គ្រាន់​តែ​កាបូប​ Selena Gomez កាន់​ទៅ​ហាត់​ប្រាណ ​តម្លៃ​ស្មើ​ម៉ូតូ​ធម្មតា​២​គ្រឿង

  • 2017-03-20 03:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង និង​សម្ដែង​អាមេរិក Selena Gomez តែង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ជានិច្ច​ជាមួយ​ការ​លេង​ Style របស់​នាង​តាំង​ពី​ម៉ូដ​ខោ​អាវ ស្បែក​ជើង គ្រឿង​អលង្ការ​ផ្សេង​ៗ ដែល​ភាគ​ច្រើន​គឺ​ជា​របស់​ដែល​មាន​ម៉ាក​យីហោ​ថ្លៃ​ៗ។ ជាក់​ស្ដែង​កាល​ពី​សប្ដាហ៍​មុន​នេះ គេ​ឃើញ​ម្ចាស់​បទ "Who says?” កាន់​កាបូប​មួយ​ដែល​មាន​តម្លៃ​ ៣ ៨៣០ដុល្លារ កំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​កន្លែង​ហាត់​ប្រាណ។

ជាមួយ​អាវ​ម៉ូដ​ខើច​ពណ៌​ទឹក​សមុទ្រ​ម៉ាក American Apparel និង​ខោ​ខ្មៅ​រឹប​ម៉ាក Alo Yoga តារា​វ័យ ២៤ឆ្នាំ បាន​ជ្រើស​រើស​កាបូប​ដ៏​ថ្លៃ​ដែល​ជា​ប្រ៊េន​ដ៏​ល្បី​គឺ Louis Vuitton City Steamer ៕

កាបូបម៉ាក LV ដែលមានតម្លៃ ៣ ៨៣០ដុល្លារ

ប្រភព៖ teenvogue

ប្រែសម្រួលៈ វ៉ាន់ថន