ឆ្នាំ២០២២ តើរឿងរ៉ាវស្នេហារបស់អ្នកនឹងប្រែជាយ៉ាងណា? សាករើសកាតមួយ ដើម្បីទទួលចម្លើយ

  • 2022-01-05 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាត​ដែល​អ្នក​រើស ​នឹងប​ង្ហាញ​ច្បាស់ ពី​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក។

កាត A

​ក្នុង​ឆ្នាំ​ថ្មី​នេះ ​រឿង​រ៉ាវ​ស្នេហា​របស់​អ្នក​នឹង​ប្រែ​ប្រួល​ខ្លាំង ​ម្តង​ចុះ​ម្តង​ឡើង។ ​អ្នក​ទាំង​ពីរ​តែង​តែ​ឈ្លោះ​ប្រកែក​គ្នា ​​ជួបរឿង​ប្រៃ​ល្វីង ដែល​ធ្វើ​ឲ្យ​អ្នក​នឿយ​ណាយ រហូត​លែង​ចង់​បន្ត​ស្នេហា​មួយ​រយៈ។ អ្នក​ចាប់​ផ្តើម​គិត​ម្តង​ហើយ​ម្តង​ទៀត ​ថា​គេ​ពិត​ជា​ Mr.right ​សម្រាប់​អ្នក​ឬអត់។ បើនិយាយ​ពីអ្នក Single ​វិញ អ្នក​ហាក់​ដូច​​ជា​រវល់​និង​មមាញឹក​ជាមួយ​ការងារ​ណាស់ ដូច្នេះ​អ្នក​មិន​សូវ​មាន​ពេល​វេលា​ក្នុង​រឿង​ស្នេហា​ឡើយ។ ​ហេតុ​នេះ ​ក្នុង​ឆ្នាំ​២០២២ ​ឱកាស​សម្រាប់​អ្នក​ក្នុង​រឿង​ស្នេហា ​ហាក់​មិន​សូវ​ខ្ពស់​ឡើយ។​​

កាត B

សម្រាប់​អ្នក ​នេះគឺ​ជា​កាត​ដ៏​ល្អ​មួយ។ ​អត្ថន័យ​នៅ​លើ​កាត​នេះ​បង្ហាញ​ថា ​អ្នក​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​បេះ​ដូង​របស់​​គូស្នេហ៍​។​ គាត់​ពិត​ជា​ចង់​ច្បាស់​លាស់​នឹង​អ្នក​ណាស់ ហើយ​ឆ្នាំ​នេះ ​អ្នក​ទាំង​ពីរ​ក្នុង​ពេល​ឆាប់​​ៗ​នេះ​នឹង​រួម​រស់​ក្នុង​ផ្ទះ​​ក្រោម​ដំបូល​តែ​មួយ។ ​បើ​និយាយ​ពី​អ្នក Single ​វិញ ផ្កា​សំណាង​ក្នុង​ឆ្នាំ​នេះ​រីក​ស្គុះ​ស្គាយ​តាំង​ពី​ដើម​ឆ្នាំ ​ដែល​ជា​រឿង​ល្អ​ណាស់។ ​អ្នក​នឹង​មាន​ឱកាស​​​ច្រើន​ដើម្បី​ជួប​មនុស្ស​ថ្មី​ៗ ហើយ​ឆាប់​ៗ​នេះ​នឹង​រក​ឃើញ​មនុស្ស​ត្រូវ​ចិត្ត​ជា​ក់​ជា​មិន​ខាន។

កាត C

​កាត​នេះ​បង្ហាញ​ថា ​ក្នុង​ឆ្នាំ​ថ្មី​នេះ អ្នក​កុំ​រំពឹង​ខ្ពស់​ពេក​លើ​ទំនាក់​ទំនង​ស្នេហា។ ​អាច​និយាយ​បាន​ថា អ្នក​ទាំង​ពីរ​ត្រូវ​រកាំ​រកូស​គ្នា​បន្តិច ដូច្នេះ​បើ​អ្នក​ស្រលាញ​​គាត់​ពិត ​ត្រូវ​តែ​ហ៊ាន​ទទួល​យក​រាល់​គុណ​វិបត្តិ​របស់​គាត់។ ​ម្យ៉ាង​ទៀត ​អ្នក​ទាំង​ពីរ​អាច​ពិបាក​ជួប​សុភមង្គល​បន្តិច​ក្នុង​ឆ្នាំ​នេះ។ ​យ៉ាង​ណា​ក្តី សម្រាប់​បុគ្គល​នៅ Single ​អ្នក​នឹង​មាន​ឱកាស​បាន​ជួប​មនុស្ស​ត្រូវ​ចិត្ត​ផង​ដែរ។​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម