តើអ្នកនឹងគេ អ្នកណាស្រលាញ់ច្រើនជាង?
- 2022-11-29 04:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកនឹងគេ អ្នកណាស្រលាញ់ច្រើនជាង?
តើនៅក្នុងចំណងមនោសញ្ចេតនាមួយនេះ រវាងអ្នកនឹងគេ អ្នកណាជាអ្នកស្រលាញ់ច្រើនជាង?
១. មនោសញ្ចេតនារបស់គេចំពោះអ្នកគឺត្រឹមតែមធ្យមតែប៉ុណ្ណោះ ខណៈអ្នកអាចលះបង់ច្រើនចំពោះគេ។ អ្នកស្ទើរតែអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីគេឲ្យតែគេហាមាត់។ យ៉ាងណាក្ដី គេជាប្រភេទមនុស្សដែលចង់បានច្រើនជាងឲ្យទៅវិញ ដែលធ្វើឲ្យអ្នកអន់ចិត្តម្ដងម្កាលដែរ។
២. ស្នេហារបស់អ្នកទាំងពីរគឺផ្អែមល្ហែម និងរ៉ូមេនទិកជាទីបំផុត។ ភាគីទាំងសងខាងសុទ្ធតែមានក្ដីស្រលាញ់ដែលមិនអាចងាយកាត់ផ្ដាច់បាន។ យ៉ាងណាក្ដី អ្នកទាំងពីរក៏ឧស្សាហ៍ឈ្លោះប្រកែកគ្នា ដោយសារចរិតរបស់អ្នកទាំងពីរខុសគ្នា។ តែអ្នកងាយឈ្លោះ ហើយក៏ងាយត្រូវគ្នាវិញដែរ។
៣. ដូចជាមួយរយៈនេះ រវាងអ្នកទាំងពីរតែងមានជម្លោះតូចធំកើតមានឡើង ហើយអ្នកទាំងពីរកំពុងមិននិយាយរកគ្នាទៀតផង។ ស្នេហារបស់អ្នកទាំងពីរស្ថិតនៅភាពបង្គួរ មានតែសន្តិភាព តែមិនផ្អែមល្ហែមខ្លាំងពេកនោះឡើយ ហើយកំពុងតម្រង់ទៅភាពធុញទ្រាន់គ្នាហើយ។ បើអ្នកទាំងពីរមិនរកអ្វីថ្មីមកបន្ថែមទេ នោះនឹងឆាប់ធុញគ្នា។
៤. គេជាមនុស្សស្រលាញ់អ្នកច្រើនជាងអ្នកស្រលាញ់គេ។ គេពិតជាមានមនោសញ្ចេតនាជ្រៅជ្រះចំពោះអ្នកខ្លាំងណាស់។ គេមិនចង់បែកពីអ្នកសូម្បីមួយវិនាទី និងមិនដែលគិតថាមានអ្នកថ្មីក្រៅពិអ្នកឡើយ។ គេមានបំណងយូរអង្វែងជាមួយអ្នក ដោយមិនមែនជាប្រភេទលេងសើចនោះឡើយ៕