មិនចង់ស្តាយក្រោយពេលកាត់សក់សេះត្រូវមើល ៣ ចំណុចនេះសិន

  • 2020-01-15 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មិត្ត​នារី​មិន​តិច​ឡើយ​ចូល​ចិត្ត​កាត់​សក់​សេះ ហើយ​មាន​មិត្ត​នារី​មួយ​ចំនួន​ទៀត​ព្យាយាម​កាត់​សក់​សេះ​តែ​នៅ​តែ​មិន​ស្រ​ឡាញ់​សក់​ដែល​បាន​កាត់។ យ៉ាងណាមិញ ប្រសិន​បើ​អ្នក​មិន​ចង់​ស្តា​យ​ក្រោយ​បន្ទាប់​ពី​កាត់​សក់​រួច អ្នក​គប្បី​ដឹង​នូវ ៣ ចំណុច​សិន​មុន​សម្រេច​ចិត្ត​កាត់​សក់​សេះ។ ៣ ចំ​ណុ​ច​នោះ​រួម​មាន៖

១. មាន​ពេល​វេលា​គ្រប់​គ្រាន់​នៅពេល​ព្រឹក

រូបតំណាង

បន្ទាប់​ពី​កាត់​សក់​សេះ​រួច​ហើយ អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់​លាស់​ថា អ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​តុប​តែង​សក់​ឬ​ក៏​អត់? ប្រហែល​ជា​អ្នក​ធ្លាប់​ដឹង​ហើយ​ថា នៅ​ពេល​កាត់​សក់​សេះ អ្នក​ត្រូវ​ចំណាយ​ពេល​ក្នុង​ការ​ថែ​ទាំ​និង​តុប​តែង​ដើម្បី​ឲ្យ​ស្រស់​ស្អាត​ពេល​ចេញ​ក្រៅ​ផ្ទះ។

២. បញ្ហា​មុន

រូបតំណាង

ប្រ​សិន​បើ​អ្នក​កំពុង​តែ​កើត​មុន​នៅ​លើ​ថ្ងាស អ្នក​គួរ​តែ​ជៀស​វាង​កាត់​សក់​សេះ។ ដោយ​ហេតុ​ថា​សក់​របស់​អ្នក​នឹង​មាន​ធូលី​ដី បាក់​តេរី សារ​ធាតុ​កខ្វក់​ផ្សេង​ៗ​ទៀត​ដែល​បង្ក​ឲ្យ​កើត​មុន​កាន់​តែ​ខ្លាំង។ ហេតុ​ដូច​នេះ​ហើយ សូម​កុំ​ព្យា​យាម​កាត់​សក់​សេះ​នៅ​ពេល​កើត​មុន​នៅ​លើ​ថ្ងាស ឬ​កុំ​ព្យា​យាម​គិត​ថា​កាត់​សក់​ដើម្បី​ជួយ​បំបាត់​មុន​នៅ​លើ​ថ្ងាស​របស់​អ្នក។

៣. តើ​មុខ​របស់​អ្នក​ស័​ក្តិ​សម​នឹង​កាត់​សក់​សេះ​ដែរ​ឬ​អត់?

រូបតំណាង

សម្រាប់​អ្នក​មាន​មុខ​មូល​គឺ​ស័​ក្តិ​សម​ជា​មួយ​នឹង​សក់​សេះ​បែប​ធម្ម​ជាតិ​ព្រោះ​ថា​ពេល​កាត់​សក់​សេះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ប្លែក​នឹង​មើល​មក​មុខ​តូច​ជាង​ធម្ម​តា។ ប៉ុន្តែ​ប្រ​សិន​បើ​អ្នក​មាន​ថ្ងាស​និង​ថ្ពាល់​ធំ​ទូលាយ​គួរ​តែ​កាត់​សក់​សេះ​ដែល​មាន​បន្ថែម​ជាយ​សក់​បន្តិច​ៗ​ទើប​មើល​មក​កាន់​តែ​ស្រស់​ស្អាត។

រូបភាព៖ Pinterest

ចុចអានបន្ត៖

មើលហើយប្លែកភ្នែកមែន ពីសក់ត្រង់ត្រឹមកបែបរលាធម្មតាទៅជាសក់ក្តោបប៉ោង

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម