មនុស្ស​ស្រី​គ្រប់​គ្នា​អើយ ក្នុង​រឿង​ស្នេហាជួប​បែក​ជា​រឿង​ធម្មតា កុំ​ឈឺចាប់​យូរ​ពេក

  • 2019-09-21 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​រឿង​មួយ​ដែល​អ្នក​គួរ​តែ​ចាំ​ទុក នោះ​គឺ​គេ​អាច​ស្រលាញ់​អ្នក​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​មាន​ជម្លោះ​នៃ​ផល​ប្រយោជន៍​កើត​មាន​ឡើង តម្រូវ​ឲ្យ​ពួក​គេ​ត្រូ​វ​ជ្រើស​រើស​នោះ គេ​ប្រហែល​ជាមិន​មើល​ឃើញ​អ្នក​ឡើយ។

មួយ​រយៈ​នេះ អាន​បាន​រឿង​ជា​ច្រើន​នៃ​ស្នេហា​ស្រលាញ់​គ្នា​ជិត​១០​ឆ្នាំ​នៅ​តែ​បែក​គ្នា ក៏​សម្រេច​ចិត្ត​ចង់​ចែក​រំលែក​រឿង​របស់​ខ្លួន ដើម្បី​អ្នក​ដែល​នៅ​ឈឺចិត្ត​រឿង​ស្នេហា​ខ្លាំង​ពេក បាន​ស្បើយ​អារម្មណ៍​ខ្លះ ព្រោះ​ការពិត​ទៅ​បែក​គ្នា​ក៏​ជា​រឿង​ធម្មតា​ដែរ ។ នៅ​លើ​លោក​នេះ​មាន​អ្វី​ដែល​ហៅ​ថា​គង់វង្ស​រហូត​នោះ?

ខ្ញុំ​ស្រលាញ់​គាត់​តាំង​ពី​ឆ្នាំ​ទី​១ គាត់​មាន​រូប​សង្ហា ឆ្លាត គ្រួសារ​អ្នក​រាជការ​ហើយ​រួសរាយ​ទៀត។ ខ្ញុំ​ជា​មនុស្ស​ស្រី​ធម្មតា មិន​ស្អាត គ្មាន​ទេព​កោសល្យ​អ្វី​ពិសេស រឹត​តែ​គ្មាន​គ្រួសារ​ជា​អ្នក​មាន​ទៀត។ តែ​មិន​យល់​ដោយ​សារ​ហេតុ​ផល​អ្វី ពួក​ខ្ញុំ​នៅ​តែ​ក្លាយ​ជា​គូ​ស្នេហ៍​នឹង​គ្នា។

ពួក​ខ្ញុំ​នៅក្បែរ​គ្នា​បាន​៤​ឆ្នាំ មិន​យូរ​ដល់​១​ទសវត្ស​ដូច​គេ តែ​៤​ឆ្នាំ​នោះ​ គឺ​ជា​៤​ឆ្នាំ​នៃ​យុវភាព​របស់​ខ្ញុំ​ទាំង​ស្រុង ៤​ឆ្នាំ​ដែល​ខ្ញុំ​មាន​តែ​រូប​គាត់។

ឆ្នាំ​ទី​១​គឺ​សុភមង្គល​ហូរហៀរ ខ្ញុំ​ស្មាន​តែ​ខ្ញុំ​ជា​នារី​ដែល​មាន​សុភមង្គល​បំផុត​លើ​លោក។ ឆ្នាំ​ទី​២ ពួក​ខ្ញុំ​ជ្រុលជ្រួស​ដោយ​ខ្ញុំ​គិត​ថា បើ​ស្រលាញ់​គ្នា​ហើយ នេះ​គ្រាន់​តែ​ជា​រឿង​មុន និង​ក្រោយ​ប៉ុណ្ណោះ។ ក្នុង​ឆ្នាំ​ទី​២​នេះ​ដែរ ខ្ញុំ​មាន​គភ៌។ ភ័យ​ខ្លាចខ្លាំង​ពេក ខ្ញុំ​ប្រាប់​ទៅ​គាត់ ហើយ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចោល​កូន​មួយ​នោះ ព្រោះ​ទាំង​២​នាក់​នៅ​ក្មេង​ពេក។

គ្រប់​យ៉ាង​នៅ​តែ​ល្អ​រហូត​ដល់​ដើម​ឆ្នាំ​ទី​៤ នៅ​ពេល​ដែល​គាត់​ប្រាប់​ថា​គាត់​ត្រូវ​ទៅ​រៀន​បន្ត​នៅ​ក្រៅ។ ក្រោយ​ពេល​គាត់​មក​វិញ ពួក​ខ្ញុំ​នៅ​តែ​ដូច​ដើម ហើយខ្ញុំ​មាន​កូន​ម្ដង​ទៀត។ នៅពេល​នេះ ខ្ញុំ​បាន​រៀន​ចប់​ហើយ ហើយ​កំពុង​ធ្វើ​ការ​នៅ​ធនាគារ​មួយ។ នៅ​ពេលទៅ​ពិនិត្យ​នៅ​ពេទ្យ ពេទ្យ​ប្រាប់​ថា​កូន​នេះ​អាច​កើត​មុន​ខែ តែ​សុខភាព​ល្អ​​ធម្មតា។ ខ្ញុំ​ប្រាប់​រឿង​នេះ​ទៅ​គាត់ តែ​ស្លុត​ចិត្ត​ស្លុង នៅ​ពេល​​គាត់​ប្រាប់​ថា ទុក​ពេល​ឲ្យ​គាត់​សិន។ ១​សប្ដាហ៍​ដែល​រង់​ចាំ​ចម្លើយ​នោះ ប្រៀប​ដូច​មួយ​ឆ្នាំ។

​១​សប្ដាហ៍​នោះ​ក៏​ប្រែ​ទៅ​ជា​អស់​ន័យ​នៅ​ពេល​គាត់​បាត់​ស្រមោល​សូន្យ​ឈឹង។ ខ្ញុំ​បាន​ត្រឹម​លេប​ទឹក​ភ្នែក​ចូល​ក្នុង​ពោះ​ចោល​កូន​របស់​ខ្លួន​ជា​លើក​ទី​២។ ពី​ពេល​​នោះ​មក ក៏​មិន​ដែល​ឮ​ដំណឹង​ពី​គាត់​សូម្បី​មួយ​ម៉ាត់។ ខ្ញុំ​ឈឺ​ចាប់​ស្ទើរ​ឆ្កួត​ខ្លួន តែ​អ្វី​ៗ​ក៏​ហួស​ទៅ។ ខ្ញុំ​មិន​ខឹង​ ហើយ​ក៏​មិន​បន្ទោស ព្រោះ​ជីវិត​នៅ​តែ​រំកិល​ទៅ​មុខ។ គិត​ឡើង​វិញ​នៅ​តែ​គិត​ថា​ខ្លួន​សំណាង​ល្អ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​មាន​លទ្ធភាព​ចិញ្ចឹម​ខ្លួន​ឯង ពេល​គ្មាន​រូប​គេ ហើយ​ភាព​ឈឺចាប់​នៅ​ពេល​គ្មាន​រូប​គេ​ក៏​ស្បើយ​ទៅ​តាម​ពេល​វេលា​កន្លង​ផុត​ទៅ៕

ចុចអាន៖ ​​ ប្រាក់​ខែ​១៥០០​ដុល្លារ ពេលបង្ហាញ​មុខ​នៅតែត្រូវម៉ែឪក្មេក​​តិះដៀលព្រោះ​មាន​ម្តាយឪពុកលែងលះ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម