ពណ៌សក់ស្អាតៗ ពេញនិយមខ្លាំងក្នុងឆ្នាំ ២០១៩
- 2019-08-13 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពណ៌សក់ស្អាតៗ ពេញនិយមខ្លាំងក្នុងឆ្នាំ ២០១៩
តើអ្នកមានគិតចង់ប្តូរពណ៌សក់ដែរឬអត់ ក្នុងឆ្នាំ ២០១៩ នេះ? សម្រាប់អ្នកដែលមានបំណង ចង់ផ្លាស់ប្តូរពណ៌សក់ ឲ្យឃើញស្អាតប្លែក អាចជ្រើសរើសតាមបណ្តុំពណ៌ទាន់សម័យខាងក្រោមបាន។ វាសុទ្ធសឹងតែជាពណ៌ ពេញនិយម បែបធម្មជាតិ ជាពិសេសគឺស័ក្តិសមសម្រាប់ទម្រង់មុខនិងពណ៌ស្បែកទូទៅរបស់នារីអាស៊ីផងដែរ។
ពណ៌ត្នោតភ្លឺ
ពណ៌នេះមិនស្រស់ឆើតខ្លាំងពេក ប៉ុន្តែវាមានលក្ខណៈភ្លឺស្អាតបែបធម្មជាតិ។ សម្រាប់អ្នកស្បែកស លាបទៅកាន់តែស៊ីជាមួយផ្ទៃមុខ និងលេចធ្លោទាក់ទាញបំផុត។
ពណ៌ត្នោតចាស់
សម្រាប់ពណ៌នេះវិញ មើលទៅស្រទន់ អាចបន្លំជាមួយសក់ធម្មជាតិ ស័ក្តិសមឥតខ្ចោះសម្រាប់អ្នកមិនស្រលាញ់ពណ៌ដិតពេក។ វាក៏មិនរើសជាមួយនឹងម៉ូដសក់គ្រប់បែបយ៉ាង ថែមទាំងមើលទៅមានទំនុកចិត្តទៀតផង។
ខ្មៅបែកប្រផេះ
វាជាពណ៌មួយដែលទាន់សម័យទាក់ទាញ ស័ក្តិសមជាមួយអ្នកដែលចូលចិត្តលេងម៉ូដសម្លៀកបំពាក់។ ជាពិសេស មិនថាអ្នកមានសម្បុរស្បែកសឬស្រអែម សុទ្ធតែលាបបានទាំងអស់។
ប្រផេះបែកទឹកមាស
ពណ៌នេះដែរ គ្រាន់តែងាកមួយខ្វាច់ ចង់មើលម្តងទៀតហើយម្តងទៀត ព្រោះវាមានភាពចែងចាំង លេចធ្លោ។ អ្នកក៏អាចបន្ថែមជាមួយនឹងហាយឡាយឆ្នូតៗ ឬលេងជាមួយម៉ូដដង្កៀបផ្សេងៗ កាន់តែស្អាតប្លែក។
សូកូឡាលាយត្នោត
ពណ៌សក់ចុងក្រោយនេះ គឺពេញនិយមបំផុតសម្រាប់នារីអាស៊ី។ វាជាពណ៌ធម្មជាតិ ដែលជួយឲ្យមុខឃើញក្មេងគួរឲ្យស្រលាញ់ និងថ្លៃថ្នូរ។ ទោះបីជាអ្នកចង់កៀបសក់ត្រង់ មូររួញ គឺពិតជាស្រស់ស្អាត មិនឆាប់សាំភ្នែក៕
ចុះអ្នកវិញចាប់ចិត្តពណ៌ណាជាងគេ?
ចុចអានបន្ត៖ ម៉ូដសក់ដ៏ស្រស់ស្អាត សម្រាប់នារីធ្វើដំណើរតាមយន្តហោះ