កុំចេះតែធ្វើតាមគេ! គួរដឹងពីរបៀបជ្រើសរើសម៉ាស់បិទមុខឲ្យត្រូវតាមប្រភេទស្បែក

  • 2019-10-18 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាស់​​បិត​មុខ​មាន​ច្រើន​បែប​ច្រើន​ប្រភេទ​ណាស់​ ដែល​​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​។ វា​មាន​មុខ​ងារ​ផ្សេងៗ​គ្នា ទៅ​តាម​ប្រភេទ​ម៉ាស់​និមួយ​ៗ។ ប្រសិន​បើ​អ្នក​មិន​ចង់​ខ្ជះខ្ជាយ​លុយ ទិញ​យក​មក​ប្រើ​ហើយ​មិន​ឃើញ​​បាន​ផល​សោះ គួរ​ដឹង​ពី​ប្រភេទ​​ស្បែក​មុខ​របស់​​ខ្លួន​ឯង​​សិន មុន​សម្រេច​ចិត្ត​​ជ្រើសរើស​ម៉ាស់​ណាមួយ​មក​បិត​លើ​មុខ។

១. ម៉ាស់​ភក់

រូបតំណាង

**​មុខងារ៖** ជួយ​បណ្តេញ​ជាតិ​ពុល ធ្វើ​ឲ្យ​ស្បែក​មុខ​ត្រជាក់​​ស្រស់​ថ្លា​​និង​សម្អាត​បាន​ជ្រៅ ។

ជាជម្រើសល្អសម្រាប់៖ មុខ​​ប្រេង មុខ​មុន និង​មុខ​បំផ្លាញ​ដោយ​កម្តៅ​ថ្ងៃ។

មិន​ស័ក្តិសម​សម្រាប់​៖ ស្បែកស្ងួត​និង​ស្ងួត​ខ្លាំង។

**ចំណាំ៖ ដោយ​សារ​តែ​ម៉ាស់​ភក់​អាច​ធ្វើឲ្យ​ស្បែក​ស្ងួត ដូច្នេះ​គួរ​ប្រើ​ម្តង​ក្នុង​មួយ​សប្តាហ៍​បាន​​ហើយ។ សម្រាប់​អ្នក​មាន​ស្បែក​ស្ងួត​ ត្រូវ​ប្រុង​ប្រយ័ត្ន បើ​ចង់​បិត​ម៉ាស់​ប្រភេទ​នេះ​។

២. ម៉ាស់​បក​

រូបតំណាង

មុខងារ៖ កម្ចាត់​ជាតិ​កខ្វក់ កោសិកា​ងាប់ៗ​នៅ​លើ​ស្រទាប់​ស្បែក ផ្តល់​សារធាតុ​ល្អៗ​ ធ្វើ​ឲ្យ​​ស្បែក​ទន់​ភ្លឺ​រលោង​។

ជាជម្រើសល្អសម្រាប់៖ ស្បែក​ដែល​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម ស្បែក​មុខ​ធម្មតា សម្អាត​បែប​ស្រាល​ល្មម លឿន​និង​ងាយ​ស្រួល។

មិន​ស័ក្តិសម​សម្រាប់​៖ មុខ​មុន ស្បែក​ដែល​មាន​បញ្ហា​ផ្សេងៗ មិន​អាច​សម្អាត​បាន​ជ្រៅ និង​មុខ​បំផ្លាញ​ដោយ​កម្តៅ​ថ្ងៃ។​

៣. ម៉ាស់​គ្រីម​ឬ​ជែល​

រូបតំណាង

មុខងារ៖ ផ្តល់​សំណើម​​បាន​ល្អ សម្រាប់​ស្បែក​មុខ​ស្ងួត​ខ្លាំង ឬ​ខ្វះ​ជាតិ​ទឹក។​

​ជា​ជម្រើសល្អសម្រាប់៖ ស្បែក​ស្ងួត​ប្រេះ មិន​ស្រស់​ថ្លា។

មិន​ស័ក្តិសម​សម្រាប់​៖ ស្បែក​មុខ​ប្រេង និង​ស្បែក​មុខ​ដែល​មាន​ជាតិ​ពុល។

៤. ម៉ាស់​សន្លឹក

រូបតំណាង

​មុខងារ៖ មាន​ធាតុ​ផ្សំ​ល្អ​ៗ​ដែល​អាច​ជ្រាប​ចូល​ទៅ​ចិញ្ចឹម​ស្បែក ធ្វើ​ឲ្យ​ស្បែក​ភ្លឺ ទន់​ស្រស់​ថ្លា។​

ជា​ជម្រើស​ល្អ​សម្រាប់៖ អ្នក​ដែល​ចូល​ចិត្ត​ថែទាំ​ស្បែក​ជា​ប្រចាំ ចង់​ឲ្យ​ស្បែក​កាន់​តែ​ភ្លឺ​ចែង​ចាំង មាន​សំណើម និង​ស្បែក​​មាន​សុខភាព​ល្អ​។

មិន​ស័ក្តិសម​សម្រាប់​៖ ស្បែក​ដែល​កំពុង​មាន​បញ្ហា ឬ​​មាន​ជាតិ​​ពុល​ពី​គ្រឿង​សម្អាង​មិន​ល្អ មិន​សម្អាត​បាន​ជ្រៅ​ និង​អាច​ធ្វើ​ឲ្យ​រោល​ប្រសិន​បើ​ស្បែក​មិន​អាច​ទទួល​យក​សារធាតុ​ផ្សំ​ដែល​មាន​នៅ​ក្នុង​ម៉ាស់៕

រូបតំណាង

ចុចអានបន្ត៖ វិធីត្រឹមត្រូវសម្រាប់នារីចង់កោរពុកមាត់ ដែលដុះពេញមុខគួរឲ្យធុញ

ប្រភព៖ plumgoodness ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម