Song Joong Ki ដាក់ពាក្យលែងលះ Song Hye Kyo
- 2019-06-27 02:08:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Song Joong Ki ដាក់ពាក្យលែងលះ Song Hye Kyo
នៅថ្ងៃទី ២៧ ខែមិថុនានេះ អ្នកតំណាងផ្នែកច្បាប់របស់តារាសម្ដែង Song Joong Ki បានបង្ហាញក្នុងលិខិតផ្លូវការមួយដល់អ្នកកាសែតថា ៖ "នៅថ្ងៃទី ២៦ យើងបានដាក់ពាក្យលែងលះជំនួសមុខឲ្យ Song Joong Ki ទៅកាន់តុលាការគ្រួសារក្រុងសេអ៊ូល”។
បន្ថែមពីនេះតារាប្រុសត្រកូល Song ក៏បានផ្ញើពាក្យតាមអ្នកតំណាងរបស់ខ្លួនថា ៖ "ដំបូង ខ្ញុំសូមផ្ញើការសុំទោសដល់អ្នកទាំងអស់គ្នាដែលស្រឡាញ់ខ្ញុំ ចំពោះដំណឹងអាក្រក់មួយនេះ។ ខ្ញុំបានសម្រេចចិត្តបន្តដំណើរទៅមុខដោយលែងលះជាមួយ Song Hye Kyo។ ជាជាងការអូសបន្លាយដំណើរដោយពិចារណាកំហុសមានរៀងៗខ្លួន និងចំអកមើលងាយគ្នាទៅវិញទៅមក ខ្ញុំសង្ឃឹមថានឹងអាចសម្រេចការលែងលះនេះដោយសន្តិភាព។ ខ្ញុំសូមឲ្យមានការយោគយល់ ដោយថាវាពិបាកក្នុងការទម្លាយរឿងលម្អិតអំពីជីវិតផ្ទាល់ខ្លួនរបស់ពួកយើង ហើយខ្ញុំសន្យាថានឹងពុះពារលើបញ្ហានេះ និងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អក្នុងនាមជាតារាសម្ដែងចាប់ពីពេលនេះ”។
គួរដឹងថា Song Hye Kyo និង Song Joong Ki បានរៀបការនឹងគ្នាកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅ៕