មូលហេតុ ៣ យ៉ាងដែលបណ្ដាលឲ្យអ្នកជួបតែមនុស្សចរឹតមិនល្អ

  • 2021-07-26 08:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកណាៗក៏ចង់បាន ចង់ជួបតែមនុស្សល្អៗដែរ ប៉ុន្តែអ្នកមិនអាចមើលចិត្តមនុស្សធ្លុះឡើយ ហេតុដូច្នេះហើយបានជាការរាប់អានមិត្តភក្តិ ការមានដៃគូសង្សារ និងការរាប់អានមនុស្សមួយចំនួនគឺមានល្អនឹងមិនល្អ។ អ្នកខ្លះអាចជួបតែមនុស្សល្អជារឿយៗ ខណៈពេលដែលអ្នកខ្លះទៀតតែងតែជួបប្រភេទមនុស្សដែលមិនល្អ ប្រភេទមនុស្សដែលគេងចំណេញយកតែផលប្រយោជន៍ពីអ្នក។

កុំគិតឲ្យសោះថាអាកប្បកិរិយារបស់មនុស្សទាំងនោះគឺជាកំហុសរបស់អ្នកឲ្យសោះ ប៉ុន្តែអ្នកគួរតែធ្វើការស្វែងយល់អំពីប្រភេទមនុស្សទាំងនោះឲ្យបានច្បាស់វិញថាតើវាល្អចំពោះអ្នកឬអត់? និងគួរតែរកវិធីដកខ្លួនចេញដើម្បីភាពល្អប្រសើរចំពោះខ្លួនឯង។

ទាំងនេះគឺជាមូលហេតុ ៣ យ៉ាងដែលធ្វើឲ្យអ្នកជួបតែមនុស្សមិនល្អក្នុងជីវិត៖

  • អ្នកចិត្តល្អពេកក្នុងការចំណាយពេលជាមួយពួកគេ មិនថាពេលណាក៏ដោយអ្នកតែងតែធ្វើដើម្បីពួកគេ ពីព្រោះអ្នកខ្លាចថាគេអាក់អន់ចិត្ត ខឹង ឬតូចចិត្តនៅពេលដែលអ្នកមិនសម្របខ្លួនទៅតាមពួកគេ
  • អ្នកធ្វើរឿងដដែលៗដូចជាចំណុចទីមួយ ពីព្រោះបើអ្នកមិនធ្វើទេ អ្នកខ្លាចពួកគេអាក់អន់ចិត្ត ខឹង តូចចិត្ត ឬបោះបង់អ្នកចោលទៅរាប់អានអ្នកថ្មី
  • ដោយសារតែអ្នកជាមនុស្សដែលមានទឹកចិត្តល្អសប្បុរសនៅក្នុងខ្លួន ភាពសុទិដ្ឋិនិយមនឹងការគិតវិជ្ជមានរបស់អ្នកធ្វើឲ្យអ្នកដទៃចូលចិត្តអ្នក ហើយអ្នកតែងតែគិតថាមនុស្សអាចផ្លាស់ប្តូរអតចារឹកបាន

ហើយនេះក៏ដោយសារតែទំនោរមួយដែលតែងតែប្រាប់អ្នកថាអំពើល្អមានឥទ្ធិពលខ្លាំងជាងអំពើអាក្រក់ ហើយជាហេតុដែលអ្នកងាយនឹងធ្វើការអភ័យទោសចំពោះអាកប្បកិរិយាមិនល្អរបស់អ្នកដទៃយ៉ាងងាយស្រួល និងដោយសារតែអ្នកចង់បង្ហាញពីទឹកចិត្តសប្បុរសធម៌ទៅកាន់មនុស្សជុំវិញខ្លួន៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម