រូបថតជាច្រើនរបស់ Jisoo (BlackPink) នឹងផ្តល់ភ័ស្តុតាងច្បាស់ថា ច្រមុះខ្ពស់ពិតជាលើកសម្រស់ណាស់
- 2021-06-23 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថតជាច្រើនរបស់ Jisoo (BlackPink) នឹងផ្តល់ភ័ស្តុតាងច្បាស់ថា ច្រមុះខ្ពស់ពិតជាលើកសម្រស់ណាស់
មនុស្សជាច្រើនបានដាក់នូវសំនួរមួយពាក់ព័ន្ធនឹងសម្រស់ គឺថា ៖ ប្រសិនបើអ្នកអាចរើសបាន រវាងភ្នែកស្អាត និងច្រមុះស្អាត តើអ្នកនឹងរើសយកមួយណា? ជាលទ្ធផលបោះឆ្នោត ៧០% មនុស្សស្រីបោះឆ្នោតរើសយកច្រមុះស្អាត។
នារីជាច្រើននិយាយថា ៖ ច្រមុះស្រួចខ្ពស់ នឹងជួយលើកសម្រស់មនុស្សស្រីបាន។ ហើយបើអ្នកនៅមានការសង្ស័យទៀត សាកល្បងមើលលើច្រមុះរបស់ Jisoo (BlackPink) ដែលជាស្រីស្អាតម្នាក់ក្នុងចំណោមតារា Kpop កូរ៉េ ដែលកំពុងល្បីផ្នែកសម្រស់លើពិភពលោក នោះអ្នកនឹងលែងមន្ទិលទៀតមិនខាន។