៤ យ៉ាង មិនគួរលាបលើមុខ បើមិនចង់ឲ្យស្បែកខ្ទេចអស់
- 2019-11-05 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ យ៉ាង មិនគួរលាបលើមុខ បើមិនចង់ឲ្យស្បែកខ្ទេចអស់
ស្បែកមុខពិតជាសំខាន់ខ្លាំងណាស់ ហើយមិនមែនចេះតែអាចលាបផលិតផលគ្រប់មុខតាមចិត្តចង់បានទេ។ តាមរយៈការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Anthony Youn ជំនាញផ្នែកវះកាត់កែសម្ផស្សប្លាស្ទិកនៅអាមេរិក បានបង្ហាញថា មានរបស់ ៤ យ៉ាង ដែលមនុស្សភាគច្រើនគិតថាល្អ តាមការពិត ដាច់ខាតមិនគួរយកទៅលាបឬប៉ះជាមួយផ្ទៃមុខទេ ពុំដូច្នោះអ្នកអាចនឹងបំផ្លាញស្បែកមុខឲ្យខ្ទេចខ្ទីដោយមិនដឹងខ្លួន។
**១. សាប៊ូដុំ**
សាប៊ូដុំជាច្រើនបានបង្កើតឡើងសម្រាប់ដុះខ្លួន ប៉ុន្តែវាមិនល្អទេប្រសិនបើអ្នកយកមកដុះនៅលើមុខ ព្រោះក្នុងសាប៊ូដុំមានផ្ទុកសារធាតុម្យ៉ាងហៅថា Sodium laureth sulfate (SLES) សម្រាប់ធ្វើឲ្យឡើងពពុះ និងអាចបណ្តាលឲ្យស្បែកប្រែទៅជាស្ងួតខ្លាំង។
២. ចាជួយដែលមានជាតិប្រេង (petroleum jelly)
ផលិតប្រភេទនេះ មានតួនាទីសំខាន់សម្រាប់ផ្តល់សំណើមដល់បបូរមាត់។ ពេលខ្លះអ្នកអាចនឹងឃើញឬឮតៗគ្នា ថាអាចយកមកលាបនៅលើមុខបាន។ បើនិយាយពីជាតិចាហួយ (jelly) មិនអាចបង្កបញ្ហាធំដុំលើស្បែកមុខបានទេ ប៉ុន្តែជាតិប្រេង (petroleum) ដែលផ្សំជាមួយគ្នានោះ ពិតជាមិនល្អទាល់តែសោះ។ ក្រៅពីមិនអាចជួយអ្វីបានហើយ វាអាក៏ចធ្វើឲ្យស្ទះរន្ធញើស បង្កទៅជាការកើតមុន រួមទាំងបញ្ហាផ្សេងៗទៀត។
៣. ឡេលាបផ្តល់សំណើមខ្លួន
ជាអ្វីដែលអ្នកត្រូវជៀសឲ្យផុត ព្រោះមានមនុស្សមួយចំនួនយល់ច្រឡំថា ឲ្យតែប្រភេទឡេផ្តល់សំណើមគឺអាចលាបបានទាំងមុខនិងដងខ្លួន។ ផ្ទុយទៅវិញ វាមិនខុសពីចាហួយមានជាតិប្រេងប៉ុន្មានទេ ព្រោះវាអាចធ្វើឲ្យផ្ទៃមុខស្ទះរន្ធញើស និងកើតមានបញ្ហាផ្សេងៗទៀត ដូច្នេះគួរជ្រើសរើសផលិតផលណា ដែលអាចលាបនៅលើមុខ និងមានសារធាតុចិញ្ចឹមល្អ មិនបំផ្លាញសុខភាពស្បែក។
៤. ផលិតផលមានជាតិអាកុល
ផលិតផលគ្រឿងសម្អាងឬថែរក្សាស្បែកមួយចំនួន ដូចជាទឹកជូត និងទឹកតប់មុខជាដើម ប្រសិនបើមានជាតិអាកុល វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាស្អាតល្អនៅពេលប្រើរួច។ យ៉ាងណាមិញ កុំភ្លេចថាជាតិអាកុលក៏អាចចូលទៅកម្ចាត់ជាតិប្រេងធម្មជាតិដែលមាននៅលើមុខ ជាហេតុបណ្តាលឲ្យក្រពេញញើសខិតខំបញ្ចេញប្រេងបន្ថែម បង្កឲ្យស្បែកមុខកាន់តែកើតមុន និងសម្បូរជាតិប្រេងកខ្វក់លើស្បែកមុខ។
ចុចអានបន្ត៖ ស្ទីលស្លៀកពាក់ ៦ ប្រភេទ ដែលនារីកូរ៉េមិនដែលមើលរំលង