តើ​អ្នក​ផ្ដោត​សំខាន់​លើ​អ្វិ​ជាង​គេ ក្នុង​រឿង​ស្នេហា?

  • 2022-01-26 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​ខ្លួន​អ្នក​ផ្ទាល់​ផ្ដោត​សំខាន់​លើ​អ្វី​ជាង​គេ​ក្នុង​រឿង​ស្នេហា​ សូម​ជ្រើស​យក​រូប​ខាង​ក្រោម​មួយ។

A. អ្វី​ដែល​អ្នក​ផ្ដោត​លើ​ជាង​គេ​នោះ​គឺ អត្តចរិត​ និង​អារម្មណ៍​របស់​អ្នក​ទាំង​ពីរ​ត្រូវ​តែ​ស្រុះស្រួល​គ្នា។ ទោះ​បី​បុគ្គល​មួយ​ទៀត​ល្អ​យ៉ាង​ណា តែ​បើ​អារម្មណ៍​អ្នក​ទាំង​ពីរ​មិន​តម្រង់​ទៅ​ទិស​តែ​មួយ នោះ​អ្នក​នឹង​គ្មាន​អារម្មណ៍​ក្នុង​រឿង​ស្នេហា​នេះ​ឡើយ។ អ្នក​មិន​ត្រូវ​ការ​អ្នក​ល្អ​បំផុត ឆ្នើម​បំផុត​នោះ​ទេ តែ​គេ​ម្នាក់​នោះ​ត្រូវ​តែ​យល់​ពី​អ្នក។

B. អ្វី​ដែល​អ្នក​សំខាន់​ជាង​គេ​នោះ​គឺ ថា​តើអាច​ដើរ​ជាមួយ​គ្នា​យូរ​អង្វែង​ ឬ​អត់។ អ្នក​គិត​ថា ស្នេហា​ពិត​មួយ​គឺ​អាច​នៅ​ក្បែរ​គ្នា ជា​ជំនួយ​ដល់​គ្នា​ក្នុង​គ្រា​លំបាក ឬ​រីករាយ​ក៏​ដោយ។ ទោះ​បី​ជា​ហត់​យ៉ាងណា​ក៏​អាចចំណាយ​ពេល​នៅ​ក្បែរ​គ្នា ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​គ្នា។ ស្នេហា​របស់​អ្នក​មិន​បាច់​ស្អាត​ឥត​ខ្ចោះ​ក៏​បាន ឲ្យ​តែ​អាច​នៅ​ក្បែរ​អ្នក​បាន​នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ។

C. អ្វី​ដែល​អ្នក​ចង់​បាន​ខ្លាំង​ជាង​គេ​នោះ​គឺ អារម្មណ៍​របស់​ខ្លួន​ឯង។ មិន​ថា​រូប​សម្បត្តិ ឬ​លុយ​កាក់​គេ​យ៉ាងម៉េច​នោះ​ទេ តែ​អ្នក​ចង់​បាន​មនុស្ស​ដែល​មាន​អត្តចរិត​ផ្ទុយ​ពី​អ្នក​។ អោយ​តែ​អ្នក​មាន​អារម្មណ៍​ថា​ស្រលាញ់ អ្វី​ៗ​ផ្សេង​ទៀត​ អ្នក​មិន​សំខាន់​ឡើយ។ អ្នកអាច​លះបង់​អ្វី​ផ្សេង ដើម្បី​ដោះ​ដូរ​យក​ស្នេហា​ដែល​ខ្លួន​ចង់​បាន អោយ​តែ​ម្នាក់​នោះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ស្រលាញ់។

D. ក្នុង​រឿង​ស្នេហា អ្នក​ផ្ដោត​សំខាន់​លើ​គុណភាព សម្ភារៈនិយម និង​អ្វី​ដែល​អាច​បង្ហាញ​ឲ្យ​អ្នក​ក្រៅ​មើល​បាន។ អ្នក​ជាមនុស្ស​ដែល​រស់​ក្នុង​ភាព​ជាក់​ស្ដែង មិន​មែន​បែប​ស្រមើស្រមៃ។ អ្នក​ឲ្យ​តម្លៃ​លើ​លុយ​កាក់ និង​រូប​សម្បត្តិ​ស្រស់​ស្អាត​។ ដូច​នេះ អ្នក​ដែល​អាច​យក​បេះដូង​អ្នក​បាន​ទាល់​តែ​មាន​ចំណុច​ទាំង​២​នេះ។ សម្រាប់​អ្នក ស្នេហា​បើ​មាន​តែ​មនោសញ្ចេតនា​​ តែ​អត់​លុយ​កាក់​គឺ​មិន​អាច​ទៅ​មុខ​បាន​ឡើយ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម