • Atlantis នៅ​លើ​ឆ្នេរ Palm Jumeriah ដើម្បី​ទៅ​ទីនេះ​ ត្រូវ​ចំណាយ​ទិញ​កាត​ចូល​ទស្សនា​ប្រមាណ​ ៨ដុល្លារ​​ ដោយ​ជិះ​រថភ្លើង​ Monorail​។

នៅ​កន្លែង​នេះ ​ជា​តំបន់​ពិបាក​នឹង​ទប់​ចិត្ត​បន្តិច​​ ព្រោះ​មាន​កន្លែង​កម្សាន្ត​ជាច្រើន កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​​ ប៉ុន្តែ​ក៏​មាន​កន្លែង​ដើរ​ទស្សនា​មិន​អស់​លុយ​ដែរ។

សូម​ទស្សនា​វីដេអូ​បន្ថែម​៖

​៣. អាហារ​

  • ​អាហារ​តំបន់​ដែល​អាច​ណែនាំ​អ្នក​ទាំងអស់​គ្នា​គឺ​ Falafel​ តម្លៃ​សមរម្យ​ អាចញ៉ាំ​ ២នាក់​
  • ទឹក​សុទ្ធ​ ១ដប តម្លៃ ​១ Dirham ប្រហែល ១ ៥០០រៀល
  • ភេសជ្ជៈ​មួយ​កំប៉ុង​មាន​ពី​ ១ដុល្លារ ​និង​ទឹក​ផ្លែឈើ​ស្រស់​គេ ១កែវ ២ ដុល្លារ​
  • មាន​អាហារ​លឿន​ KFC ជា​ឈុតតម្លៃ១០ដុល្លារ មាន​ភ្លៅ​មាន់​បំពង​ ២ ដំឡូង​បារាំង ​កូកា ​១កែវ ​។

​​ ៤. កន្លែង​ស្នាក់​នៅ

តម្លៃ​សណ្ឋាគារ​បែងចែក​ទៅ​តាម​តំបន់​៖  ​

  • តំបន់​ជាយក្រុង​ មាន​តម្លៃ​ពី ៥០ដុល្លារ
  • តំបន់​ទីប្រជុំជន​ តម្លៃ​មាន​ពី ៨០ដុល្លារ​
  • តំបន់​កណ្ដាល​ក្រុង​នៅ​ជិត​រមណីយដ្ឋាន​ ល្បាក់ ១០០ដុល្លារ​។

" ជា​យោបល់​ល្អ​ គួរ​កក់​តាម​អនឡាញ​ជា​មុន នឹង​​បាន​តម្លៃ​ទាប​​ " ។

៥. ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​

​និយាយ​ពី​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ ប្រសិន​​ជ្រើស​រើស​ Emirates គឺ​មាន​ភាព​ងាយ​ស្រួល​ច្រើន​យ៉ាង​ ទាំង​ការ​ធ្វើ ​Visa, ការ​កម្សាន្ត​មិន​ចេះ​ធុញ​នៅ​លើ​យន្តហោះ​, ការ​ធ្វើ​ដំណើរ​មាន​ផាសុកភាព​ជាដើម។​

សូម​ទស្សនា​វីដេអូ​បន្ថែម​៖

ចំពោះ​តម្លៃ​សំបុត្រវិញ​ មាន​ល្បាក់​ពី​ ៤៩៤ដុល្លារ (ទៅ-មក) ភ្នំពេញ-​ឌូប៊ៃ ​ ដែល​តម្លៃ​​នេះ ​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុងរយៈ​ពេល​ ១៤ កុម្ភៈ ដល់ ៣០ កញ្ញា​​ឆ្នាំ ២០២០។ ចុចអានបន្ថែម

៦. ទិញវត្ថុ​អនុស្សាវរីយ៍​

នៅ​ទីក្រុង​នេះ មាន​របស់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​យ៉ាង​ដែល​មាន​លក់​នៅ​តាម​ផ្សារ​ទំនើប​ ឬ​តាម​រមណីយដ្ឋាន​ ប៉ុន្តែ​ប្រសិន​ចង់​ទិញ​របស់​អនុស្សាវរីយ​បាន​​តម្លៃ​ធូរ​​ថ្លៃ ​គួរ​ទិញ​ចំនួន​ច្រើន​បន្តិច(អាច​ទិញ​ចាប់​ពី​ចំនួន ​៣ ​ឡើង​ទៅ​)​ ដើម្បី​ងាយ​ស្រួល​តថ្លៃ​។

មួយ​វិញ​ទៀត​ យើង​ក៏​អាច​​ទិញ​ពេល​ត្រឡប់​មក​វិញ​ នៅ​ព្រលាន​យន្តហោះ​ឌូប៊ៃ​ ដែល​គេ​មាន​លក់​របស់​អនុស្សាវរីយ៍​ជាច្រើន​ ជា​មូយ​ការ​បញ្ចុះ​​ ៥០​% (ទំនិញ​មិន​គិត​ពន្ធ Duty Free) ​លើ​ទំនិញ​គ្រប់​ប្រភេទ​ លើក​លែង​តែ​គ្រឿងអលង្ការ​ មាស និង​ពេជ្រ​ប៉ុណ្ណោះ។ ​​​

សូម​ទស្សនា​វីដេអូ​បន្ថែម​៖

សង្ឃឹម​ថា​បន្ទាប់​ពី​អាន​អត្ថបទ​រួច​ អ្នក​ទាំងអស់​គ្នា​នឹងត្រៀម​ខ្លួន​​បំពេញ​ក្ដី​​ស្រម៉ៃ​ ជូន​ខ្លួនឯង​ទៅ​កន្លែង​ខ្លួន​ប្រាថ្នា​នៅ​ថ្ងៃ​ណា​មួយ៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម