ទម្លាប់ប្រចាំថ្ងៃទាំងនេះ ធ្វើឲ្យស្រ្តីឡើងចាស់ជាងអាយុទាំងមិនដឹងខ្លួន
- 2018-05-18 09:08:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ប្រចាំថ្ងៃទាំងនេះ ធ្វើឲ្យស្រ្តីឡើងចាស់ជាងអាយុទាំងមិនដឹងខ្លួន
អាយុដើរទៅមុខជានិច្ចមិនបកក្រោយឡើយ ហើយក៏គ្មាននរណាម្នាក់អាចហាមឃាត់បានដែរ ប៉ុន្តែយើងអាចទប់ស្កាត់ខ្លួនឯង មិនឲ្យចាស់លឿនទៅតាមអាយុបាន។ យ៉ាប់ត្រង់ថាស្ត្រីខ្លះនៅក្មេងសោះ តែមុខមាត់ឡើងចាស់ជាងអាយុទៀត។ តែកុំទាន់អាលភ័យ អ្នកអាចប្រែជាស្រស់ស្អាតក្មេងវ័យឡើងវិញប្រសិនបើអ្នកបោះបង់ទម្លាប់មិនល្អប្រចាំទាំងនេះបាន ដូចជា៖
១. មិនលាបឡេការពារកម្ដៅថ្ងៃមុនពេលចេញក្រៅ
កម្ដៅថ្ងៃអាចធ្វើឲ្យស្បែកមុខស្រអាប់ និងជ្រីវជ្រួញយ៉ាងឆាប់រហ័ស។ ស្រុកយើងក្ដៅយ៉ាងនេះ ការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃពិតជាចាំបាច់សម្រាប់អ្នកដែលស្រលាញ់សម្រស់។ វាមិនពិបាកទេ អ្នកគ្រាន់តែត្រូវជ្រើសរើសឡេដើម្បីផ្ដល់សំណើម និងការពារកម្ដៅថ្ងៃគុណភាពល្អមួយដែលមានស្លាកសញ្ញាត្រឹមត្រូវ លាបលើមុខតែម្ដង ឬពីរដងប៉ុណ្ណោះក្រោយពេលលាងសម្អាតមុខរួច មុនពេលចេញទៅក្រៅ។
**២.ការពារប្រសើរជាងព្យាបាល**
ការពារប្រសើរជាងព្យាបាល ទោះជាកើតមកមានស្បែកមុខស្អាតពីកំណើត ក៏គួរប្រើផលិតផលថែបំប៉នស្បែកមុខដែរ បើចង់ឲ្យស្អាតបានយូរ ព្រោះចាប់ពីវ័យ ៣០ឆ្នាំឡើងទៅ ស្ត្រីចៀសមិនផុតពីមានស្នាមជ្រីវជ្រួញនោះទេ តែយើងអាចជ្រើសរើសផលិតផលណាដែលអាចទប់ស្កាត់ និងកម្ចាត់ស្នាមជ្រួញបានយ៉ាងមានប្រសិទ្ធិភាព ដូច្នេះវាអាចថែរក្សាស្បែកមុខឲ្យស្រស់ផូរផង់ម៉ដ្ឋរលោង និងក្មេងជាងវ័យ។
បើមិនទម្លាប់ប្រើប្រាស់ផលិតផលច្រើនមុខស្មុគស្មាញ ប្រើតែ ក្រែមលាបមុខ ផនស៍ អេជ មីរេកខល ទៅអាចជួយបញ្ហាស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធិភាព។ បច្ចេកវិទ្យា Rectinol C ដែលមានក្នុងក្រែមលាបមុខនេះ អាចទប់ស្កាត់ និងការពារស្បែកមិនឲ្យលេចចេញស្នាមជ្រួញបានដល់ទៅ ២៤ម៉ោង កាន់តែពិសេសនោះ វានឹងបណ្ដុះកោសិកាស្បែកថ្មី ធ្វើឲ្យសាច់មុខស្ត្រីសភ្លឺរលោងរក្សាបានភាពក្មេងវ័យ ដូចគេនិយមហៅថា “សាច់ចាំ” ។
៣. គេងមិនគ្រប់ ឬ មិនស្កប់ល្អ
យ៉ាងហោចណាស់អ្នកត្រូវគេងឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ ព្រោះការគេងគ្រប់គ្រាន់មិនត្រឹមតែ ធ្វើឲ្យអ្នកមើលទៅក្មេងស្រស់ថ្លានោះទេ ថែមទាំងអាចធ្វើឲ្យអ្នកមានសុខភាពល្អទៀតផង។
៤. មិនលាងសម្អាតមុខមុនចូលគេង
អ្នកត្រូវតែលាងសម្អាតមុខឲ្យបានស្អាត មុនពេលចូលគេង ជាពិសេសសម្រាប់អ្នកដែលចូលចិត្តតុបតែងផាត់មុខ ព្រោះនៅពេលយប់ស្បែកក៏ត្រូវការដកដង្ហើម និងជួសជុលឡើងវិញដូចគ្នា។ បើអ្នកមិនបានលាងសម្អាតទេនោះ ជាតិធូលីកខ្វក់ គ្រឿងសម្អាង នឹងធ្វើឲ្យស្បែកឆាប់ជ្រីវជ្រួញមិនខានឡើយ។
៥. តានតឹងកើតទុក្ខច្រើន
គ្មានអ្វីអាចធ្វើឲ្យអ្នកចាស់លឿន ដូចដែលអ្នកកើតទុក្ខធុញថប់នេះទេ។ ព្រោះពេលដែលអ្នកកើតទុក្ខ កោសិកាស្បែកនឹងស្លាប់ ទើបបណ្តាលឲ្យអ្នកមើលទៅចាស់ជាងអាយុ។ លើសពីនេះទៅទៀត ការកើតទុក្ខ ឬសម្ពាធតានតឹងពីការងារច្រើនពេក អាចធ្វើឲ្យលើសឈាម សមត្ថភាពខួរក្បាលថយចុះ និងរំខានដល់ដំណេករបស់អ្នកផងដែរ។ ដូច្នេះអ្នកត្រូវចេះរៀនធ្វើចិត្ត ឲ្យសប្បាយៗ និងដកដង្ហើមឲ្យបានវែងៗ។
៦. មិនសូវញ៉ាំបន្លែ និងផ្លែឈើ
ពិតណាស់ក្នុងបន្លែ និងផ្លែឈើ សម្បូរទៅដោយជីវជាតិ និងវីតាមីនច្រើនប្រភេទ ដែលអាចជួយឲ្យស្បែកមើលទៅ នៅតែក្មេងជាងវ័យ និងទប់ស្កាត់ភាពចាស់។
នៅមានកត្តាជាច្រើនទៀតបណ្តាលឲ្យមុខស្ត្រីមើលទៅចាស់ជាងអាយុដូចជា របៀបតុបតែងខ្លួន ការស្លៀកពាក់ និងម៉ូដសក់ជាដើម តែអ្វីដែលរៀបរាប់ខាងលើនេះជាទម្លាប់ប្រចាំថ្ងៃ ដែលស្ត្រីខ្លះអាចមិនចាប់អារម្មណ៍ថាវាមានប៉ះពាល់អវិជ្ជមានខ្លាំងដល់ម្ល៉ឹងមកលើសម្រស់។ ដូច្នេះបើស្ត្រីកំពុងមានទម្លាប់ទាំងនេះ សូមប្រញាប់កែតម្រូវភ្លាម កុំឲ្យយឺតពេលទាន់៕