ទាំង​នេះ​គឺជា​ហេតុផល​ដែល​ធ្វើឲ្យ​មនុស្ស​ស្រី ស្រលាញ់​ និងចង់បាន​កូន​ស្រី​ខ្លាំង​បំផុត

  • 2018-07-09 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​មាន​គ្រួសារ​មនុស្ស​ស្រី​ជាច្រើន តែងតែ​ប្រាថ្នា​ចង់​បាន​កូន ដើម្បី​បន្ថែម​ភាព​ផ្អែមល្ហែម និង​ធ្វើឲ្យ​ជីវិត​គូ​កាន់តែ​ផ្អែមល្ហែម។ ប៉ុន្តែ​ស្ត្រី​ចង់​មាន​កូន​ដែល​ជា​ភេទ​ដូចគ្នា ព្រោះ​សម្អាង​លើ​ហេតុផល ៧ យ៉ាង​នេះ៖

១.ភាព​ស្រស់​ស្អាត​របស់​កូន​ស្រី​ប្រៀប​ដូច​ជា​ដង្ហើម៖ មនុស្ស​ស្រី​ជា​ម្ដាយ តែងតែ​ចង់​ឲ្យ​កូន​ស្រស់​ស្អាត ដូចនេះ​ហើយ​គាត់​តែងតែ​រៀបចំ និង​តុបតែង​ខ្លួន​​ឲ្យ​កូនដូចជា​ទិញ​សម្លៀកបំពាក់​ណា​ស្អាត​ៗ របស់របរ​លេង​ថ្មី ជាដើម។

រូបតំណាង

**២.កូន​ស្រី​គឺជា​មិត្តភ័ក្ដិ​ដ៏​ល្អ​បំផុត​ជាមួយ​ម្ដាយ**៖ នៅ​ពេល​ដែល​មាន​កូនស្រី ម្ដាយ​ចាត់​ទុក​នាង​ជា​មនុស្ស​យល់​ចិត្ត​បំផុត ទាំង​ពេល​មាន​ទុក្ខ​លំបាក និង​ពេល​សប្បាយ​រីករាយ គឺ​កូន​អាច​យល់​ពី​ចិត្ត​ម្ដាយ។

៣.កូន​ស្រី​អាច​ថែរក្សា​ម្ដាយ​បាន​នា​ពេល​ចាស់៖ នាង​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​មើល​ថែ​ម្ដាយ​វិញ​នា​ពេល​គាត់​មាន​វ័យ​កាន់តែ​ច្រើន។ ស្ត្រី​ជា​ម្ដាយ​ជាច្រើន​ពឹងផ្អែក​លើ​កូន​ស្រី ព្រោះ​នាង​យល់​ចិត្ត ហើយ​ដឹង​ពី​រឿង​ស្ត្រី​ដូចគ្នា។

៤.កូន​ស្រី​មាន​មុខ​ដូច​ម្ដាយ៖ កូន​ស្រី​ភាគច្រើន​មាន​មុខមាត់​ដូច​ម្ដាយ ហើយ​បើ​ទោះ​ជា​មិន​ដូច​ក៏​ពេល​តុបតែង​ទៅ​ស្រដៀង​គ្នា ប្រៀប​បាន​នឹង​បងប្អូន​ដែរ។

រូបតំណាង

៥.ម្ដាយ និង​កូន​ស្រី​មាន​ចំណង​ដែល​មិន​អាច​បំបែក​បាន៖ អ្នក​ទាំងពីរ​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា​ណាស់ ហើយ​អារម្មណ៍​ក៏​ដូច​គ្នា​ថែម​ទៀត​ផង ដូចនេះ​ពេល​មាន​បញ្ហា​អ្វី​មួយ ចិត្ត​គំនិត​ម្ដាយ​កូន​មាន​ភាព​តែ​មួយ។

៦.កូន​ស្រី​គឺជា​មោទនភាព​របស់​ម្ដាយ៖ នៅ​ពេល​ដែល​នាង​សម្រេច​បាន​អ្វី​មួយ ធ្វើឲ្យ​បេះដូង​ម្ដាយ​ពោរពេញ​ដោយ​ភាព​រីករាយ និង​ក្ដី​សោមនស្ស​ចំពោះ​ស្នាដៃ​កូន។

៧.នាង​ជា​មនុស្ស​ដែល​មិន​បោះបង់​ម្ដាយ​ចោល៖ បើ​ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ កូន​ស្រី​គឺ​មិន​បោះបង់​ម្ដាយ​ចោល​ឡើយ ហើយ​នាង​គឺជា​មនុស្ស​ដែល​​នៅក្បែរខ្លួន​អ្នក​មាន​គុណ​បំផុត៕

រូបតំណាង

ចុចអាន៖ឈ្លោះ​គ្នា​បែក​ផ្សែង​ក៏​ដោយ ក៏​ប្ដី​ប្រពន្ធ​មិន​បែក​គ្នា ឲ្យ​តែ​រក្សា​បាន​ចំណុច​នេះ

ប្រភព៖ yourtango ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម