ពេល​អត់​សម្តែងលើឆាក ក្រុម BlackPinkនិយមពាក់ស្បែកជើង ៥ ម៉ូដនេះ

  • 2019-11-01 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ត្រឹម​តែ​ការ​​សម្លៀក​បំពាក់​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ការ​ជ្រើសរើស​ម៉ូដ​ស្បែក​ជើង​ ក៏​សំខាន់​ណាស់​ដែរ​ ដើម្បី​បង្កើត​ស្ទីល​មួយ​សម្រាប់​ខ្លួន​ឯង។ បើ​​ក្រឡេក​មក​មើល ក្រុម​​តារា​​កូរ៉េ​ស្រី​​​ BlackPink ដ៏​ល្បី​ឯណេះ​វិញ ក្រៅ​ពី​ការ​ច្រៀង​​​នៅ​លើ​ឆាក​ តែង​ប្រទះ​ឃើញ​មួយ​ក្រុម​នេះ​ ​​និយម​ចូលចិត្ត​ពាក់​​​ស្បែក​ជើង ៥ ម៉ូដ ពេល​ចេញ​ទៅ​ណា​មក​ណា​ម្តងៗ។

ស្បែក​ជើង​ប៉ាត់​តា​

ជាទូទៅ​មនុស្ស​ស្រី​​ យ៉ាង​ហោច​ណាស់​មាន​ស្បែក​ជើង​ប៉ាត់​តា ២-៣​គូ​​​​នៅ​ក្នុង​ទូ ព្រោះ​វា​ពេញ​និយម​និង​ងាយ​ស្រួល​ពាក់។ សូម្បី​តែ​ក្រុម​​តារា​កូរ៉េ​​ស្រី​​ដ៏​ស្រស់​ស្អាត​​​​​ល្បី​ល្បាញ ក៏​​តែង​តែ​ពាក់​ស្បែក​ជើង​ប្រភេទ​នេះ មិន​ថា​ក្នុង​ស្ទីល​​សាមញ្ញ ឬ​ស្ទីល​បែប​សិចស៊ី​ទាក់ទាញ​នោះ​ទេ។

​ស្បែក​ជើង​ក​វែង​ល្មម​

ស្បែក​ជើង​មួយ​ប្រភេទ​នេះ​វិញ មិន​ត្រឹម​តែ​​​បង្កើន​ភាព​កក់​ក្តៅ​​ក្នុង​រដូវ​រងា​ទេ វា​​​ក៏​មាន​ភាព​​ស្រស់​ស្អាត​​ និង​បង្កើន​ភាព​លេច​​ធ្លោ​​សម្រាប់​ស្ទីល​នៃ​ការ​តុប​តែង​ខ្លួន។ ស្បែក​ជើង​ក​វែង​ល្មម​ តែង​ជា​ជម្រើស​មួយ​របស់​ក្រុម​ BlackPink ជាពិសេស​វា​ស័ក្តិសម​ខ្លាំង​ណាស់ ក្នុង​ការ​បង្ហាញ​ជើង​ដ៏​វែង​ស្រឡូន​របស់​សមាជិក​ទាំង​៤​នាក់​។

ស្បែក​ជើង​អេស្កាប៉ាំង

ម៉ូដ​​នេះ​មើល​ទៅ​រាប​ស្មើ​​សាមញ្ញ​ពិត​មែន​ ប៉ុន្តែ​​​តែង​​ប្រទះ​​ឃើញ​ក្រុម​ BlackPink ពាក់​ញឹក​ញាប់​ខ្លាំង​ណាស់​។ ក្នុង​ចំណោម​សមាជិក​ទាំង​៤​រូប Jennie ឧស្សាហ៍​ពាក់​ជាង​គេ ​ពេល​ត្រូវ​ចេញ​ដើរ​នៅ​ទី​សាធារណៈ​​ ពិសេស​គឺ​នៅ​ប្រលាន​តែ​ម្តង។ រី​ឯ Lisa និង Rosé ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ។

​ស្បែក​ជើង​ស៊ក​ឃ្លុប​មុខ

មួយ​ម៉ូដ​នេះ​វិញ អាច​ពាក់​​បាន​ច្រើន​កាលៈទេសៈ​ណាស់ ដូច​ជា​ពេល​ទៅ​​សាលារៀន ទៅ​ដើរ​លេង​ជា​ដើម​។ ដោយ​សារ​តែ ស្បែក​ជើង​ស៊ក​ឃ្លុប​មុខ​ងាយ​ស្រួល​ពាក់ មិន​សាំញ៉ាំ​ច្រើន ថែម​ទាំង​ស៊ី​គ្នា​ជាមួយ​នឹង​ស្ទីល​ស្លៀកពាក់​ច្រើន​បែប​ ដូច្នេះ​ហើយ​បាន​ជា ក្រុម​ BlackPink តែង​ស្រលាញ់​ជាប់​​ចិត្ត​។

​​ស្បែក​ជើង​ប៊ូ​(ស្រី)

ស្រដៀង​គ្នា​ជាមួយ​នឹង​ស្បែក​ជើង​ស៊ក​ឃ្លុប​មុខ​ដែរ គ្រាន់​​តែ​ស្បែក​​ជើង​ប៊ូ​សម្រាប់​ស្រី មើល​ទៅ​​មាន​ភាព​ឡូយ​ឆាយ​បែប High។ ចំពោះ​ Lisa Jisoo និងRosé ភាគ​ច្រើន​ពាក់​​ស្បែក​ជើង​ប្រភេទ​ប៊ូ ជាមួយ​នឹង​ស្ទីល​ស្លៀក​ពាក់​បែប​សាមញ្ញៗ៕

ចុចអានបន្ត៖ ពាក់ស្បែកជើងកែងពណ៌សមើលមកសមសួន មិនរើសសម្លៀកបំពាក់

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី