តើ​អ្នក​មិន​ចង់​បាន​ស្នេហា​ដល់​កម្រិត​ណា?

  • 2022-12-05 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​នៅ​ពេល​នេះ អ្នក​ចង់​បាន​មនោសញ្ចេតនា​ ឬ​អត់ សូម​ជ្រើស​យក​ចម្លើយ​មួយ​ខាង​ក្រោម។

១. ៧០%

ទ្វារ​បេះដូង​របស់អ្នក​​បើក ឬ​អត់ អាស្រ័យ​លើ​លើក​ដំបូង​ដែល​អ្នក​ជួប​បុគ្គល​ដែល​អ្នក​ពេញ​ចិត្ត។ ប្រសិន​បើ​អ្នកមានអារម្មណ៍ថា​ថាមពល​របស់​អ្នក​ទាំង​ពីរ​ប្រហាក់ប្រហែល​គ្នា ទើប​អ្នក​គិត​ពី​រឿង​ស្វែង​យល់​បន្ត។ តែ​បើអ្នក​ចេញ​មក​ដំបូង​ឃើញ​ថា គេ​មិន​ត្រូវ​នឹង​អ្នក​ភ្លាម គឺ​អ្នកមិន​ចំណាយ​ពេល​ស្វែង​យល់​បន្ថែម​ឲ្យ​ខាត​ពេល​នោះ​ទេ។

២. ៥០%

អ្នក​តែងតែ​រក្សា​គម្លាត​ជាមួយ​មនុស្ស​ដែល​មិន​ស្គាល់គ្នា ដោយ​អ្នក​មិន​ងាយ​បើក​ចិត្ត​ចំពោះ​នរណា​គេ​មុន​ឡើយ។ ព្រោះ​អ្នក​ដឹង​ច្បាស់​ថា ខ្លួន​មិន​ពូកែ​ក្នុង​ការ​បែងចែក​ថា​នរណា​ជា​មនុស្ស​ល្អ នរណា​ជាមនុស្ស​អាក្រក់​ឡើយ។ ទោះ​បី​ជា​អ្នក​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​រួសរាយ​ក៏​ដោយ តែ​អ្នក​តែងបង្ការ​ខ្លួន​ជា​និច្ច។

៣. ៩០%

អ្នក​សង់ជញ្ជាំង​ខ្ពស់​ខ្លាំង​ណាស់ដើម្បី​ការពារ​បេះដូង​របស់​អ្នក​ពី​មជ្ឍដ្ឋាន​ជុំវិញ។ អ្នក​មិន​ទុកឱកាសឲ្យ​អ្នក​ណា​មាន​ឱកាស​ចូល​មក​ជិត​អ្នក​ទាំង​អស់ កុំ​ថា​ឡើយ​បង្កើត​បាន​ជា​ស្នេហា។ អ្នក​ណា​ក៏​អ្នក​មិន​អើ​ពើ​នឹង​ពួក​គេ​ដែរ នៅ​ពេល​នេះ នៅ​ក្នុង​ចិត្ត​អ្នកគ្មាន​ឡើយ​ពាក្យ​ថា​មនោសញ្ចេតនា។

៤. ៣០%

បេះដូង​អ្នក​កក់​ក្ដៅ ហើយ​អ្នក​រាក់ទាក់​នឹង​មនុស្ស​ជុំវិញ។ អ្នក​ទៅ​ដល់​ណា​មាន​តែ​ស្នាម​ញញឹម​នៅ​ទី​នោះ។ អ្នក​អាច​ស្អំ​បេះដូង​មនុស្ស​គ្រប់​គ្នា​យ៉ាង​ងាយ​ស្រួល ហើយ​អ្នក​ក៏​បើក​ឱកាស​ឲ្យ​គេ​ចូល​បេះដូង​អ្នក​ដូច​គ្នា។ បើ​មាន​មនុស្ស​ដែល​អ្នក​ពេញ​ចិត្ត គឺ​អ្នក​អាច​ទទួល​យក​បាន​ទាំង​ស្រុង៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម