របៀបកាន់ចង្កឹះរបស់អ្នកអាចប្រាប់ពីជីវិតក្រោយរៀបការ
- 2018-08-14 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបកាន់ចង្កឹះរបស់អ្នកអាចប្រាប់ពីជីវិតក្រោយរៀបការ
អ្នកចិត្តវិទ្យាបាននិយាយថា៤០ភាគរយនៃសកម្មភាពប្រចាំថ្ងៃរបស់មនុស្សយើងមិនមែនជាការសម្រេចចិត្តធ្វើទេតែវាជាទម្លាប់ច្រើនជាង។ ហេតុនេះហើយទម្លាប់ទាំងនេះអាចបង្ហាញពីចរិតលក្ខណៈនិងជីវិតរបស់អ្នក។ បើចង់ដឹងថាជីវិតក្រោយរៀបការរបស់អ្នកទៅជាយ៉ាងណាគួរតែមើលពីទម្លាប់កាន់ចង្កឹះរបស់អ្នក៖
*របៀបទី១
អ្នកជាមនុស្សដែលរវល់ច្រើនមិនថាអ្នករៀបការហើយមិនមានអីធ្វើក៏ដោយ។ អ្នកព្យាយាមធ្វើនេះធ្វើនោះបើមិនអញ្ចឹងទេអ្នកច្បាស់ជាធុញទ្រាន់។ អ្នកប្រើការងារដើម្បីធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍ ហើយអ្នកមិនដែលហត់ណ្ហើយនឹងការងារអស់ទាំងនោះទេ។ ជីវិតអ្នកក្រោយរៀបការគឺសប្បាយច្រើនជាងកើតទុក្ខពីព្រោះតែអ្នកតែងតែមានស្មារតីខ្ពស់ មានថាមពល មិនចេះឯកា។
*របៀបទី២
អ្នកជាមនុស្សរាងផ្ដាច់ការនិងមានឆន្ទៈខ្ពស់បន្តិចហើយ ប្រហែលជាមកពីការមិនសូវទុកចិត្តនរណាម្នាក់។ លើសពីនេះទៅទៀតអ្នកតែងតែមានជម្លោះជាមួយខ្លួនឯងនៅក្នុងចិត្ត។ ក្រោយពីរៀបការអ្នកប្រែជាឆេវឆាវ ហើយគ្របដណ្ដប់លើប្ដីច្រើន។ ប៉ុន្តែចំពោះរឿងលុយកាក់ក្នុងគ្រួសារមិនបាច់បារម្ភទេអ្នកទុកដាក់បានល្អ ប៉ុន្តែត្រូវរៀនចេះទប់កំហឹង និងភាពឆេវឆាវ។
*របៀបទី៣
អ្នកជាមនុស្សបើកចំហពេកហើយ ពោលគឺធ្វើអ្វីនឹងធ្វើអស់ពីពោះតែម្តង។ ប្រសិនបើអ្នកឆ្លាតអ្នកអាចរកមនុស្សដែលសាកសមនឹងក្តីប្រាថ្នារបស់អ្នក។ ក្រោយរៀបការ មនុស្សមិនថាតូចធំទេនឹងជួយអ្នកគ្រប់ពេលអាចនិយាយបានថាជាមនុស្សមានសំណាង។ ផ្ទុយទៅវិញបើអ្នកបណ្ដោយតាមវាសនាអ្នកដែលអ្នកប្រាថ្នាមិនអាចក្លាយជាគូជីវិតអ្នកទេ។
*របៀបទី៤
អ្នកក្លាយជាមនុស្សដែលគេដឹកមុខក្រោយរៀបការមិនថាការងារឬលុយកាក់ទេ។ ប្ដីរបស់អ្នកនឹងចំណាយរាល់អ្វីដែលអ្នកចង់បានតែមិនឱ្យអ្នកកាន់លុយនោះទេ។ ក្រោយរៀបការអ្នកចាប់ផ្ដើមតឹងរឹង ហើយងាយប្រតិកម្ម មិនងាយឱ្យប្ដីអ្នកទៅណាទេ។ អ្នកមិនសូវជារើសមនុស្សប៉ុន្មានទេតែអាស្រ័យលើស្ថានភាពគ្រួសារគេដែរ៕