ស្រី​ៗ​បើ​បុរស ៥ ប្រភេទ​នេះ​ចូល​មក​ក្នុង​ជីវិត​អ្នក កុំ​ឲ្យ​គាត់​របូត​ពី​ដៃ​ឲ្យ​សោះ

  • 2018-10-27 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗពិតជា​មិន​ស្រួល​ប៉ុន្មាន​ទេ ក្នុង​ការ​ជ្រើស​រើស​បុរស​ឲ្យ​ចូល​មក​ក្នុង​ជីវិត​នាង។ តែ​បើ​មាន​បុរស​ ៥ ប្រភេទ​​ដូច ​កញ្ញា រៀបរាប់​ខាងក្រោម សូម​កុំឲ្យ​គាត់​របូត​ចេញ​ពី​ដៃ​ឲ្យ​សោះ ព្រោះ​ពួក​គាត់​ជា​មនុស្ស​ល្អ​អាច​រួម​ផ្លូវ​ជាមួយ​អ្នក​បាន។

១.មិន​សូវ​ចេះ​និយាយ​ស្ដី តែ​ដឹង​ចិត្ត​អ្នក​គ្រប់​ពេល

ពេល​ដែល​បុរស​លង់​ស្រលាញ់​នារី​ណា​ម្នាក់​ហើយ បើ​ទោះ​ជា​គេ​មិន​មែន​ជា​អ្នក​បាន​សម្ដី​ក៏​ពិត​មែន តែ​គ្រប់​ទង្វើ និង​កាយវិការ​របស់​អ្នក គាត់​ប្រាកដ​ជា​ចងចាំ និង​ព្យាយាម​ធ្វើ​ឲ្យ​ត្រូវ​ចិត្ត​អ្នក​គ្រប់​ពេល​វេលា។

២.មិន​ចេះ​ត្អូញត្អែរ

បើ​ចង់​ដឹង​ថា​ជាមនុស្ស​បែប​ណា​នោះ អ្នក​អាច​សាកល្បង​ចិត្ត​គាត់ ដោយ​​ទាមទារ​ឲ្យ​​ធ្វើ​នេះ ធ្វើ​នោះ​មិន​ឈប់ ដើម្បី​អ្នក។ តែ​បើ​​​គាត់​នៅតែ​មិន​រអ៊ូ និង​នៅ​តែ​ខិតខំ​ស្វះស្វែង​រក​មក​ជូន​អ្នក​ទៀត​នោះ បញ្ជាក់​បាន​ថា​គាត់​ជា​មនុស្ស​ពូកែ​អត់ធ្មត់​បំផុត​ហើយ។

៣.មិន​ចេះ​បន្លំ

មនុស្ស​ប្រុស​សឹង​តែ​គ្មាន​ទេ​ដែល​បាន​នៅ​ជិត​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់ ហើយ​មិន​ឆ្លៀត​ឱកាស​បន្លំ​ប៉ះ​ ឬ​ស្ទាបដៃអ្នក​នោះ។ តែ​បើ​មាន​បុរស​ប្រភេទ​នេះ​​មក​មែន កាន់​ដៃ​ឲ្យ​ជាប់ ព្រោះ​គាត់​នឹង​នៅ​តែជា​បុរស​​ផ្ដល់​តម្លៃ​ដល់​អ្នក​អស់​មួយ​ជីវិត។

៤.មាន​ឱកាស តែ​មិន​ប្រាថ្នា​ចង់​បាន​ខ្លួនប្រាណ

ប្រុស​សម័យ​នេះ​ចូលចិត្ត​​គិត​រឿង​ចង់​បាន​ខ្លួន​ប្រាណ​គេ ឲ្យតែ​មាន​ឱកាស។ តែ​បើ​គាត់​គ្មាន​បំណង​ចង់​បាន​ខ្លួន​អ្នក​ អាច​និយាយ​បាន​ថា​គាត់​ជា​បុរស​ល្អ​ និង​ជា​សុភាព​បុរស​ពិត​ៗ។

៥.ចេះ​សម្រប​ខ្លួន​ជាមួយអ្នក​ដទៃ

បុរស​ដែល​ស្រលាញ់​អ្នក​ពិត គេ​ក៏​ស្រលាញ់​ក្រុម​គ្រួសារ​អ្នក​ដែរ។ ដូចនេះ​គាត់​នឹង​ព្យាយាម​សម្រប​ខ្លួន​ឲ្យ​ជាមួយ​នឹង​ឪពុក​ម្ដាយ និង​បងប្អូន​អ្នក​ស្រលាញ់​គាត់​ដូច​គ្រួសារ​តែ​មួយ។

ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម