បង្ហាញខ្លួនលើកដំបូងនៅកូរ៉េ Song Hye Kyo ស្អាតឥតខ្ចោះ តែត្រូវសង្ស័យកំពុងមានកូន
- 2018-03-17 05:39:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញខ្លួនលើកដំបូងនៅកូរ៉េ Song Hye Kyo ស្អាតឥតខ្ចោះ តែត្រូវសង្ស័យកំពុងមានកូន
បង្ហាញខ្លួនជាផ្លូវការលើកដំបូងលើប្រទេសកំណើតក្រោយពេលរៀបការ កំពូលតារាសម្ដែងស្រី Song Hye Kyo បានធ្វើឲ្យបណ្ដាញព័ត៌មានចុះផ្សាយព្រោងព្រាតពីខ្លួន។
ព្រឹកថ្ងៃទី១៥ ខែមីនា តារាសម្ដែងជួរមុខកូរ៉េ Song Hye Kyo បានបង្ហាញមុខក្នុងកម្មវិធីសន្និសីទរបស់ម៉ាកគ្រឿងសម្អាងមួយដែលមាននាងជាអ្នកតំណាង។ មានវត្តមាននៅទីនេះ ភរិយារបស់តារាសម្ដែង Song Joong Ki បានធ្វើឲ្យអ្នកគាំទ្រអត់នឹងមិនស្ញប់ស្ញែងមិនបាន ព្រោះសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន។
យ៉ាងណាក្ដី គេសង្កេតឃើញថា ទាំងរាង និងមុខរបស់ស្រីស្អតវ័យ៣៦ឆ្នាំគឺពេញជាងមុន ដែលជាហេតុធ្វើឲ្យគេសង្ស័យថាតួរឿង "បំណុលផ្ទះជំពាក់ស្នេហ៍" កំពុងមានផ្ទៃពោះកូនដំបូងហើយ៕