ស្រឡាញ់​បុរស​ដែល​មាន​ចំណុច​ទាំង​នេះ​ចុះពិត​ជា​មិន​ខក​បំណង​ឡើយ

  • 2021-05-15 01:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ផ្អែម​ល្ហែម​ នរណា​មិន​ចង់​បាន​? ដូច​នេះ​ ការ​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​មុន​ពេល​​ដាក់​ចិត្ត​ស្រឡាញ់​​គឺ​ជា​រឿង​សំខាន់​បំផុត។​ សម្រាប់​នារី​ៗ​ បើ​អ្នក​ជួប​បុរស​ដែល​មាន​ចំណុច​ខាង​ក្រោម​នេះ​គឺ​ពិត​ជា​សំណាង​បំផុត​ហើយ។ គួរ​​ផ្ដល់​ចម្លើយ​ «Yes» ចុះ៖

១. តែង​ផ្ញើ​សារ​មក​សួរ​នាំ​រាល់​ពេល៖ ទោះ​បី​​វា​ជា​ចំណុច​តូច​ តែ​នេះ​គឺ​ជា​រឿង​សំខាន់។​ វា​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គាត់​មក​លើ​យើង។

២. មិន​ថា​យើង​​មាន​ទុក្ខ​អ្វី ​គាត់​រីករាយ​នឹង​ស្ដាប់​ជា​និច្ច៖ នេះ​គឺ​ជា​សញ្ញា​ដែល​នាំ​ទៅ​ដល់​ស្នេហា​ពិត​។ វា​គឺ​​ជា​ការ​ដែលអ្នក​ទាំង​ពីរ​អាច​និយាយ​អ្វី​​ចេញ​ពី​ចិត្ត​បាន​ ហើយ​អ្នក​ម្ខាង​ទៀត​ពេល​ចិត្ត​នឹង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។​

៣. គាត់​ពេញ​ចិត្ត​នឹង​លះ​បង់​ដើម្បី​យើង៖ ឧទាហរណ៍​មិន​ថា​ទោះមាន​គម្រោង​ជាមួយ​មិត្តភ័ក្ដិ​ហើយ​ក៏​ដោយ​ តែ​បើ​យើង​ត្រូវ​ការ​ គាត់​នឹង​មក​ភ្លាម។

៤. តែង​គាំ​ទ្រ​យើង៖ ជាពិសេស​គឺ​ក្ដី​ស្រមៃ​ដែល​យើង​ចង់​សម្រេច​នៅ​ពេល​អនាគត​តែ​ម្ដង​។

៥. ភាព​ស្មោះ​ត្រង់​៖ បុរស​ល្អ​ម្នាក់​គឺ​​តែង​និយាយ​ពាក្យ​ពិត​​ព្រោះ​គាត់​ដឹង​ថា​ការ​កុហក​នឹង​នាំ​តែ​បញ្ហា​ប៉ុណ្ណោះ។

៦. ចាំ​ជួយ​ពេល​យើង​ត្រូវ​ការ៖ មិន​ថា​ពេល​ឈឺ​ ឬ ពេល​ស្មុគស្មាញ​ខ្លាំង​ គាត់​នឹង​ផ្ដល់​ការ​ថែរក្សា​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន៕

ចុច​អាន៖ មក​ដឹងឆ្នាំ​កំណើត​ដែល​ជា​គូ​នឹង​ឆ្នាំ​របស់​អ្នក!​

ចុច​អាន៖ មនុស្ស​ស្រី​កុំ​ដោយ​សារ​តែ​ខ្លាច​អត់​គូ ហើយ​ប្រញាប់​រៀបការ ប្រយ័ត្ន...

ប្រភព៖ Youqueen ប្រែសម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម