ប្ដី​ប្រពន្ធ​ចៀវៃ ត្រូវ​រិះគន់​មួយ​ចាស់​ដៃ ព្រោះ​ផ្ដាំ​ឲ្យ​គេ​ពាក់​ម៉ាស តែ​ខ្លួន​មិន​ពាក់​យ៉ាងរំ​ភើយ

  • 2020-02-18 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 32

ទោះ​បី​​នេះ​ជា​​រឿង​កម្រ​ដែល​ប្ដី​ប្រពន្ធ​តារា​ជួរ​មុខ​តៃវ៉ាន់ Ruby Lin ​បង្ហាញ​ភាព​ស្និទ្ធិស្នាល​នៅ​ទី​សាធារណៈ​ក៏​ដោយ ប៉ុន្តែ​គូ​ស្នេហ៍​រូប​នេះ​ត្រូវ​គេ​ថា​ឲ្យ​យ៉ាង​ខ្លាំង ខណៈ​ប្រទេស​ចិន​កំពុង​មាន​វីរុស​រាត​ត្បាត។

បណ្ដាញ​ព័ត៌មាន QQ បាន​ចុះ​ផ្សាយ​ថា កាល​ពី​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​កន្លង​ទៅ​នេះ គូ​ស្នេហ៍​តារា​សម្ដែង​លំដាប់ A តៃវ៉ាន់ Ruby Lin និង Wallace Huo ត្រូវ​បាន​ប្រទះ​ឃើញ​​ណាត់​គ្នា​ដើរ​លេង​នៅ​ទីក្រុង​តៃប៉ិ កោះ​តៃ​វ៉ាន់។ គូ​ស្នេហ៍​ជើង​ចាស់​រូប​នេះ ដើរ​បណ្ដើរ​​ កាន់​ដៃ​គ្នា​បណ្ដើរ ជជែក​គ្នា​យ៉ាង​​ផ្អែមល្ហែម គួរ​ឲ្យ​ច្រណែន។ យ៉ាងណាក្ដី កម្រង​រូប​ស្និទ្ធិ​ស្នាល​របស់​អ្នក​ទាំង​២​ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ចាស់​ដៃ ដ្បិត​​អ្នក​ទាំង​២​មិន​បាន​ពាក់​ម៉ាស​ដើម្បី​ការ​ពារ​ខ្លួន​ឯង ក៏​ដូច​ជា​អ្នក​ដទៃ​ឡើយ ខណៈ​វីរុស​កូរ៉ូណា​កំពុង​រាត​ត្បាត​នៅ​ប្រទេស​ចិន ក៏​ដូច​ជា​នៅ​ប្រទេស​អាស៊ី​មួយ​ចំនួន។

មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​បុគ្គល​ល្បី​ឈ្មោះ អ្នក​ទាំង​២​គួរ​ធ្វើ​ជា​គំរូ​ដល់​អ្នក​ដទៃ មិន​មែន​គិត​តែ​សប្បាយ​ខ្លួន​ឯង​ឡើយ។ អ្វី​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​រឹត​តែ​ខឹង​នោះ​គឺ មុន​នេះ តួ​រឿង ចៀវៃ​បាន​បញ្ចេញ​វីដេអូ​ឲ្យ​គេ​ពាក់​ម៉ាស តែ​ដល់​ពេល​ខ្លួន​ឯង​វិញ បែរ​ជា​ដើរ​លេង​​នៅ​ទី​ប្រជុំ​ជន​មិន​ពាក់​ម៉ាស​ទៅ​វិញ។ ប្រឈម​មុខ​នឹង​ការ​រិះ​គន់​នេះ ប្ដីប្រពន្ធ​មាន​ឥទ្ធិពល​ខាង​លើ​មិន​ទាន់​ចេញ​មុខ​បក​ស្រាយ​នៅ​ឡើយ​ទេ៕

អានបន្ត៖ ​ អាយុ​សែសិប ហើយ​កូន​២​មែន​ពិត តែ​សម្រស់​ប្រពន្ធ Rain នៅ​តែ​ខ្ញង់

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel