គន្លឹះ​ថត​រូប​មើល​ទៅ​ស្អាត គួរ​ឱ្យ​ទាក់ទាញ​បែប​ធម្មជាតិ​ដោយ​មិន​បាច់​ប្រឹង

  • 2019-12-12 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​ឥឡូវ មនុស្ស​មួយ​ចំនួន​ធំ​យក​ការ​ថត​រូប​ជា​រឿង​សំខាន់ ព្រោះ​រូបថត​រក្សា​បាន​នូវ​គ្រប់​ទិដ្ឋភាព​ដែល​​កើត​ឡើង។ អ្នក​ខ្លះ​​ប្រើ​ប្រាស់​វា​ដើម្បី​កសាង​ប្រជាប្រិយភាព អ្នក​ខ្លះ​ទៀត​ប្រើ​ប្រាស់​ក្នុង​បណ្តាញ​សង្គម​នានា​ដើម្បី​ការ​កម្សាន្ត ឯ​អ្នក​ខ្លះ​ទៀត​គ្រាន់​ចង់​ថត​ទុក​ដើម្បី​រក្សា​ទុក​ជា​អនុស្សាវរីយ៍​ជា​ដើម។ ទោះ​អ្នក​ថត​រូប​ក្នុង​បំណង​អ្វី​ក៏​ដោយ អ្នក​គ្រប់​គ្នា​គួរ​យល់​ដឹង​ពី​តិច​និក​ថត​រូប​បែប​ណា​មើល​ទៅ​មាន​សភាព​ស្រស់​ស្អាត​បែប​ធម្មជាតិ។

១. កុំ​ប្រឹង

រូបតំណាង

ពេល​ដែល​អ្នក​ប្រឹង​​ខ្លាំង​ពេក​​ មិន​ថា​ទឹក​មុខ​ ឬ​ កាយ​វិការ វា​នឹង​មើល​ទៅ​ឆ្គង ​មិន​សូវ​ស្រស់​ស្រាយ​ដូច​ធម្មជាតិ​ឡើយ។ ដូចនេះ អ្នក​គួរ​សម្រាក​ខ្លួន​ និង​ មុខ ហើយ​បញ្ចេញ​វា​ដោយ​លក្ខណៈ​សាមញ​បំផុត ហាក់​បី​ដូច​​​ជា​គ្មាន​កាម៉េរា​នៅ​មុខ​អ្នក​អ៉ីចឹង។

២. និយាយ​លេង​ជាមួយ​អ្នក​ជុំវិញ​អ្នក

រូបតំណាង

បើ​អ្នក​មិន​មែន​នៅ​ម្នាក់​ឯង អ្នក​គួរ​ធ្វើ​ស្ទីល​និយាយ​លេង​ជាមួយ​មិត្តភ័ក្ត ឬ ជាមួយ​អ្នក​ថត​រូប​ឱ្យ​អ្នក​ ដើម្បី​ថត​យក​សកម្មភាព​ដែល​ស្រស់​ស្រាយ​ទាំង​នោះ ព្រោះ​ថត​ចេញ​មក​នឹង​ឃើញ​ដូច​ធម្មជាតិ​ ហើយ​គួរ​ឱ្យ​ស្រឡាញ់​ទៀត​ផង។

៣. គិត​ដល់​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​សើច

រូបតំណាង

ពេល​ខ្លះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ពិបាក​សើច​ដាក់​កាមេរ៉ា ព្រោះ​សើច​មិន​ចេញ​ជាដើម។ ពេល​នោះ​ហើយ​ដែល​អ្នក​គួរ​តែ​រំលឹក​ទៅ​ដល់​រឿង​ណា​មួយ​ដែល​កំប្លែង ឬ ធ្វើ​ឱ្យ​អ្នក​សប្បាយ​ចិត្ត​​ នោះ​រូបថត​នឹង​ចេញ​មក​មាន​សភាព​ស្រស់​ថ្លា​តែ​ម្តង។

៤. ធ្វើ​ស្ទីល​ប្លែកៗ

រូបតំណាង

ជួន​កាល ពេល​អ្នក​ថត​ស្ទីល​សាមញ​ពេក គឺ​មើល​ទៅ​ស៊ាំញ៉ាំដដែលៗ ដូច្នេះអ្នក​គួរ​ផ្លាស់​ប្តូរ​ធ្វើ​មុខ​មាត់ បញ្ចេញ​កាយ​វិការ​​បែប​ក្រមិចក្រមើម ឬ កាច ស្រេច​តាម​ចំណង់ចំណូល​ចិត្ត នោះ​វា​នឹង​មើល​ទៅ​ប្លែកនិង​ស្អាត​បែប​ធម្មជាតិ មិន​រម្យទម​ពេក។

មិន​ថា​ថត​នៅ​កន្លែង​ណា បើ​អ្នក​អាច​អនុវត្ត​បាន​នូវ​គន្លឹះ​តូចៗ​ទាំង​នេះ រូប​ថត​របស់​អ្នក​នឹង​មាន​ភាព​ទាក់​ទាញ​ជា​មិន​ខាន​៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

អានបន្ត៖ ឈុតសុភាពៗទៅធ្វើការក៏បានទៅដើរលេងក៏បាន

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម