មេធាវីទាំងអស់ដែល Wu Yifan ទាក់ទង បដិសេធទទួលរឿងក្ដីឡើយ
- 2021-08-03 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេធាវីទាំងអស់ដែល Wu Yifan ទាក់ទង បដិសេធទទួលរឿងក្ដីឡើយ
ដោយសារតែសំណុំរឿងរបស់តារាសម្ដែងល្បីឈ្មោះចិន Wu Yifan មានភាពធ្ងន់ធ្ងរខ្លាំងពេក មិនមានមេធាវីណាហ៊ានទទួលរឿងក្ដីរបស់លោកទាំងអស់។
នៅព្រឹកថ្ងៃទី ២ ខែសីហាមុននេះ បណ្ដាញព័ត៌មាន QQ បានរាយការណ៍ថា ចាប់តាំងពីរងការចោទប្រកាន់ពីនារីវ័យក្មេង Du Meizhu ពីខែកក្កដាពីបទទាក់ទងនារីមិនទាន់គ្រប់អាយុមក មកទល់ពេលនេះ តារាសម្ដែងប្រុសជួរមុខចិន Wu Yifan នៅមិនទាន់រកបានតំណាងផ្នែកច្បាប់នៅឡើយទេ។
ប្រភពដដែលបានលើកឡើងថា តំណាង ក៏ដូចជាខ្លួន Wu Yifan ផ្ទាល់បានរកមេធាវីចូលខ្ទង់រាប់រយមកហើយ តែមិនមានក្រុមហ៊ុនច្បាប់ ឬមេធាវីផ្ទាល់ខ្លួនណាម្នាក់ហ៊ានទទួលរឿងក្ដីនេះទាំងអស់។ សម្រាប់មេធាវីប្រចាំក្រុមហ៊ុនរបស់លោកផ្ទាល់ ក៏សុំលាឈប់ពីការងារដូចគ្នា ត្បិតខ្លាចមានប៉ះពាល់ដល់ខ្លួនឯង។
កាលពីដើមខែកក្កដា ក្រុមហ៊ុនរបស់តួរឿង The Golden Hairpin បានប្រកាសជ្រើសរើសតំណាងផ្នែកច្បាប់យ៉ាងប្រញាប់ក្រោយពេលត្រូវ Du Meizhu ប្ដឹងតារារបស់ខ្លួន ប៉ុន្តែគ្មានមេធាវីណាហ៊ានដាក់ពាក្យធ្វើការឡើយ ទោះបីជាក្រុមហ៊ុនបានសន្យាថានឹងទទួលបានប្រាក់ខែខ្ពស់ជាងទីផ្សារខាងក្រៅក៏ដោយ។ នៅក្នុងសកម្មភាពថ្មីបំផុត បណ្ដាញសង្គមធំបំផុតរបស់ចិនគឺ Weibo បានលុបទាំងគណនីផ្ទាល់ខ្លួន និងគណនីក្រុមហ៊ុនរបស់ ប្រុសស្អាតវ័យ ៣០ឆ្នាំរួចហើយ៕