មនុស្សស្រីដែលកើតឆ្នាំទាំង ៣ នេះមានសម្រស់ស្រស់ស្អាត តែគ្រោះថ្នាក់បំផុតហើយ

  • 2022-01-26 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិបាកនឹងស្មានពីជម្រៅចិត្តណាស់ សម្រាប់មនុស្សស្រីដែលកើតឆ្នាំទាំង ៣ នេះ...

Scorpio

សម្រាប់មនុស្សស្រី Scorpio ពេលដែលស្គាល់គ្នាដំបូងអាចនឹងមិនសូវជាមានអ្វីពិសេសខ្លាំងពីពួកគេនោះទេ តែពេលស្គាល់កាន់តែច្បាស់ពេលលណា មិនត្រឹមត្រូវស្រស់ស្អាតពីសម្រកខាងក្រៅនោះទេ អ្នកអាចនឹងមានអារម្មណ៏ថាឈ្លក់រវ្វេងនឹងពួកគេខ្លាំងផងដែរ។ ភាពឈ្លក់វវ្វេងគឺកើតចេញពីសមត្ថភាព និង ភាពវៃឆ្លាតរបស់ពួកគេផងដែរ។ ក្រៅពីរូបសម្រស់ស្រស់ស្អាតផូរផង់ហើយនោះ ពួកគេត្រូវបានចាត់ទុកជាមនុស្សគ្រោះថ្នាក់បំផុតហើយ។ ទោះពួកគេមើលទៅមិនសូវជាបានសម្តីពតមែន តែមិនមែនបានន័យថាពួកគេមិនដឹងរឿងអ្វីសោះនោះទេ។

Aquarius

មនុស្សស្រី Aquarius នេះអាចធ្វើអោយមនុស្សភាគច្រើនលង់ស្នេហ៏តាំងតែពីជួបដំបូងៗមកម្ល៉េះ។ ពួកគេជាមនុស្សដែលមានភាពវៃឆ្លាត គួរអោយចាប់អារម្មណ៏ព្រមទាំងចេះកំប្លុកកំប្លែងថែមទៀត។ មនុស្សពួកគេមិនចូលចិត្តសម្ញែងខ្លួនឯងនោះទេ ទោះជាមើលទៅជាមនុស្សស្រីសាមញ្ញងាយចុះសម្រុងនឹងអ្នកដទៃ តែពួកគេជាមនុស្សដ៏គ្រោះថ្នាក់ខ្លាំងណាស់ ទោះជាពេលខ្លះមិនមានបំណងធ្វើអោយអ្នកដទៃឈឺចាប់ តែពួកគេតែងតែមានទម្លាប់ដើរចេញពីមនុស្សដែលខ្លួនស្រលាញ់ដោយមិនអោយសញ្ញា ឬ តម្រុយអ្វីជាមុននោះទេ។

Sagittarius

ប្រភេទមនុស្សស្រី Sagittarius នេះជាមនុស្សដែលអាចធ្វើអោយអ្នកដទៃងាយនឹងមានអារម្មណ៏ស្រណុកចិត្តបំផុតហើយ។ មនុស្សស្រីដែលកើតឆ្នាំនេះជាប្រភេទមនុស្សដែលគ្រោះថ្នាក់ក៏ ព្រោះតែអ្វីដែលពួកគេបង្ហាញចេញទៅខាងក្រៅអាចនឹងមិនមែនជាអ្វីដែលនៅក្នុងចិត្តរបស់ពួកគេនោះទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម