ទាយមើលថាពេលណាទើបជីវិតអ្នកឈានដល់កម្រិតកំពូល តាមរយៈខ្សែក

  • 2021-08-02 12:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា តើ​ពេល​ណា​ទើប​ជីវិត​អ្នក​ឈាន​ដល់​ចំណុច​កំពូល ​សាក​រើស​ខ្សែ​ក​មួយ​។

​​រូប A

​អ្នក​ជា​មនុស្សពោរពេញ​ដោយ​ទេពកោសល្យ ឆ្លាត​វៃ​ជាង​មនុស្ស​ផ្សេង​ៗ។ ​អ្នក​ក៏​ពូកែ​ជម្រុញ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​មិន​ធម្មតា​ដែរ ​ក្នុង​​ការ​រៀបចំ​គម្រោងជីវិត។ ​អ្នក​ថែម​ទាំង​ចេះ​ចាត់​ចែង​នូវ​វិធី​ធ្វើ​​យ៉ាង​ណា​ឲ្យ​អនាគត​របស់​​​ខ្លួនដើរ​ទៅ​មុខ​បាន​រលូន។ ​អ្នក​មាន​គម្រោង​ក្នុង​ដៃ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​វា។ ​ហេតុ​នេះ ​អ្វី​ដែល​អ្នកគួរ​ធ្វើ​បំ​ផុត ​គឺ​ភាព​អត់​ធ្មត់។ ​​មាន​តែ​ការ​ខិត​ខំ​តស៊ូ​ប៉ុណ្ណោះ ​ដែល​ធ្វើ​ឲ្យ​ខ្សែ​ជីវិត​របស់​អ្នក​បើក​ចំហ​ធំ ​ហេតុ​នេះ ​​អាច​ថា​ក្នុង​រយៈពេល​១០​ឆ្នាំ​ អ្នក​នឹង​ឈាន​ដល់​ចំណុច​កំពូល​នៃ​ជីវិត​មិន​ខាន។

​រូប B

​អ្នក​ប្រៀប​ដូច​ជា​ផ្កា​កំពុង​ក្រពុំ​មួយ​ទង។ ​​ថ្វី​ដ្បិត កន្លង​មក​ភាព​ជោគ​ជ័យ​របស់​អ្នក​ហាក់​ដើរ​យឺត​បន្តិច ​តែ​លទ្ធផល​ដែល​ទទួល​បាន​ក៏​ជា​រឿង​ល្អ​ផង​ដែរ។ ​អ្នក​ជា​មនុស្ស​ពោរពេញ​ដោយ​ថាម​ពល និង​រហ័ស​រហួន។ ​មិន​ថា​មជ្ឈដ្ឋាន​នៅ​ជុំ​វិញ​អ្នក​យ៉ាង​ណា​ទេ ​តែ​អ្នក​ប្រៀប​ដូច​ព្រះ​អាទិត្យ​ ​ដែល​នៅ​តែ​ខំ​ប្រឹង​បញ្ចេញ​រស្មី ​ដើម្បី​​សម្រេច​ភាព​ជោគ​ជ័យ។ ​អ្នក​មិន​ងាយ​បោះបង់​រឿង​អ្វី​មួយ​ចោល​ងាយ​ៗ​ឡើយ មិន​ថា​ក្នុង​ស្ថាន​ភាព​យ៉ាង​ណា​ទេ ​អ្នក​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​រៀប​ចំ​ជីវិត​ឲ្យ​ដើរ​ទៅ​រលូន។ ​ដូច្នេះ​ហើយ ​កុំ​បារម្ភ អ្នក​នឹង​ទៅ​ដល់​គោល​ដៅ​កំពូល​របស់​អ្នក។

​​រូប C

​"រៀប​ការ​រួច ​ចាំ​គិត​រឿង​បើក​ជំនួញ​" ​នេះ​គឺ​ជា​ទ្រឹស្តី​យ៉ាង​ពិត​ប្រាកដ ​សម្រាប់​អ្នក។ ​នៅពេល​អ្នក Single ​អ្នក​មិន​សូវ​​បង្កើត​សក្តានុពល​ចំពោះ​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ក្លា​ឡើយ ​ព្រម​​ទាំង​សម្រេច​ចិត្ត​លើ​រឿង​អ្វី​មួយ​ក៏​មិន​សូវ​ដាច់​ស្រេច​ដែរ។ ​យ៉ាង​ណា​ក្តី ​ក្រោយ​រៀប​ការ ​អ្នក​នឹង​ប្រែ​ក្លាយ​ជា​មនុស្ស​រឹង​មាំ ​និង​មាន​ឱកាស​ក្នុង​រឿង​​ការងារ​ច្រើន​។ ​តាម​ពិត​ទៅ ​វា​មិន​ខុស​ទេ​ដែល​ក្រោយ​រៀប​ការ ​ចាំ​គិត​រឿង​រកស៊ី​នោះ ​ព្រោះ​ថា​ជីវិត​របស់​អ្នក​នឹង​រីក​ចម្រើន​ខ្លាំង​លើស​ពី​ការ​រំពឹង​ទុក ​បន្ទាប់​ពី​រៀប​ការ​រួច​មែន។​

​រូប D

អ្នក​នឹង​ឈាន​ដល់​កម្រិត​កំពូល​នៃ​​អាជីព​ការងារ​​នៅ​អាយុ​៣០​ឆ្នាំ។ ​ចំណុច​នេះ ​អ្នក​បាន​កំណត់​គោល​ដៅ​សម្រាប់​ខ្លួន​ឯង ព្រម​ទាំង​គម្រោង​សម្រាប់​អនាគត​ជីវិត​ផង​ដែរ។ ​ក្រៅ​ពី​នេះ ​ដើម្បី​សម្រេច​គោល​ដៅ ​អ្នក​ប្រឹង​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយ​ហត់។ ​ដូច្នេះ​ហើយ ​ជោគជ័យ​របស់​អ្នក​នឹង​ឈាន​ដល់​កំពូល​នៅ​អាយុ​៣០​ឆ្នាំ ហើយ​មាន​មនុស្ស​ជា​ច្រើន​​ក៏​ទស្សន៍​​ទាយ​ទុក​មុន​ថា​បែប​នេះ​ដែរ។

ប្រភព៖ emdep ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម