វិធីស្រុះបង្គា ឲ្យកាន់តែផ្អែមឆ្ងាញ់ ជាប់មាត់ទ្វេដង
- 2020-01-10 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីស្រុះបង្គា ឲ្យកាន់តែផ្អែមឆ្ងាញ់ ជាប់មាត់ទ្វេដង
បង្គាជាប្រភេទអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងជាចំណង់ចំណូលចិត្តរបស់មនុស្សសឹងតែគ្រប់គ្នា។ ហេតុនេះហើយ ថ្ងៃនេះដែរ "កញ្ញា" នឹងបង្ហាញប្រិយមិត្តទាំងអស់គ្នា ពីវិធីងាយៗ ក្នុងការស្រុះបង្គា ឲ្យកាន់តែចូលជាតិ ផ្អែមជាប់មាត់តែម្តង។
របៀបស្រុះជាមួយស្រាបៀនិងគល់ស្លឹកគ្រៃ
គ្រឿងផ្សំ៖
បង្គា ១,៥ គីឡូ (អាចញ៉ាំបាន៣-៤នាក់)
ស្រាបៀកន្លះកូនចានចង្កឹះ
ជីវ៉ាន់ស៊ុយ ៤-៥ ទង
វិធីធ្វើ៖
បន្ទាប់មកទៀត ត្រូវដាក់បង្គាចូលទៅក្នុងឆ្នាំង ដែលកំពុងតែក្តៅឧណ្ណៗ ហើយចាក់អំបិល១ស្លាបព្រាកាហ្វេ ម្សៅស៊ុបបន្តិច និងម្រេចចំនួន ២ស្លាបព្រាកាហ្វេ។ បន្ទាប់មកទៀត ត្រូវកូរឲ្យបង្គាចូលជាតិសព្វល្អជាមួយនឹងគ្រឿងផ្សំ។ ដំណាក់កាលចុងក្រោយ ត្រូវចំហុយបង្គា ដោយចាក់ទឹកស្រាបៀនៅពីក្រោម (កុំភ្លេចដាក់ឲ្យប៉ះគ្នាជាមួយបង្គា ដើម្បីបង្កើនរសជាតិកាន់តែផ្អែម) ហើយដាក់គល់ស្លឹកគ្រៃនៅពីលើ បើកភ្លើងចង្ក្រានតិចល្មម ទុកចោលប្រមាណ ៨-១០នាទី ជាការស្រេច។
សម្រាប់ទឹកជ្រលក់អាចជ្រើសរើសតាមចំណង់ចំណូលចិត្ត។