តារា​និករ ៤ ជាប់ចំណាត់ថ្នាក់មានស្នេហ៍ស្មោះ មិនងាយបោះបង់ក្តីស្រលាញ់ងាយៗ

  • 2021-05-15 03:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តាម​ជំ​នឿ ​តារា​និករចំនួន​ ៤​ខាង​ក្រោម​ត្រូវ​គេ​ចាត់​ទុក​ថា ​ជា​មនុស្ស​មា​ន​ស្នេហ៍​ស្មោះ ​បើ​ស្រលាញ់​នរណា​ម្នាក់​ហើយ​គឺ​ពេញ​បេះ​ដូង ​មិន​ងាយ​បោះ​បង់​ចោល​ឡើយ។​ តោះ ទៅ​មើល​បន្តិច​ថា​តើ​មាន​តារា​និករអ្វី​ខ្លះ៖

រូបតំណាង

**១. Scorpion (​តុលា ២៣- វិច្ឆិកា ២១)**

​អ្នក​កើត​ចន្លោះ​ខែ​នេះ​ជា​មនុស្ស​ឆ្លាត ​រហ័ស​រហួន​ ហើយ​ក៏​មាន​ភាព​រួស​រាយ​​រាក់​ទាក់​ ​​​តែ​ក៏​រឹង​រូស​មិន​ធម្មតា​ដែរ ​ម្ល៉ោះ​ហើយ​បើ​ចំពោះ​មនុស្ស​ស្រី​វិញ ​គឺ​ពិត​ជា​មាន​មន្ត​ស្នេហ៍​ណាស់។ បើ​លង់​ស្នេហ៍​អ្នក​ណា​ហើយ ​គឺ​ស្រលាញ់​ពេញ​បេះ​ដូង​តែ​ម្តង​។

រូបតំណាង

២. Leo ( សីហា ២៣- កញ្ញា ២២)

​ជា​មនុស្ស​មាន​បេះ​ដូង​រឹង​មាំ​លើ​ស្នេហា ​មិន​ងាយ​បោះ​បង់​ចោល​ក្តី​​ស្រលាញ់​លើ​នរណា​ម្នាក់​ឡើយ។ ​គេ​ជា​មនុស្ស​ចង់​បាន​ចំណាត់​ថ្នាក់​លេខ​១ ​ក្នុង​បេះ​ដូង​របស់​មនុស្ស​ដែល​គេ​ស្រលាញ់ ​ដូច្នេះ Leo ​ច្រើន​តែ​ពេល​ខ្លះ​បាន​ធ្វើ​រឿង​តឹង​តែង​រហូត​សាង​កំហុស​ក្នុង​រឿង​ស្នេហា​ទៅ​វិញ​។ ​យ៉ាង​ណា​ក៏​ដោយ ​អត្ត​ចរិត​របស់​គេ​ជា​មនុស្ស​ម៉ត់​ចត់ ស្វា​ហាប់ ​​និង​ចូល​ចិត្ត​ចង​​ចាំ​សូម្បី​តែ​រឿង​តូច​ៗ។

រូបតំណាង

​​​៣. Sagittarius ( វិច្ឆិកា ២២ -​ ធ្នូ ២១)

​គេ​ជា​មនុស្ស​មាន​ភាព​ស្មោះ​ត្រង់ ​ដូច្នេះ​បើ​ដាក់​ចិត្ត​​ថា​ស្រលាញ់​នរណា​ម្នាក់​ហើយ​គឺ​ស្រលាញ់​ពេញ​បេះ​ដូង។ ​ផ្លូវ​ចិត្ត​របស់ ​Sagittarius ​ជា​មនុស្ស​ចិត្ត​ត្រជាក់ ​ចេះ​ខ្វល់​ខ្វាយ​ពី​គេ ​ដូច្នេះ​​នេះ​ជា​គុណ​សម្បត្តិ​ដែល​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត។ ​ភាព​ទាក់​ទាញ​របស់​គេ ​គឺ​ជា​មនុស្ស​ពូ​កែ​យក​អសារ​នេះ​ហើយ​។

បើ​ផ្ដល់​ចំណាត់​ថ្នាក់​វិញ អាច​ថា​ Sagittarius ​​ជាប់​លេខ​១ ​ហើយ​គេ​នឹង​ក្លា​យ​ជា​មនុស្ស​ចិត្ត​​ដាច់​លេខ១​ដែរ ​បើ​ដឹង​ថា​មនុស្ស​ខ្លួន​ស្រលាញ់​លួច​ក្បត់។

រូបតំណាង

៤. Gemini ​( ​ឧសភា ២១ - ​មិថុនា ២១)

​ច្រើន​តែ​ជា​មនុស្ស​មាន​ភាព​ល្បីល្បាញ​រឿង​ឆ្លាត​វៃ ​និង​ មិន​សូវ​អំពល់​ទុក្ខ​ច្រើន។ ឲ្យ​តែ​ទៅ​កន្លែង​ណា ​ច្រើន​តែ​រាយ​មន្ត​ស្នេហ៍​​ដាក់​មនុស្ស​ជុំវិញ​ដោយ​មិន​ដឹង​ខ្លួន ​​​មាន​គេ​ចាប់​​​អារម្មណ៍​ច្រើន។ ​បើ​និយាយ​ពី​ឥទ្ធិពល​ស្នេហា​វិញ ​ច្រើន​ជា​មនុស្ស​ជោគ​ជ័យ។ ​បើ​គេ​ Crush ​លើ​នរណា​ម្នាក់ ​គេ​ហ៊ាន​លះ​បង់​គ្រប់​យ៉ាង ​​មិន​ខ្លាច​ភ្លៀង ​ខ្យល់ ​ឬ​​ការ​លំបាក​អ្វី​ឡើយ៕ ​​

ចុចអាន៖ ​ មនុស្ស​​ឯកាមិន​ធ្លាប់​មាន​ស្នេហា​សោះ ច្រើន​តែ​មាន ៥ ចំណុច​នេះ

ប្រភព៖ phunusuckhoe ប្រែប្រួល៖ លឹម សុនា

អត្ថបទពេញនិយម