ហេតុផលទាំងនេះ ទើបធ្វើឲ្យស្រីៗស្រលាញ់ និងចង់ចិញ្ចឹមថ្នាក់ថ្នមសត្វចិញ្ចឹម
- 2018-07-13 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលទាំងនេះ ទើបធ្វើឲ្យស្រីៗស្រលាញ់ និងចង់ចិញ្ចឹមថ្នាក់ថ្នមសត្វចិញ្ចឹម
ស្រីៗចូលចិត្តចិញ្ចឹមសត្វណាស់ទាំងឆ្កែ និងឆ្មារ ព្រោះវាគួរស្រលាញ់ និងចេះដឹងសុខទុក្ខម្ចាស់មាន។ មិនមែនភាពក្រមិចក្រមើមតែមួយមុខទើបធ្វើឲ្យគេឯងចូលចិត្តវា នៅមានភាពឈ្លាសវៃ និងភាពប៉ិនប្រសព្វជាច្រើនទៀត។
១.សត្វចិញ្ចឹមបានផ្ដល់ក្ដីស្រលាញ់
វាមានសមត្ថភាពដ៏អស្ចារ្យមួយ គឺអាចឲ្យមនុស្សរាល់គ្នាដែលនៅជិតស្រលាញ់ទាំងមិនទាន់បានជិតស្និទ្ធគ្នាខ្លាំងផង។ ពេលនៅក្បែរសត្វចិញ្ចឹមមានអារម្មណ៍ថា មានសុភមង្គល និងភាពសោកសៅបានរសាយអស់ពីខ្លួន។ កាយវិការវា មិនត្រឹមតែបង្រៀនអ្នកឲ្យចេះអត់ធ្មត់ប៉ុណ្ណោះទេ ភាពក្និកក្នក់ដាក់មនុស្សក៏ធ្វើឲ្យចិត្តទន់ទៀតផង។
**២.ចេះលួងលោម**
នៅពេលអ្នកមានថ្ងៃអាក្រក់ដោយមានអារម្មណ៍មិនល្អ មួម៉ៅ សត្វចិញ្ចឹមនឹងនៅក្បែរ ដើម្បីសម្រាលទុក្ខអ្នក។ ពួកគេអាចដឹងពីអារម្មណ៍របស់ម្ចាស់ ទាំងពេលសប្បាយរីករាយ ឬពេលកើតទុក្ខ។ សត្វចិញ្ចឹមនោះនឹងជិត ហើយផ្ដល់ភាពកក់ក្ដៅដោយការនៅនែបនិត្យក្បែរអ្នក។
៣.ជិតស្និទ្ធ
នៅពេលអ្នកចិញ្ចឹមវាអារម្មណ៍របស់អ្នកទុកវាដូចជាសមាជិកគ្រួសារ ដោយពេលមានជំងឺគឺនាំគេទៅកាន់ពេទ្យសត្វ ដើរលំហែ ទិញសម្លៀកបំពាក់ឲ្យ និយាយរួមអ្នកនឹងមិនគិតថាវាជាសត្វឡើយ តែជាអ្នករស់នៅក្នុងផ្ទះតែមួយ។
៤.ជួយឲ្យអ្នកមានសុខភាពល្អ
នៅពេលទំនេរ អ្នកប្រាកដជានាំវាទៅដើរកម្សាន្ត។ ការដើរកម្សាន្តនោះហើយជួយឲ្យអ្នកកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ បើអ្នកចិញ្ចឹមសត្វឆ្កែវានឹងនាំអ្នកទៅលេងខាងក្រៅ។
៥.បង្កើនអារម្មណ៍ស្រស់ថ្លា
យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Missouri-Columbia បានឲ្យដឹងថា គ្រាន់តែមើលសត្វចិញ្ចឹមរបស់អាជួយជំរុញអារម្មណ៍ឲ្យល្អឡើង។ នោះហើយជាមូលហេតុដែលសត្វចិញ្ចឹមមានការពេញនិយម សម្រាប់ការព្យាបាល ព្រោះពួកគេនាំមកនូវសន្តិភាពដល់ជីវិតមនុស្សរាល់គ្នា៕
ចុចអាន៖សម្រាប់អ្នកស្រលាញ់សត្វឆ្កែ គួរដឹងពីអារម្មណ៍វាតាមរយៈកាយវិការទាំងនេះ