កន្លែង​ទេសចរណ៍​​ធម្មជាតិ​ស្អាតៗ​លើ​​​​ពិភពលោក ដែល​​​ស្រីៗ​​ប្រាថ្នា​​ចង់​​ទៅ​លេង​

  • 2018-09-14 08:22:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​កន្លែង​ទេសចរណ៍​​ធម្មជាតិ​ស្អាតៗ​​​​​​ ជា​​ច្រើន​​​បាន​លាក់​​​ខ្លួន​ក្នុង​​​​ប្រទេស​​ផ្សេង​ៗ​គ្នា​លើ​ភព​​ផែន​ដី​នេះ។ កន្លែង​​ខ្លះ​​​ពុំ​សូវ​​មាន​​អ្នក​​ដឹង​​​និង​​បាន​ទៅ​ដល់ ដូច្នេះ​​​​ថ្ងៃ​​នេះ​​ កញ្ញា​​ នឹង​​​បង្ហាញ​​​អ្នក​ទាំង​​អស់​គ្នា​ ពី​​​តំបន់​​ធម្មជាតិ​​ដែល​មាន​​ទេសភាព​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ​ នៅ​​លើ​ពិភព​លោក​។ ពេល​​​មើល​​ហើយ​​​​អាច​ធ្វើ​​ទប់​​​ចិត្ត​មិន​បាន​ ចង់​​​ទៅ​​ស្គាល់​​​​ឃើញ​​ផ្ទាល់​ភ្នែក​​​​​ ​យ៉ាង​​ហោច​​ណាស់​​ឲ្យ​បាន​ម្តង​​ក្នុង​មួយ​ជីវិត។

១​. The Grand Prismatic Spring សហរដ្ឋអាមេរិក

នេះ​​គឺ​ជា​​អាង​​ទឹក​ក្តៅ​​​ ដោយ​​សារ​បន្ទុះ​​​​ភ្នំ​ភ្លើង ធំ​​ជាង​​គេ​​ទី​​៣​​លើ​​ពិភព​​លោក​​ បន្ទាប់​ពី​​​​​ប្រទេស​ នូវែលសេឡង់​​ ​​និង​​សាធារណរដ្ឋ​​​ដូមីនិច។​ វា​​មាន​​អង្កត់​​ផ្ចិត ប្រវែង១១២.៧៧​​ម៉ែត្រ ធំ​​ជាង​ទីលាន​​ប្រកួត​​បាល់​ទាត់​​ដែល​មាន​បណ្តោយ​​៧៩​ម៉ែត្រ និង​ទទឹង​​​​៤៨​​​ម៉ែត្រ។

២.  Cappadocia ប្រទេស​​តួគី

យើង​​​ហើយ​​​ថា​ប្រទេស​តួគី ​​​​​ពោរពេញ​​ដោយ​​ទេស​ភាព​​​ចែង​​ចាំង​​​​ចម្រុះ​ពណ៌ ប៉ុន្តែ​​​​​នៅ​មាន​​កន្លែង​​មួយ​ទៀត​​​នៅ​​​ក្នុង​​​ខេត្ត​​នៃ​​ប្រទេស​នេះ ដែល​​​មាន​​​​​​​ការ​​​ជិះ​​បាឡុង​​​ពេល​​ព្រះ​អាទិត្យ​​រះ។ ​អ្នក​ក៏​អាច​​​​​សប្បាយ​ភ្នែក​ជាមួយ​​​ ​ពេល​​ឃើញ​​បាឡុង​​ហោះ​​​​គ្រប់​ទិស​ទី ​អម​​ជា​មួយ​នឹង​ជ្រលង​ភ្នំ កំពូល​​​ភ្នំ​ដូច​ជា​​​ក្នុង​​​រឿង​​និទាន។

​​​​​​​​​​​៣. Mammoth lakes រដ្ឋ​​កាលីហ្វញ៉ា

​​ដោយ​​​សារ​​តែ​​បន្ទុះ​ភ្នំ​ភ្លើង​​​ធ្វើ​​ឲ្យ​បឹង​មួយ​នេះ​ ​ក្លាយ​ទៅ​ជា​​​រាង​បេះ​ដូង​​ ហ៊ុមព័ទ្ធ​ដោយ​​ដុំ​​​ថ្ម​​ធ្លាក់​ពី​លើ ជា​ពិសេស​វា​មាន​ទឹក​​​ថ្លាឈ្វេង​​​ ​​​សឹង​តែ​​មើល​​ឃើញ​​ដល់​​បាត។

៤. Kakslauttanen Hotel ប្រទេស​ហ្វាំងឡង់

ពេល​មើល​​មួយ​​​​ភ្លែត​​ តើ​អ្នក​​​ដឹង​​អត់​​ថា​ នេះ​​គឺ​ជា​​សណ្ឋាគារ? វា​​​​សាង​​​សង់​ឡើង​​​ដោយ​​​​​មាន​​ការ​​​ច្នៃ​ម៉ូដ​​​​ស្រោប​​​កញ្ចក់​​ពី​លើ ​​នៅ​​​​​​កណ្តាល​​ព្រៃ​តែ​​ម្តង។ ​នៅ​​ពេល​​យប់​​​មាន​​​​​​ភ្លើង​​​​បំភ្លឺ​​ មាន​លក្ខណៈ​​ប្លែក​​ខុស​ពី​​​សណ្ឋាគារ​​ដទៃ​ទៀត។

៥.  Cenote Ik-Kil ប្រទេស​​មិកស៊ិក

​​នៅ​​ប្រទេស​​​​មិកស៊ិក​​​សម្បូរ​​រូង​ភ្នំ​​​​ស្អាត​​​ចម្លែក ជា​​​​​​ពិសេស​នៅ​​តំបន់​​​  Ik-Kil។ មុន​​មក​​​ដល់​​​រូង​ភ្នំ​​មាន​ទឹក ទេសភាព​​អស្ចារ្យ​បែប​នេះ គឺ​​ត្រូវ​​​​ចុះ​​កាំ​​ជណ្ដើរ​​​២៦​ម៉ែត្រ​​​សិន​ ចំណែក​ឯ​ទឹក​​មាន​ជម្រៅ​​ ៤០​​ម៉ែត្រ​​​​​ និង​​អង្កត់​ផ្ចិត​​​​​​​​​៦០​​ម៉ែត្រ។

៦. Black Canyon of the Colorado រដ្ឋ​​​​អារីហ្សូណា​

ជ្រលង​​ភ្នំ​​នេះ​​​​ស្ថិត​​នៅ​លើ​​ទន្លេ  Colorado មាន​​អាយុ​​កាល​​​​តាំង​​ពី​​​១៥​​ឆ្នាំ​មុន​ម្ល៉េះ។

៧.  National Park កោះChannel ប្រទេស​អង់គ្លេស

កោះ​​​មួយ​នេះ ត្រូវ​​​​​បាន​គេ​​ស្គាល់​​ថា​​ជា​​​កោះ​​​ដែល​មាន​សីតុណ្ហភាព​​ត្រជាក់​​ជាង​​គេ​​លើ​​​​ភព​​ផែន​ដី​​ និង​​មាន​ចំនួន​​​​ប្រជា​ជន​​​​​រស់​នៅ​ត្រឹម​​​​​៥០០​​នាក់​ប៉ុណ្ណោះ។ ឡាន​​​ត្រូវ​បាន​​គេ​​​​ហាម​មិន​​​​ឲ្យ​​ជិះ​​ចូល មាន​តែ​​ត្រាក់ទ័រ​​និង​​​រទេះ​​សេះ ទើប​​អាច​ចូល​​បាន។

៨.  Wisteria Tunnel, Kitakyushu ប្រទេស​​ជប៉ុន

នេះ​​ជា​​​កន្លែង​​ប្រាថ្នា​របស់​មនុស្ស​ស្រី​គ្រប់​រូប ព្រោះ​​វា​មាន​ផ្កា​រីក​​​ស្គុះស្គាយ ស្រស់​ស្អាត អាច​​​​ថត​​​រូប​លេង​​បាន​យ៉ាង​ឡូយ ជាពិសេស​​នៅ​​​ដើម​​​ខែ​​មេសា​និង​​ចុង​​ខែ​​​ឧសភា។

៩. Bajos del Toro ប្រទេស​​កូស្តារីកា

Bajos del Toro ជា​​​​ឋានសួគ៌​​កម្រ​មាន​​អ្នក​ទៅ​​ដល់ ស្ថិត​​​ក្នុង​​ខេត្ត​  Alajuela។ ​អ្នក​អាច​​ដើរ​​ឆ្លង​​កាត់​​ទឹក​​ដល់​​ថ្លាឈ្វេង​នេះ​​ដើម្បី ដើម្បី​​​​​​​​​ឡើង​​​កាំ​​​ជណ្តើរ​​​ឆ្ពោះ​​ទៅ​​កាន់​ទឹក​​ធ្លាក់​​មួយ​ទៀត។

១០. Mount Edith Cavell ប្រទេស​កាណាដា

នៅ​​កន្លែង​មួយ​​នេះ​​មើល​​មួយ​​ភ្លែត ហាក់​បី​​ដូច​ជា​​ផ្ទាំង​​គំនូរ​​អី​​ចឹង។ បើ​​​អ្នក​បាន​ទៅ​​ដល់​ភ្នំ​មួយ​នេះ​ អ្នកនឹង​​​បាន​​​​ទឹក​​បឹង​​ថ្លា​​​ដូច​​កញ្ចក់ ហ៊ុម​ព័ទ្ធ​​​ដោយ​​ដើម​​ស្រល់​និង​​ផ្កា​​​ដែល​មាន​ក្លិន​​ក្រអូប​សាយ។​ ​​ ចុចអានបន្ត៖

​ ​​ ​​​ ​​​​​​​​​​

​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី