Angelababy ត្រូវរិះគន់ថា ស្អាតដោយសារតែក្រែមម្សៅទាំងស្រុង
- 2018-11-04 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelababy ត្រូវរិះគន់ថា ស្អាតដោយសារតែក្រែមម្សៅទាំងស្រុង
នៅពេលមិនបានធ្វើខ្លួន ហើយពរកូនដើរលេងនៅលើផ្លូវ តារាសម្ដែងស្រីជួរមុខចិន Angelababy មើលទៅមិនខុសពីអ៊ុំស្រីចាស់ម្នាក់នោះឡើយ តែគ្រាន់តែធ្វើខ្លួនចូលកម្មវិធីភ្លាម អ្នកម្ដាយកូន១នេះបានធ្វើឲ្យគេមើលសឹងមិនស្គាល់។ កាលពីថ្ងៃទី២៨ ខែតុលាមុននេះ តារាសម្ដែងស្រីកំពុងឡើងកូដចិន Angelababy ត្រូវបានគេប្រទះឃើញជូនកូនប្រុសរបស់ខ្លួនទៅដើរលេងនៅផ្លូវទីក្រុងប៉េកាំង ប្រទេសចិន ជាមួយម៉ែដោះរបស់កូននាង។ ពរកូនដោយខ្លួនឯង អ្នកគាំទ្រ បានលាន់មាត់ថា មិនដឹងថាអ្នកណាជាម៉ែដោះនោះឡើយ ព្រោះមើលទៅស្រដៀងគ្នា។
យ៉ាងណាក្ដី រំលងបានតែមួយថ្ងៃ ពោលគឺនៅថ្ងៃទី២៩ ខែតុលា នៅពេលចូលរួមក្នុងកម្មវិធីសម្ពោធម៉ាកស្បែកជើងមួយ ស្រីស្អាតវ័យ២៩ឆ្នាំ បានស្រស់ស្អាតឡើងវិញ ស្ទើរមិនគួរឲ្យជឿដោយសារតែបានធ្វើខ្លួនម៉ត់ចត់ល្អ។ ទស្សនិកជនបានឲ្យដឹងថា សម្រស់របស់តារាកើតឆ្នាំ១៩៨៩ គឺអាស្រ័យលើក្រែមម្សៅស្ទើរទាំងស្រុង ព្រោះពេលអត់ធ្វើខ្លួនទៅ នាងមើលទៅមិនខុសពីនារីសាមញ្ញប៉ុន្មានឡើយ។ នៅពេលឃើញតារារបស់ខ្លួនរងការរិះគន់ អ្នកគាំទ្ររបស់តួរឿង “General and I” បានចេញមុខការពារនាងថា អ្នកណាក្លាយជាម្ដាយក៏នឹងមើលទៅដូចនេះដែរ ព្រោះគ្មានពេលសម្រាប់ធ្វើខ្លួននោះទេ៕