មិន​មែន​​តែ​នៅ​កំពត! បាត់ដំបង​ក៏​មាន​កន្លែង​អុំ​ទូក​កៃយ៉ាក់ និង​កញ្ចុះ​តាម​មាត់​ព្រែក​ដែរ

  • 2018-10-12 08:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​កញ្ចុះ​​​មាត់​ព្រែក​មួយ​​កន្លែង​​​​ដែល​មាន​ទី​តាំង​​​ស្ថិតនៅ​​ក្នុង​ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ខាងជើងរង្វង់មូលនាងរំសាយសក់ ៨០០ម៉ែត្រ ក្នុងបរិវេណសួនទឹកសុភមង្គល។ ​នៅ​​កន្លែង​មួយ​នេះ មាន​សួន​​ច្បារ​​​ដ៏​ស្រស់​​​ស្អាត មាន​​​កញ្ចុះ​​​សម្រាប់​អង្គុយ​​​បរិភោគ​​អាហារ និង​​​​អាច​​​អុំ​​​​ទូក​​កៃយ៉ាក់​លេង​​យ៉ាង​​សប្បាយ ​​ដែល​មាន​​តម្លៃ​​​​ត្រឹម​៥០០០​​រៀល​​ក្នុង​មួយ​ម៉ោង។

​តាម​​ការ​​រៀប​​​​​រាប់​​របស់​ លោក អ៊ឹង ឈីវឡេង អ្នក​​ចាត់ការ​ទូទៅ នៅ​​​ក្នុងសួនទឹក សុភមង្គល បាន​​ប្រាប់​​មក​កាន់​វិបសាយ​ "កញ្ញា"​ ថា​ "សម្រាប់​​អ្នក​​​​​ដែល​​បាន​ទៅ​​​​ដល់​ទឹក​ដី​​ខេត្ត​បាត់​​ដំបង​​ អាច​​ឆៀងចូល​​​ទៅ​អង្គុយ​លេង​​​​កញ្ចុះ​ដោយឥត​​​គិត​​ថ្លៃ​​​​​ក្នុង​​​ថ្ងៃ​​ធម្មតា​ ប៉ុន្តែ​​​​​​​​នៅ​ពេល​ថ្ងៃ​មាន​​បុណ្យទាន ​ភ្ញៀវ​​ត្រូវ​បង់​​​២០០០០​រៀល​ក្នុង​មួយ​​កញ្ចុះ"។

អ្នក​​​​​​ចាត់​​ការ​​ទូទៅ​​បាន​បន្ត​ទៀត​ថា "​​​​​​​​​ភ្ញៀវ​​​​​ទាំង​អស់​មិន​​​អនុញ្ញាត​ឲ្យ​​យក​​​ម្ហូប​ពី​ខាង​​ក្រៅ​ចូល​​ឡើយ ប៉ុន្តែ​​​​អាច​​កុម្ម៉ង់​​​​ម្ហូប​​នៅ​ទី​​នេះ​​ក្នុង​​តម្លៃ​​​​​​​​​​​​​​សមរម្យ​​ ដូចជា​​មាត់​​ដុត​​មួយ​​៥០០០០រៀល (មាន់​ខ្មែរ) និង​​​៤០០០០​​រៀល​​សម្រាប់​មាន់​​​៣សាស​​​​​​​ន៍”។

គួរ​​បញ្ជាក់ដែរ​ថា កញ្ចុះ​​មាត់​ព្រែក​​​​​​ ទើប​តែ​​​បើក​ដំណើរការ​​មិន​យូរ​​​​​​ប៉ុន្មានទេ​ ឃើញ​មាន​​អ្នក​​​ចាប់​​អារម្មណ៍​ និង​​ទៅ​​​លេង​យ៉ាង​​ច្រើន​កុះករ​ ថែម​ទាំង​មាន​កន្លែង​ស្អាត​ៗ​អាច​​​ថត​រូបលេង​​​ផងដែរ​។​ សម្រាប់​ពត៌មាន​លម្អិិត អាច​ចូល​​​ទៅ​​​​​​កាន់​​ទំព័រ​ហ្វេ​សបុក​​ មជ្ឈមណ្ឌល សុភមង្គល ក្រុងបាត់ដំបង - Sopheak Mongkul Center

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី