រើសទ្វារវេទមន្តមួយ ដើម្បីដឹងថាមានដំណឹងល្អអ្វីសម្រាប់អ្នកក្នុងពេល ២-៣ ថ្ងៃខាងមុននេះ

  • 2022-01-25 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រាប់អោយដឹងយ៉ាងច្បាស់ ថាឱកាសថ្មីអ្វីខ្លះសម្រាប់អ្នក ក្នុងពេលឆាប់ៗខាងមុននេះ៖

ទ្វារទី ១

និយាយអោយខ្លីទៅ អ្នកជាមនុស្សដែលមានលាភសំណាងពីកំណើត ហើយទ្វារមួយនេះអាចបញ្ជាក់បានយ៉ាងច្បាស់ថា បញ្ហាដែលអ្នកត្រូវឈឺក្បាលដោយសារកន្លងមកនេះ នឹងត្រូវបានអ្នកនៅក្បែរៗខ្លួននេះ ចេញមុខមកជួយដោះស្រាយជាមិនខាន។ ទោះមួយរយះនេះ អ្នកអាចនឹងមានការនឿយហត់ច្រើនបន្តិចមែន តែការបោះបង់ចោលនៅពេលនេះ មិនមែនជារឿងដ៏ត្រឹមត្រូវបំផុតសម្រាប់អ្នកនោះទេ។ ការជ្រើសរើសរបស់អ្នកនៅពេលនេះ ទោះជាមិនទាន់អាចស្រម៉ៃបានពីផ្លែផ្កា នៅឡើយតែមិនយូរនោះទេ ការរង់ចាំរបស់អ្នកនឹងក្លាយជារឿងអាសារបង់នោះទេ។

ទ្វារទី ២

ដំណឹងល្អដែលអ្នកគួរតែត្រៀមខ្លួនទទួលនោះ គឺពីរឿងសម្ព័ន្ធភាព និង ស្នេហានេះតែម្ដង។ ទ្វារមួយនេះ ណែនាំអោយអ្នកស្តាប់តាមចិត្ត និង បេះដូងរបស់ខ្លួនឯងបន្តិច កុំយកតែហេតុផលមកធ្វើការគិតគូរពិចារណាខ្លាំងហួសហេតុពេក។ អ្នកប្រហែលជាត្រូវត្រៀមខ្លួនក្នុងការទទួលយករឿងរ៉ាវនឹកស្មានមិនដល់មួយ ហើយក៏គួរតែចៀសវាងការទាស់ពាក្យសម្ដី បើអាចចៀសបាននោះ។

ទ្វារទី ៣

ចំពោះអ្នកដែលមានជំងឺប្រចាំកាយ ឆាប់ៗនេះអ្នកនឹងបានធូរស្រាលជាងមុនច្រើន អោយតែមានការតាំងចិត្ត ព្យាយាមមិនបោះបង់ចោល និង អស់សង្ឃឹមចំពោះខ្លួនឯងនោះ។ ចំពោះមិត្តភាពដែលប្រេះឆាកន្លងមក ពេលនេះហើយជាពេលដ៏សក្តិសមបំផុត ដើម្បីមកជានា និង ផ្សះផ្សារគ្នាឡើងវិញ ពាក្បពិតចេញពីចិត្តច្បាស់ជាអាចរំសាយការយល់ច្រឡំដែលមានរវាងគ្នាមិនខាន។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម