អ្នក​គាំទ្រ​ស្លឈាម ពេល Fan Bingbing ត្រូវ​វាយ​តម្លៃ​ថា​គ្មាន​ទំនួលខុសត្រូវ​ចំពោះ​សង្គម

  • 2018-09-17 03:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បាត់​ខ្លួន​ជាង​៣​ខែ​ក្នុង​សិល្បៈ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Fan Bingbing ត្រូវ​គេ​សង្ស័យ​ថា ក្រៅ​ពី​គេច​ពន្ធ នាង​បាន​ធ្វើ​អំពើ​ទុច្ចរិត​ជា​ច្រើន​ទៀត។

Fan Bingbing

មុន​នេះ​បន្តិច សកលវិទ្យាល័យ​ប៉េកាំង​របស់​ចិន​បាន​បញ្ចេញ​​របាយការណ៍​មួយ​ស្ដី​ពី “ទំនួល​ខុស​ត្រូវ​របស់​តារា​ភាពយន្ត និង​តារា​ទូរទស្សន៍ចំពោះ​សង្គម”។ តាម​នោះដែរ មាន​តារា​លំដាប់ A ជាង​មួយ​រយ​រូប​រួម​មាន ឈិន ឡុង និង​ លី លាន​ជា​ជាដើម​ត្រូវ​បាន​គេ​រួម​បញ្ចូល​ដោយ​ផ្អែក​លើ​សកម្មភាព​សប្បុរសធម៌​របស់​ពួក​គេ។ នៅ​ក្នុង​របាយការណ៍​នេះ មាន​តែ​សិល្បករ​៩​រូប​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ពិន្ទុ​លើស​ពី​៦០​% និង​ក្លាយ​ជា​បុគ្គល​គំរូ​សម្រាប់​សង្គម​ធ្វើ​ត្រាប់​តាម។ របាយការណ៍​ដដែល​បាន​បង្ហាញ​ថា តារា​ស្រី​សម្បូរ​រឿង​អាស្រូវ Fan Bingbing បាន​ជាប់​លេខ​បាត​តារាង​ដោយ​នាង​ទទួល​បាន​សូន្យ ហើយ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ គ្មាន​ទំនួលខុសត្រូវ​ចំពោះ​សង្គម។

របាយការណ៍​នេះ​បាន​បង្ក​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ជា​ពិសេស​ក្នុង​ចង្កោម​អ្នក​គាំទ្រ​របស់​តួ​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា មុន​ពេល​មាន​ហេតុការណ៍​នាង​គេច​ពន្ធ​កើត​ឡើង នាង​តែង​តែ​ជា​ពលរដ្ឋ​ល្អ​ជា​និច្ច ដោយ​ឧស្សាហ៍​ចូលរួម​ក្នុង​កម្មវិធី​ជួយ​សង្គម និង​បរិច្ចាគ​លុយ​យ៉ាង​ច្រើន​ដល់​អ្នក​ក្រី​ក្រ តែ​ពេល​នេះ​នាង​បែរ​ជា​ឈរ​ចុង​គេ​ទៅ​វិញ។ ពួកគេ​បាន​ចោទ​សួរ​វិញ​ថា សំអាង​លើ​អ្វី​បាន​វាយ​តម្លៃ​នាង​អាក្រក់​ដល់​ថ្នាក់​នេះ៕

Fan Bingbing

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម