តិចនិចរើសស្បែកជើងឲ្យសមស្អាតជាមួយខោអាវ ដែលមនុស្សស្រីគួរតែដឹង
- 2018-08-20 09:46:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិចរើសស្បែកជើងឲ្យសមស្អាតជាមួយខោអាវ ដែលមនុស្សស្រីគួរតែដឹង
ការជ្រើសរើសសម្លៀកបំពាក់ឲ្យបានស្អាត ស៊ីគ្នាជាមួយស្បែកជារឿងសំខាន់មួយសម្រាប់មនុស្សស្រី ព្រោះវាជាភាពទាក់ទាញ និងលេចធ្លោមួយដែលអាចបង្ហាញពីការយកចិត្តទុកដាក់សម្រាប់នាង។ បើសិនជាអ្នកមិនសូវពូកែផ្គូរផ្គងវាជាមួយគ្នានោះទេ អត្ថបទខាងក្រោមនឹងជាជំនួយយ៉ាងកក់ក្ដៅសម្រាប់អ្នក ៖
១. សំពត់រាងរឹបរាង ជាមួយអាវប្រភេទក្រណាត់ គួរតែពាក់ជាមួយស្បែកជើងកែងឃ្លុបមុខ ទាប ឬ ល្មមពណ៌សាច់ ឬស្រាល។ វាសក្តិសមបំផុតសម្រាប់ការចេញទៅក្រៅ ធ្វើការ និងសម្រាប់ការណាត់ដ៏ផ្លូវការមួយ។
២. សំពត់ដែលឆែកពីកណ្ដាល ទៅគែមសងខាង ជាមួយអាវដៃវែង គួរពាក់ជាមួយស្បែកជើងកែង មានក្រវ៉ាត់កែង និងចេញម្រាមជើងដូចរូបខាងក្រោម។
៣. សំពត់រាងផាយជាយ ជាមួយនឹងអាចយឺត គួរពាក់ ជាមួយស្បែកជើងកែងឃ្លុប ដូចរូបខាងក្រោម។
៤. រ៉ូបដែលរឹបចង្កេះ ឬចងចង្កេះ គួរពាក់ជាមួយស្បែកជើងកែងក្រាសទាបល្មម ដូចរូបខាងក្រោម។
**៥.**សំពត់ខោវប៊យ ឬបែប Cute Cute ជាមួយអាវយឺត អាចពាក់ជាមួយស្បែកជើងប៉ាត់តា។
៦. សំពត់ខ្លីរឹប ជាមួយអាចយឺត អាចពាក់ជាមួយស្បែកជើងកែងកវែងដល់ភ្លៅបាន ព្រោះវាជួយឲ្យមើលទៅស្អាតបែបយុវវ័យ ស៊ីវិល័យ។
ចុចអាន៖ស្ទីលខោខោវប៊យស្លៀកទៅធ្វើការ មើលទៅក្មេងនិងមិនសាំញ៉ាំ