មនុស្ស​ប្រុស​តែង crush លើ​មនុស្ស​ស្រី​ប្រភេទ​ណា​ដែរ?

  • 2017-12-03 05:33:44
  • ចំនួនមតិ 78 | ចំនួនចែករំលែក 249

ដូច​គ្នា​ជាមួយ​នឹង​មនុស្ស​ស្រី​ដែរ ប្រុស​ៗ​ក៏​មាន​ប្រភេទ​មនុស្ស​ដែល​ខ្លួន​ចូលចិត្ត crush លើ​ដែរ។ ហើយ​ប្រភេទ​មនុស្ស​ស្រី​ទាំង​អស់​នេះ​ហើយ​ដែល​ប្រុស​ៗ​ចូលចិត្ត​ចាប់​ចិត្ត​លើ​បំផុត ៖

១. មនុស្ស​ស្រី​មាន​រូបសម្បត្តិ​ទាក់ទាញ

មិន​ថា​អ្នក​ណា​ក៏​ដោយ រូប​សម្បត្តិ​គឺ​ជា​កត្តា​ទី​១​ដែល​ទាក់ទាញ​មនុស្ស​មុន​គេ។ ប្រសិន​បើ​យើង​គិត​ថា​ខ្លួន​មិន​ទាន់​ទាក់ទាញ​គ្រប់គ្រាន់ អ្នក​អាច​សាក​ល្បង​ផ្លាស់​ប្ដូរ​ម៉ូដ​សក់ ម៉ូដ​សំលៀកបំពាក់ ឬ​ការ​ផាត់​មុខ​បាន។

រូបតំណាង

២. មនុស្ស​ស្រី​មាន​អំណោយ​ទាន ចេះ​របៀប​និយាយ​ស្ដី

ប្រសិន​បើ​ការ​និយាយ​ស្ដី​របស់​អ្នក​ទន់ភ្លន់ សុភាពរាបសារ គឺ​គេ​បាក់​ទៅ​លើ​អ្នក​៥០​ភាគរយ​បាត់​ទៅ​ហើយ។ ដូចនេះ​កុំ​ភ្លេច​ចាប់​អារម្មណ៍​លើ​ការ​និយាយ​ស្ដី​ណា។

៣. មនុស្ស​ស្រី​ពូកែ​ញញឹម

ការ​ញញឹម​ធ្វើ​ឲ្យ​គូ​ភាគី​មើល​ឃើញ​ថា​ជាមនុស្ស​រួសរាយ ហើយ​ក៏​ងាយ​ធ្វើ​ឲ្យ​គេ​ចូល​មក​ជិត​យើង​ជាង​ដែរ។ មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​សម្រស់​ស្អាត តែ​នៅ​តែ​អេ​ព្រោះ​មិន​ញញឹម ធ្វើ​ឲ្យ​គេ​មិន​ហ៊ាន​ចូល​ជិត។

៤. មនុស្ស​ចិត្ត​ល្អ ចេះ​ជួយ​អ្នក​ដទៃ

អ្នក​ស្រលាញ់​ក្មេង ឬ​គោរព​ចាស់​ទុំ​គឺ​ទាក់ទាញ​អ្នក​ដទៃ​ខ្លាំង​ណាស់ ព្រោះ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ សម្រស់​ក៏​គ្រាន់​តែ​ជា​របស់​ក្រៅ​ខ្លួន តែ​ចរិត​ទើប​ជា​រឿង​យូរ​អង្វែង។

៥. មនុស្ស​ស្រីមាន​ទេព​កោសល្យ​ពិសេស

ពូកែ​ធ្វើ​ម្ហូប ចេះ​ដេរ​ប៉ាក់ ឬ​ច្រៀង​ពិរោះ​គឺ​សុទ្ធ​តែ​ជា​ចំណុច​ទាក់ទាញ​មនុស្ស​ប្រុស​ទាំង​អស់ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​លេច​ធ្លោ​ខុស​ពី​មនុស្ស​ស្រី​ដទៃ​ផ្សេង​ទៀត៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel