ទឹកធ្លាក់២កន្លែងនៅឡាវ ជិះមិនឆ្ងាយប៉ុន្មានពីកម្ពុជា បង្កប់ទេសភាពស្រស់ត្រកាលក្នុងរដូវនេះ

  • 2019-12-12 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឡាវ​ជា​ប្រទេស​​គ្មាន​សមុទ្រ​​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​តែ​ប្រទេស​ជិត​ខាង​នឹង​កម្ពុជា​នេះ ​មាន​តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​ស្អាត​​២​កន្លែង​លើស​ពី​ការ​​រំពឹង​ទុក។ ​ទឹក​ធ្លាក់​ធម្មជាតិ​ទាំង​២​នេះ ​ស្ថិត​ក្នុង​ខេត្ត​ចម្ប៉ាសាក់ ​ដែល​​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ បើ​ធ្វើ​ដំណើរ​តាម​ព្រំ​ដែន ​ស្ទឹង​ត្រែង​ -​ឡាវ ​មក​​ទី​នេះ​។

ច្រកព្រំដែនកម្ពុជា -ឡាវ

**១. ទឹក​ធ្លាក់ ​Khone Phapheng**

​​នេះ​ជា​​ទឹក​ធ្លាក់​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍ ​ដែល​កំពុង​ស្រូប​ទាញ​ទេសចរ​ឆ្ងាយ​ជិត​ឲ្យ​មក​ទស្សនា​ឥត​ដាច់​នៅ​ប្រទេស​ឡាវ។ ទឹក​ធ្លាក់​នេះ​មាន​សណ្ឋាន​ស្រដៀង​ទឹក​ធ្លាក់​ល្បាក់​ខោន​នៅ​​ខេត្ត​ស្ទឹង​​ត្រែង​ដែរ។ ​​​​តំបន់​ទេសចរណ៍​នៅ​ភាគ​ត្បូង​នេះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំ​ដែន​កម្ពុជា -​ឡាវ ​ឡើយ ​ដោយ​លោក​អ្នក​គ្រាន់​តែ​ចំណាយ​ពេល​ប្រហែល ៧ ​គីឡូម៉ែត្រ ​នោះ​នឹង​មក​ដល់​។ ​នៅ​ទី​នេះ ​តម្រូវ​ឲ្យ​ទិញ​សំបុត្រ​ចូល​ទស្សនា ដោយ​ភ្ញៀវ​ជាតិ​តម្លៃ ​៥ ០០០ kip ​ ​( ប្រហែល ២៥០០រៀល) និង​ជន​បរទេស ​តម្លៃ​ ៥​៥០០០ ​Kip ( ប្រហែល ២៧៥០០រៀល) ​។ ​ Khone Phapheng ​មិន​ត្រឹម​ទាក់​ទាញ​ដោយ​សម្រស់​ទឹក​ធ្លាក់​ឡើយ ​តែ​​ក៏​មាន​សួន​ធម្មជាតិ​បៃ​តង​ខ្ចី​ និង​ខ្យល់​អាកាស​ត្រជាក់​​លើ​ខ្នង​ភ្នំ ដែល​មាន​ទី​តាំង​នៅ​ស្រុក​ខូង ​ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ។

២. ​ទឹក​ធ្លាក់​នៅ​រមណីយដ្ឋាន Tadlor Lodge

​ពេល​មក​ដល់​ទី​នេះ ​អ្វី​ដែល​អ្នក​ភ្លឹក​អារម្មណ៍​ជាង​គេ​គឺ ទឹក​ធ្លាក់​ពី​ជ្រលង​ភ្នំ​ខ្ពស់ បង្កើត​ជា​ទិដ្ឋភាព​ស្អាត​បំផុត​ក្នុង​​ស្រុក​សារ៉ាវ៉ាន់ ខេត្ត ​ចម្ប៉ា​សាក់ ​ប្រទេស​ឡាវ។ ​ទឹក​ធ្លាក់​មក​ប៉ះ​នឹង​ក្រំ​ថ្ម ​ព្រម​​ទាំង​ដើម​ឈើ​ម្លប់​ត្រឈឹង​ត្រឈៃ ​កាន់​តែ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មិន​ជិន​ណាយ ​ងូត​ទឹក​លេង​កម្សាន្ត​នោះ​ទេ។ ​ក្រៅ​​ពី​នេះ ​គេ​ក៏​អាច​ជួល​កង់​ជិះ​លេង ​ព្រម​ទាំង​ទទួល​ទាន​អាហារ​ឈ្ងុយ​ឆ្ងាញ់​ពី​រមណីយដ្ឋាន​ក្នុង​តំបន់​នេះ​ផ្ទាល់​តែ​ម្ដង។ ​អ្នក​ដែល​មិន​ធ្លាប់​ទៅ​លេង ​ច្បាស់​ជា​ជាប់​ចិត្ត​នឹង​ទឹក​ធ្លាក់​ធម្មជាតិ​នេះ ​យ៉ាង​ពិត​ប្រាកដ៕​ ​​

អានបន្ត៖ ​ ឡូយខ្លាំង!ឡាន១៣០ គ្រឿងបើកចម្ងាយជាងពាន់គីឡូម៉ែត្រ តែបន្តកន្ទុយគ្នាឥតដាច់ផ្អើលអ្នកមើល

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម