ឃើញ​វិធី​ពាក់​ម៉ាស​ជុំវិញ​ពិភពលោក ទើប​ដឹង​ថា​យើង​ធម្មតា​ប៉ុណ្ណា

  • 2021-07-28 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​វិបត្តិ​ជំងឺ​កូវីដ​១៩ នៅ​តែ​​បន្ត​រាលដាល​ច្រើន​នោះ មនុស្ស​ជា​ច្រើន​បាន​រក​វិធី​ពាក់​ម៉ាស​ផ្សេង​ៗ​គ្នា ដែល​ចម្លែក​ខ្លាំង ឃើញ​ហើយ​ទប់​សំណើច​មិន​បាន។

រយៈ​ពេល​ចុង​ក្រោយ​នេះ អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​​ដាស់​តឿន​ឡើង​វិញ​ចំពោះ​ជំងឺ​កូវីដ​១៩ ព្រោះ​ស្ទើរ​តែ​គ្រប់​ប្រទេស​​ទាំង​អស់ អត្រា​អ្នក​ឆ្លង​នៅ​តែ​ឡើង​ខ្ពស់​ជាង​មុន ទន្ទឹម​នឹង​អ្នក​ស្លាប់​ក៏​មាន​ច្រើន​ជាង​មុន​ដូច​គ្នា។

ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​ខាង​លើ ក្រៅ​ពី​ការ​កាត់​បន្ថយ​ចេញ និងឧស្សាហ៍​លាង​ដៃ ការ​ពាក់​ម៉ាស​​គឺ​ជា​វិធាន​ការណ៍​ដ៏ប្រសើរ​បំផុត ក្នុង​ការ​​ទប់​ស្កាត់​ជំងឺ​ខាង​លើ។ យ៉ាងណាក្ដី មនុស្ស​ជា​ច្រើន​មិន​បាន​ប្រើ​ម៉ាស​ធម្មតា​​ដូច​គេ​ឯង​ឡើយ ដោយ​ពួក​គេ​សុខ​ចិត្ត​រិះរក​វិធី​ច្នៃ​ម៉ាស​ខ្លួន​ឯង។ នៅ​ក្នុង​ចំណោម​នោះ គេ​សង្កេត​ឃើញ​ម៉ាស​ចម្លែក​ៗ​​ដូច​ជា​ច្នៃ​ពី​សំឡី​អនាម័យ ប៉ុង​លាង​ចាន កាដុង​ច្រក​ប្រេង​ជា​ដើម។

ខាង​ក្រោម​នេះ​គឺ​ជា​ម៉ាស​ចម្លែក​ៗ​ដែល​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​រដូវ​កូវីដ​១៩ ៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម