ជះលុយ៧៥ដុល្លារទិញអាវចូលរួមកម្មវិធី ស្រីស្អាតទទួលមកវិញអាវដូចក្រណាត់ជូតផ្ទះ
- 2019-09-02 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជះលុយ៧៥ដុល្លារទិញអាវចូលរួមកម្មវិធី ស្រីស្អាតទទួលមកវិញអាវដូចក្រណាត់ជូតផ្ទះ
ពីមួយថ្ងៃទៅមួយថ្ងៃ ជនរងគ្រោះនៃការទិញខោអាវកាន់តែកើនឡើងគួរឲ្យកត់សម្គាល់។ ទោះបីជាហ៊ានចំណាយលុយទិញរបស់ថ្លៃហើយក៏ដោយ នៅតែជៀសមិនផុតដដែរ។
ប្រហែលជាមកពីជីវិតមនុស្សយើងខ្លះ មានភាពស្រណុកសុខស្រួលខ្លាំង បានត្រូវស្វែងរកសកម្មភាពខ្លះដែលមានហានិភ័យដើម្បីធ្វើឲ្យជីវិតមានឱជារសជាងមុន។ សកម្មភាពមួយដែលមានហានិភ័យច្រើនជាងសុវត្ថិភាពនោះគឺ ទិញខោអាវអនឡាញនេះឯង។ យើងអាចសង្កេតឃើញថា តែរំលងបាន២- ៣ថ្ងៃគឺដឹងតែមានអ្នកបង្ហោះរឿងខ្លួនត្រូវខកចិត្តពេលទំនិញអនឡាញជានិច្ច។
ជាក់ស្ដែង ថ្មីៗនេះស្រីស្អាតម្នាក់មកពីប្រទេសវៀតណាម ដែលមានឈ្មោះថា Minh Phuong បានបង្ហោះពីករណីទិញខោអាវខករបស់ខ្លួនថា៖ “ដោយសារតែខ្ញុំរវល់ខ្លាំងពេក មិនមានពេលដើរទិញខោអាវផ្ទាល់នៅផ្សារ ក៏ជ្រើសយកការទិញឥវ៉ាន់អនឡាញ។ ឥវ៉ាន់ដែលខ្ញុំទិញក៏មិនមែនថោកខ្លាំងអីណាស់នោះទេ គឺជាង៧៥ដុល្លារឯណោះ។ តែពេលទទួលទំនិញហើយ គឺអន់ចិត្តមែនទែន ហើយរាងខ្ញុំក៏មិនមែនទាប ឬធាត់ខ្លាំងនោះឡើយ។ លក់ដូរបែបនេះគឺហួសហេតុពេកហើយ”។
ដោយសារតែមានចំនួនអ្នកតាមដានខ្លួននៅលើបណ្ដាញសង្គមច្រើន ក្រោយពេលរឿងនេះត្រូវបានបង្ហោះ មនុស្សជាច្រើនបានអរគុណ Minh Phuong ដោយសារពួកគេប៊ិះទិញអាវម៉ូដនេះដែរ។ ហើយក៏មានមនុស្សមិនតិចឡើយ ដែលបានលើកឡើងថា អាចមកពីស្រីស្អាតរូបនេះ មានរាងមិនស្អាតបានពាក់ទៅមិនស្អាត។ ក្រោយពេលឃើញដូចនេះ នារីនេះបានបង្ហោះរូបរាងរបស់ខ្លួនទាំងស្រុង ហើយបានប្រាប់ថាខ្លួនមានកម្ពស់ដល់ជិត 1.7om ដូចនេះបើថាអាវអាក្រក់មកពីរាងនាងគឺមិនត្រូវឡើយ ដោយនាងបានលើកឡើងយ៉ាងច្បាស់ថាគឺសាច់ក្រណាត់ចេញមកគឺអន់តែម្ដង មិនមែនសាច់បែបស្អាតឡើយ៕
ចុចអាន៖ កាលីបអស់ត្រឹម Jennie ក្រុម Black Pink ហើយ ខោអាវពណ៌អី គឺភ្ជាប់នឹងកាបូបពណ៌នោះតែម្ដង