តើ​សង្សារ​ពិត​ជា​ខ្វាយខ្វល់​បារម្ភ​ពី​អ្នក​ មែន​ឬ​អត់ ឬ​គ្រាន់​តែ​សម្ដែង

  • 2022-11-29 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា សង្សារ​របស់​អ្នក​ពិត​ជា​បារម្ភ​ពី​អ្នក​មែន​ ឬ​អត់ សូម​ជ្រើស​យក​ចម្លើយ​មួយខា​ងក្រោម។

១. គួរ​ឲ្យ​សោកស្ដាយ សម្រាប់​អ្នក​រើស​យក​ចម្លើយ​នេះ គេ​មិន​សូវ​ជា​បារម្ភ​ពី​អ្នក​ឡើយ។ មិន​ថា​អ្នក​បាន​ក្លាយ​ជា​សង្សារ​នឹង​គ្នា ឬ​កំពុង​នៅ​មើល​ចិត្ត​គ្នា​នៅ​ឡើយ​ទេ គឺ​គេ​ហាក់​មិន​ខ្វល់​ពី​អ្នក​ឡើយ។ រវាង​អ្នក​ទាំង​ពីរ​ហាក់​ដូច​មាន​ជញ្ជាំង​មួយ​ដែល​មើល​មិន​ឃើញ ធ្វើ​ឲ្យ​ពិបាក​ចូល​មក​ជិត​គ្នា​បាន។​

២. ការ​បារម្ភ​របស់​គេ​ចំពោះ​អ្នក​ប្រៀប​បាន​ដូច​ជា​មិត្តភ័ក្ដិ​ច្រើន​សង្សារ។ មូលហេតុ​ចម្បង​អាច​មក​ពី​គេ​មិន​ទាន់​ស្រលាញ់​អ្ន​ក​ខ្លាំង មនោសញ្ចេតនា​មិន​ទាន់​ជ្រាលជ្រៅ។ ទោះ​បី​ជា​ពេល​នៅ​ក្បែរ​អ្នក​គេ​មាន​អារម្មណ៍​ល្អ​ក៏​ពិត​មែន តែ​គេ​មិន​ទាន់​ស្រលាញ់​អ្នក​ខ្លាំង​។

៣. ប្រហែល​ជា​អ្នក​​នឹង​គេ​មាន​ឈ្មោះ​ជា​សង្សារ​ត្រឹម​តែ​ឈ្មោះ​ប៉ុណ្ណោះ ព្រោះ​គេ​ហាក់​មិន​ខ្វល់​ពី​អ្នក​ទាល់​តែ​សោះ។ តាម​ការពិត​ទៅ​ នៅ​ក្នុង​ចិត្ត​​ក៏​អ្នក​ដឹង​ពី​រឿង​នេះ​ដែរ តែ​អ្នក​មិន​ទាន់​ទទួល​យក​បាន​តែ​ប៉ុណ្ណោះ។ គេ​នៅ​ក្បែរ​អ្នក​ដើម្បី​អផ្សុក​ច្រើន​ជាង​ជា​គូស្រករ។

៤. គេ​ពិត​ជាខ្វាយខ្វល់​បារម្ភពី​អ្នក​ខ្លាំង​ណាស់។ គេ​បាន​លង់​ខ្លួន​ស្រលាញ់​អ្នក​ដក​ខ្លួន​លែង​រួច​បាត់​ទៅ​ហើយ ហើយ​ចង់​តែ​ផ្ដល់​អ្វី​ដែល​ល្អបំផុត​សម្រាប់​អ្នក​ប៉ុណ្ណោះ។ មនោសញ្ចេតនា​ដែល​គេ​មាន​ចំពោះ​អ្នក​គឺ​ជ្រាលជ្រៅ​បំផុត មិន​អាច​កែប្រែ​បាន​ ហើយ​គេ​សង្ឃឹម​ថា​អ្នក​នឹង​មាន​អារម្មណ៍​នេះ​ដូច​គ្នា៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម