ចង់​ឡូយ​ដូច​នារី​ៗ​នៅ​ក្រុង​ប៉ារីស​ សាក​លេង​ស្ទាយ​៧​ចំណុច​នេះ​មើល៍

  • 2017-02-06 06:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​ដឹង​ហើយ​ថា​ការ​​ស្លៀក​ពាក់​របស់​ស្ត្រី​ជនជាតិ​បារាំង​ ជា​ពិសេស​អ្នក​នៅ​ទីក្រុង​ប៉ារីស​​គឺ​ពិត​ជា​ស្រស់​ស្អាត​ គួរ​ឲ្យ​ទាក់​ទាញ។​ តាម​ពិត​ទៅ​មិន​មែន​គ្រប់​សំលៀកបំពាក់​ទាំង​អស់​សុទ្ធ​តែ​ថ្លៃ​កប់​ពពក​នោះ​ទេ​ តែ​ដោយ​សារ​ពួក​គេ​ចេះ​ច្នៃ​បញ្ចូល​គ្នា​ថា​ត្រូវ​ស្លៀក​ពណ៌​អ្វី​ ឬ ម៉ូដ​អ្វី​ឲ្យ​ស៊ី​គ្នា​មើល​ទៅ​កាលីព​​បែន​នារី​ទាន់​សម័យ។​ ខាង​ក្រោម​នេះ​គឺ​ជា​ស្ទាយ​៧​ចំណុច​ យើង​អាច​សាក​ល្បង​​បាន​ដើម្បី​ឲ្យ​ឡូយ​ដូច​ស្រី​ៗ​ក្រុង​ប៉ារីស​។​

១. ខោវប៊យ៖​ ស្ត្រី​បារាំង​មិន​ចូល​ចិត្ត​ខោអាវ​បែប​ Brand ៗ​ ពេក​ទេ​ តែ​គេ​ផ្ដោត​លើ​ភាព​សាមញ្ញ​ៗ​​ច្រើន​ជាង​។​ ឧទាហរណ៍​ដូច​ជា​ខោ​ខោវប៊យ​​ជាមួយ​អាវ​ក្រៅ​វែង។​ វា​មើល​ទៅ​សាមញ្ញ​ តែ​ស្រស់​ស្អាត។​

២. អាវ​ក្រៅ​វែង​ពណ៌​ខ្មៅ៖ ជា​ពណ៌​ដែល​មិន​ចេះ​ហួសសម័យ។​ អ្នក​​​ប៉ារីស​ ​ ​ចូល​ចិត្ត​អាវ​ក្រៅ​ខ្មៅ​វែង​ព្រោះ​វា​អាច​ស្លៀក​ចូល​សឹង​តែ​ជាមួយ​ខោអាវ​គ្រប់​ប្រភេទ​ ហើយ​ថែម​ទាំង​មើល​ទៅ​ទាក់​ទាញ​ផង​ដែរ។​

៣. កាបូប​ដៃ៖ បើ​ប្រៀប​ធៀប​គ្នា​ ស្ត្រី​បារាំង​គេ​​ចំណាយ​លុយ​ច្រើន​លើ​​កាបូប​ដៃ​ ជាង​ខោអាវ​​ទៅ​ទៀត​ព្រោះ​គេ​គិត​ថា​កាបូប​គឺ​ជា​គ្រឿង​ដែល​​លេច​ធ្លោ​ ងាយ​មើល​ឃើញ​ ហើយ​​ការ​យួរ​កាបូប​ក្លែង​ក្លាយ​គឺ​ជា​រឿង​ទទួល​យក​មិន​បាន​ទេ​។​

៤. ស្បែក​ជើង​រាប៖ ​ អាច​ពាក់​សម​ស្ទើរ​តែ​គ្រប់​ម៉ូដ​ខោអាវ។​ ​នេះ​ជា​មូល​ហេតុ​ដែល​យើង​​​អាច​រក​ឃើញ​ពួក​វា​​​សឹង​តែ​គ្រប់​ទី​កន្លែង​នៅ​ប៉ារីស។

៥. វ៉ែនតា​ខ្មៅ៖ បាន​ទាំង​ស្ទាយ​​ផង​ បាន​ទាំង​ការពារ​ភ្នែក​ផង។​ ពួក​វា​ជា​គ្រឿង​លម្អ​ដ៏​ទាន់​សម័យ​​សម្រាប់​នារី​គ្រប់រូប។​

៦. កន្សែង​តូច​រុំ​ក៖ ជា​គ្រឿង​បន្ថែម​លើ​ខោអាវ។​ វា​ត្រូវ​ស្ទើរ​​គ្រប់​ម៉ូដ ហើយ​យើង​អាច​រើស​​ពណ៌​ ឬ​ម៉ូត​តាម​ចូល​ចិត្ត​។​

៧.​ អាវ​រលុង៖ ម៉ូដ​អាវ​រលុង​ពណ៌​ស​ក៏​ពេញ​និយម​សម្រាប់​អ្នក​ក្រុង​ប៉ារីស​ដែរ​។​ យើង​អាច​តឺនុយ​ ឬ​មិន​តឺនុយ​ក៏​បាន។​ គួរ​ពាក់​វា​ជាមួយ​ស្បែក​ជើង​កែង​ ហើយ​បូក​បន្ថែម​គ្រឿង​លម្អ​បន្តិចបន្តួច​ទៀត​កាន់​តែ​ពិសេស​​៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម