វិធីសាស្ត្រពិសេស៥យ៉ាង ធានាជួយឲ្យអ្នកសន្សំលុយបានច្រើន និងមិនងាយរបូតទៀត
- 2019-01-10 06:49:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រពិសេស៥យ៉ាង ធានាជួយឲ្យអ្នកសន្សំលុយបានច្រើន និងមិនងាយរបូតទៀត
លុយសម្រាប់អ្នកធ្វើការធម្មតាៗ គឺពិបាកនឹងរកណាស់ ដូច្នេះចង់មានលុយដើម្បីធ្វើអីមួយគឺមានតែសន្សំ និងព្យាយាមរកចំណូលបន្ថែម។ ថ្ងៃនេះ កញ្ញា នឹងចែករលែក វិធីសាស្ត្រពិសេស៥យ៉ាង ធានាជួយឲ្យអ្នកសន្សំលុយបានច្រើន និងមិនងាយរបូតទៀត៖
១. បែងចែកលុយភ្លាមៗបន្ទាប់ពីបើកប្រាក់ខែ
ត្រូវបែងចែកលុយទៅក្នុងគណនេយ្យសន្សំភ្លាមៗ ព្រោះបើទុកយូរប្រាកដណាស់អ្នកនឹងរមាស់ដៃចាយខ្ទេចមិនខាន។ ត្រូវសន្សំមុនចំណាយ កុំចាំសល់ពីចំណាយហើយបានសន្សំព្រោះអ្នកនឹងគ្មានឃើញលុយសន្សំឡើយ។
២. គិតឲ្យបានយូរបន្តិចមុនសម្រេចចិត្តទិញអ្វីមួយ
កុំគ្រាន់តែឃើញនេះស្អាត នោះស្អាតហើយក៏ហូតលុយពីកាបូបទិញគ្មានគិតនោះ ព្រោះនៅពេលដែលអ្នកយកមកដល់ផ្ទះ ហើយដាច់លុយអ្នកនឹងដេកស្ដាយក្រោយ។ បែងចែកអ្វីដែលអ្នកត្រូវការជាចាំបាច់ និងរបស់ណាដែលគ្រាន់តែបន្ទាប់បន្សំ ឬគ្រាន់តែចង់បានឲ្យបានច្បាស់ បើអ្នកមិនចង់គ្មានសល់លុយសោះក្នុងខ្លួន។
៣. រៀនបដិសេធន៍ខ្លះ
បើមួយអាទិត្យ ផឹកស៊ី ជប់លៀង ទាំងមួយអាទិត្យនោះ កុំថាឡើយលុយសន្សំ មិនស្រួលជំពាក់គេថែមទៀត ដូច្នេះអ្នកត្រូវរៀនបដិសេធន៍នូវការបបួលខ្លះ។ យកលេសរវល់ខ្លះក៏បាន កុំឲ្យតែអត់សោះទៅបានហើយ ព្រោះបើចេះតែ Okay រហូតអ្នកនឹងគ្មានសល់លុយនឹងគេឡើយ។
៤. រៀនកាត់ចិត្តឲ្យដាច់
ត្រូវកាត់ចិត្តបីអ្វីដែលអ្នកចង់បានខ្លះទើបអាចសន្សំលុយបាន ព្រោះបើចេះតែកាត់មិនបានអ្នកនឹងដកលុយទិញវាមិនខាន។ របស់ស្អាត របស់ល្អអ្នកណាក៏ចង់បានដែរ តែពេលខ្លះអ្នកត្រូវរៀនកាត់ចិត្ត និងមើលពីលទ្ធភាពខ្លួនឯងខ្លះ។
៥. រកការងារបន្ថែម ឬវិនិយោគលុយខ្លះ
ចង់ឆាប់មានលុយ ត្រូវមានការងារពីរ ព្រោះបើមានតែមួយអ្នកនឹងពិបាកក្នុងការសន្សំលុយ។ គួរតែរៀនយកលុយដែលមានខ្លះទៅវិនិយោគលើការរកស៊ីផ្សេងទៀតដើម្បីបន្ថែមចំណូល។
លុយជារឿងសំខាន់ព្រោះបើអ្នកអាយុច្រើនហើយគ្មានលុយសោះក៏មិនកើតដែរ ព្រោះអ្នកត្រូវចំណាយច្រើនណាស់ក្នុងជីវិតរស់នៅ។ សន្សំខ្លះពីពេលនេះទៅក៏ល្អព្រោះនៅពេលត្រូវការអ្នកមានលុយជាប់ខ្លួនខ្លះ៕
ចុចអាន៖ធ្វើការមួយជាតិក៏មិនមានដែរ បើនៅធ្វើបែប ៦យ៉ាងនេះ