សញ្ញា ៥ យ៉ាងដែលបញ្ជាក់ថាចំណងមិត្តភាពរបស់អ្នកមិនល្អឡើយ

  • 2021-08-02 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលអ្នកជួប ឬកំពុងប្រឈមមុខនឹងបញ្ហាអ្វីមួយ អ្នកតែងតែត្រូវការនរណាម្នាក់ដើម្បីនិយាយវាចេញ និងសុំយោបល់ឬជំនួយពីពួកគេ។ ភាគច្រើនគឺជាក្រុមគ្រួសារ មិត្តភក្ដិរបស់អ្នក ពួកគេគឺជាមនុស្សដែលអាចធ្វើការលួងលោមចិត្ត លើកទឹកចិត្តអ្នកឲ្យបានប្រសើរឡើងវិញ។ ហើយទាំងនេះក៏ជារឿងដែលអ្នកធ្លាប់ និងបានធ្វើទៅវិញផងដែលសម្រាប់គ្រួសារនឹងមិត្តភក្ដិរបស់អ្នក។

វាគឺជារឿងដែលមនុស្សម្នាក់ៗធ្វើដាក់គ្នាទៅវិញទៅមក ប៉ុន្តែប្រសិនបើវាមានតែការទៅ ខណៈពេលដែលមិនមានអ្វីត្រឡប់មកវិញនោះ វាគឺជាសញ្ញាដែលអាចបញ្ជាក់ថាចំណងមិត្តភាព គ្រួសារ មិត្តភក្ដិរបស់អ្នកកំពុងតែមានបញ្ហាអ្វីមួយកើតឡើងហើយ។

ខាងក្រោមនេះគឺជាសញ្ញាដែលបញ្ជាក់ថាចំណងមិត្តភាពរបស់អ្នកកំពុងធ្លាក់ចុះខ្លាំង ឬក៏ត្រូវបានមិត្តភក្ដិកេងចំណេញយកតែផលប្រយោជន៍៖

១. មិត្តរបស់អ្នកមិនដែលអរគុណ ឬកោតសរសើរអំពីទង្វើល្អៗដែលអ្នកលះបង់សម្រាប់ពួកគេ

២. មិត្តរបស់អ្នកតែងតែចាប់កំហុស ឬទម្លាក់កំហុសឲ្យអ្នកប្រសិនបើអ្នកមិនធ្វើតាមពួកគេនោះ

៣. មិត្តរបស់អ្នកមិនដែលសួរអំពីបញ្ហារបស់អ្នកដែលកំពុងកើតឡើងក្នុងឆាកជីវិតប្រចាំថ្ងៃរបស់អ្នកឡើយ

៤. ពួកគេតែងតែមានបញ្ហាជានិច្ច ប៉ុន្តែអ្នកមិនដែលមានឱកាសដើម្បីសុំយោបល់ ឬការគាំទ្រពីពួកគេវិញសោះ

៥. មិត្តរបស់អ្នកតែងតែមានការរំពឹងទុកនឹងតម្រូវការឥតឈប់ឈរ តែមិនដែលមានពេលនឹងផ្ដល់ការជួយមកវិញទេ ជាពិសេសនៅពេលដែលអ្នកត្រូវការខ្លាំង

ពេលខ្លះពួកគេឆ្លៀតឱកាសយកផលប្រយោជន៍ទាំងនោះពីអ្នក ហើយផ្ដល់មកវិញតែភាពអន្តរាយ បំផ្លាញអារម្មណ៍ និងការបំបាក់ទឹកចិត្តរបស់អ្នក។ ប្រសិនបើអ្នកមានមិត្តភក្ដិដែលកំពុងបំបាក់ទឹកចិត្តរបស់អ្នកនោះ ត្រូវប្រាកដថាអ្នកកំពុងតែយកចិត្តទុកដាក់លើខ្លួនឯង និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានល្អប្រសើរឡើង៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម