"ការ​គិត" ​និង​"ការ​ពិត" ​ពី​សំលៀកបំពាក់​ស្រី​ៗ​នៅ​តាម​ប្រទេស​ផ្សេង​ៗ

  • 2017-02-08 05:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ធ្លាប់​គិត​ទេ​! ពេល​និយាយ​ពី​នារី​ចិន ​យើង​គិត​ថា​គេ​ស្លៀក​ខោអាវ​ក្រហម​ ហើយ​ពេល​និយាយ​ពី​នារី​ម៉ូស្លីម​ យើង​គិត​ថា​គេ​ស្លៀក​ពាក់​ខ្មៅ​ ហើយ​រុះ​ជុំជិត​ជា​ដើម។​ តាម​ពិត​ នេះ​គ្រាន់​តែ​ជា​ការ​គិត​របស់​យើង​ប៉ុណ្ណោះ។ ភាព​ជាក់​ស្ដែង​អាច​​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​​ព្រោះ​វា​ខុស​ពី​ការ​គិត។​ រូប​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​ម៉ូដ​ពេញ​និយម​នៅ​តាម​ប្រទេស​ផ្សេង​ៗ​ ដែល​ខុស​ពី​ការ​គិត​របស់​យើង​កន្លង​មក៖ ​ ​

១. ប្រទេស​អ៊ីរ៉ង់​៖ ទោះ​បី​ច្បាប់​អ៊ីរ៉ង់​តម្រូវ​ឲ្យ​ស្ត្រី​ត្រូវ​គ្រប​ក្រណាត់​ពេល​ចេញ​នៅ​តាម​ទី​សាធារណៈ​ តែ​គេ​ក៏​អាច​ជ្រើស​រើស​ម៉ូដ​ថ្មី​ៗ​ពេញ​និយម​សម្រាប់​ស្លៀក​ពាក់​ដែរ។​

ការ​គិត​ (ឆ្វេង) vs ការ​ពិត​ (ស្ដាំ)

**២. ប្រទេស​ជប៉ុន៖** មនុស្ស​ជា​ច្រើន​គិត​ថា​ស្ត្រី​ជប៉ុន​ស្លៀក​ពាក់​តាម​បែប​តួអង្គ​តុក្កតា ​តែ​វា​មិន​មែន​អញ្ចឹង​ទេ។​ ​ភាព​ច្រើន​គេ​ក៏​និយម​ម៉ូដ​ស្អាត​ៗ​ ប្លែក​ៗ​ច្រើន​ទៀត​ដែរ។​

ការ​គិត​ (ឆ្វេង) vs ការ​ពិត​ (ស្ដាំ)

៣. ប្រទេស​ចិន៖ ការ​លេង​ម៉ូដ​ក៏​ផ្លាស់​ប្ដូរ​លឿន​ដែរ​នៅ​ក្នុង​ប្រទេស​នេះ។​ សព្វថ្ងៃ​នេះ​ នារី​ចូលចិត្ត​ម៉ូដ​ល្បី​ៗ​ជាមួយ​គ្រឿង​អលង្ការ​ គួបផ្សំ​​ទាំងការ​ស្លៀក​ប្លែក​ៗ​ទៀត​ផង។

ការ​គិត​ (ឆ្វេង) vs ការ​ពិត​ (ស្ដាំ)

៤. ប្រទេស​អ៊ីតាលី៖ ត្បិត​អ៊ីតាលី គឺជា​ដើម​កំណើត​ម៉ាក​សំលៀកបំពាក់​ និង​គ្រឿង​អលង្កាល្បី​ៗ​ក៏​ពិត​មែន។ តែ​​នារី​ៗ​រស់នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ពួក​គេ​ច្រើន​ជ្រើស​រើស​ម៉ូដ​ធម្មតាៗដែរ។​

ការ​គិត​ (ឆ្វេង) vs ការ​ពិត​ (ស្ដាំ)

៥. ប្រទេស​បារាំង៖ ការ​លេង​ម៉ូដ​​ជាមួយ​និង​ការ​តែង​ខ្លួន​ស្អាត​ៗ​យ៉ាង​សាក​សម​សុទ្ធ​តែ​ជា​អ្វី​ដែល​យើង​អាច​ឃើញ​លើ​ស្ត្រី​បារាំង។​

ការ​គិត​ (ឆ្វេង) vs ការ​ពិត​ (ស្ដាំ)

៦. ចក្រភព​អង់គ្លេស៖ ស្ត្រី​​តែង​តែ​ស្លៀក​ពាក់​ទាន់​សម័យ​ ឬ​ពេល​ខ្លះ​ដើរ​លឿន​ជាង​​ទំនោរ​ដែល​កំពុង​ពេញ​និយម​​ទៀត​ផង​។

ការ​គិត​ (ឆ្វេង) vs ការ​ពិត​ (ស្ដាំ)

៧. ប្រទេស​រុស្សី៖ ស្ត្រី​រុស្សី​មាន​ភាព​ល្បីល្បាញ​ពី​សម្រស់​ និង​ការ​ពូកែ​តែង​ខ្លួន​របស់​គេ។​ ការ​លេង​ម៉ូដ​ជាមួយ​ស្បែក​ជើង​កែង​ស្អាត​ៗ​គឺ​ជា​រឿង​ធម្មតា​ក្នុង​ប្រទេស​នេះ។​

ការ​គិត​ (ឆ្វេង) vs ការ​ពិត​ (ស្ដាំ)

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម