តើនិមិត្តសញ្ញា Yin និង Yang តំណាងឱ្យព្រលឹងអ្នក?

  • 2022-01-25 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកពេញចិត្តសញ្ញា...

សញ្ញា A

អ្នកមានភាពវៃឆ្លាត ភ្លឺស្វាង និងមានចំណេះដឹងជ្រៅជ្រះក្នុងជីវិត។ មនុស្សដែលនៅជុំវិញអ្នកហាក់បីដូចជាល្អណាស់ក្នុងការប្រឹក្សាជាមួយអ្នក អ្នកថែមទាំងអាចក្លាយជាមនុស្សល្អខ្លាំងណាស់ក្នុងក្រសែភ្នែកឪពុកម្តាយទៀតផង។ ទោះជាយ៉ាងណាក៏ដោយ នោះហើយជាមូលហេតុដែលអ្នកតែងតែមានអារម្មណ៍តានតឹង និងអស់កម្លាំងខ្លាំងមែនទេ? កុំបារម្ភ រស់នៅយឺតៗ បើកវិទ្យុ បើកប៉ុស្តិ៍ដែលអ្នកចូលចិត្ត បន្ថែមចំណេះដឹងបន្ថែម និងគ្រប់គ្រងដើម្បីសម្រាកបន្ទាប់ពីម៉ោងតានតឹងទាំងនោះ អាចជួយអោយអ្នកមានអារម្មណ៏ធូរស្រាលជាងមុនមិនខាន។

សញ្ញា B

អ្នក​ជា​មនុស្ស​មាន​ចិត្ត​គំនិត​ច្នៃប្រឌិត និង​ពោរពេញ​ទៅ​ដោយ​ជីវិត។ រឿងតូចតាចអាចធ្វើអោយអ្នកសប្បាយចិត្ត និងរវល់ពេញមួយថ្ងៃ។ ទោះយ៉ាងណាក៏ដោយ ពេលខ្លះបន្ទាប់ពីស្នាមញញឹមនោះ អ្នកមានព្រលឹងដែលឆ្លុះបញ្ចាំង ដែលផ្ទុកនូវសំណួរ និងសំណួរធំៗ ដែលទាំងថ្ងៃទាំងយប់ត្រូវតែគិតដល់។ បើប្រៀបធៀបជាមួយមិត្តភ័ក្តិ អ្នកមើលទៅមានភាពចាស់ទុំជាង ប៉ុន្តែទិដ្ឋភាពនៃភាពចាស់ទុំនោះធ្វើឱ្យអ្នកមានអារម្មណ៍សេពគប់ជាង។ កុំខ្លាចអី ដើរទៅមុខ ភាពស្ទាក់ស្ទើរ គឺជាសញ្ញានៃការលូតលាស់។

សញ្ញា C

អ្នកកើតមកដើម្បីរីករាយនឹងសុភមង្គល និងសេចក្តីស្រឡាញ់ក្នុងជីវិត។ ជាមួយនឹងព្រលឹងដ៏បរិសុទ្ធ បេះដូងអារម្មណ៍ អ្នកទាក់ទាញមនុស្សជាមួយនឹងភាពស្រស់ស្អាតនៃព្រលឹងរបស់អ្នក។ ប៉ុន្តែពេលខ្លះជីវិតនឹងពិបាកបន្តិចសម្រាប់អ្នក បន្ទាប់មកភាពរ៉ូមែនទិកនឹងដូចជាស្ករគ្រាប់ផ្អែម ជួយសម្រាលជីវិតដែលអ្នកត្រូវឆ្លងកាត់។

សញ្ញា D

អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​តែងតែ​យក​ផលប្រយោជន៍​អ្នក​ដទៃ​លើស​ពី​ផលប្រយោជន៍​ខ្លួន។ ការបារម្ភ ការអាណិតអាសូរ គឺជាគុណនាមពិពណ៌នាអ្នកបានល្អបំផុត។ ជាពិសេស ដោយសារសមត្ថភាពធម្មជាតិក្នុងការយល់ដឹងពីអារម្មណ៍ អ្នកអាចបង្កើតមិត្តបានយ៉ាងងាយស្រួល និងប្រាស្រ័យទាក់ទងជាមួយមនុស្សបានយ៉ាងឆាប់រហ័ស។ ក្នុងនាមជាមនុស្សដែលមានជំនាញទំនាក់ទំនងល្អ អ្នកតែងតែលេចធ្លោជាក្រុម។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម