លង់ហើយឆ្នេរតាបារាំង! វាលខ្សាច់សក្បុស សូម្បីទេសភាពតាមផ្លូវក៏ស្អាត ចង់ទៅលេងភ្លាមៗ
- 2019-05-08 04:44:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លង់ហើយឆ្នេរតាបារាំង! វាលខ្សាច់សក្បុស សូម្បីទេសភាពតាមផ្លូវក៏ស្អាត ចង់ទៅលេងភ្លាមៗ
ឆ្នេរតាបារាំង តំបន់ទេសចរណ៍ក្នុងខេត្តព្រះសីហនុ ពិតជាមានទេសភាពស្អាតខ្លាំង មិនចាញ់កោះរ៉ុងប៉ុន្មាននោះទេ។ ឆ្នេរនេះមានខ្សាច់សក្បុស ទឹករាក់ស្រួលលេង និងមានខ្យល់បរិសុទ្ធធម្មជាតិត្រជាក់កាយតែម្ដង ស្ងប់ស្ងាត់ ជាមួយទេសភាពស្រស់ត្រកាល។
កុំថាឡើយទេសភាពទាក់ចិត្តមិនធម្មតារបស់ឆ្នេរតាបារាំង សូម្បីទេសភាពនៅតាមផ្លូវទៅតំបន់ទេសចរណ៍នេះ ក៏ស្អាតខ្លាំង មិនធម្មតាដែរ។ លោកអ្នកអាចចុះថតរូបលេង ជាមួយវាលស្មៅខ្ពស់ទាបយ៉ាងក្រាស់ដេលដាស មើលទៅដូចនៅបរទេសអ៊ីចឹង។ យ៉ាងណាៗ ខែឧសភានេះ សម្បូរថ្ងៃឈប់សម្រាកច្រើន កុំភ្លេចនាំគ្នាទៅលេងកម្សាន្តនៅតំបន់នេះទាំងអស់គ្នា។ លោកអ្នកអាចយកនំចំណីសម្រាប់ទៅញ៉ាំទីនោះបាន ព្រោះការលក់ដូរមិនទាន់សំបូរនោះឡើយ។
ឆ្នេរនេះនៅ ភូមិរិទ្ធី 2 ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផ្លូវចូលតាមចំការដូងប្រេង ម៉ុងរិទ្ធី កែវផុស មានចម្ងាយត្រឹមតែ190KM ពីភ្នំពេញ ៕
រូបភាព៖ PH Travel & Travel Around the world