មិត្តនារីមានកជើងម៉ាប់ៗ កុំរំលងលំហាត់ប្រាណនៅផ្ទះទំាងនេះឲ្យសោះ

  • 2021-05-14 22:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់មិត្តនារីមានកំភួនជើងឬក៏ជើងហើមធំនិងមានខ្លាញ់ច្រើនតែងបារម្ភដោយចំណាយពេលតមអាហារ និង ធ្វើ​លំ​ហាត់​ប្រាណ។ ជាការពិតណាស់ មានពេលខ្លះមិត្តនារីមួយចំនួនអាច​នឹងមិនមានទំនុក​ចិត្តលើ​ខ្លួនឯង​នៅ​ពេល​ស្លៀក​ពាក់ចេញទៅក្រៅម្តងៗ។ តែចាប់ពីពេលនេះទៅ មិត្តនារីទំាងឡាយមិនចំាបាច់បារម្ភនោះទេ ព្រោះថ្ងៃ​នេះ​អ្នកនឹងបានដឹងពីលំហាត់ប្រាណងាយៗហាត់នៅផ្ទះបានចំនួន៣។ ដូច្នោះ លំហាត់​ប្រាណ​ងាយៗ​ទំាង​នោះ​រួមមានដូចជា៖

១. ក្បាច់ពង្រីកកជើងឲ្យបាន ៣០លើក ធ្វើឲ្យបាន ៣ដង

ដំបូងអ្នកត្រូវអង្គុយលើកម្រាលឥដ្ឋធម្មតា រួចហើយដាក់ដៃសងខាងទៅក្រោយ​ដោយដាក់សម្ពាធ​លើ​ក្បាល​ពោះ​របស់អ្នកដើម្បីលើកជើងសងខាងចុះឡើង។ បន្ទាប់មកទៀត យោង​ខ្មង​ជើង​របស់​អ្នកចុះ​ឡើង​ដើម្បី​ឲ្យក​ជើង​យារ។ សម្រាប់សកម្មភាពនេះមិនត្រឹមតែជួយកជើងរបស់អ្នកឡើយ តែវាក៏ជួយ​សាច់​ដុំពោះរ​បស់​អ្នក​ដែរ។

២. ក្បាច់លើកជើងក្នុងអាកាសនិងពង្រីកកជើង ៣០លើក ធ្វើឲ្យបាន ៣ដង

ជាដំបូង អ្នកត្រូវដេលលើឥដ្ឋធម្មតា រួចហើយដាក់ដៃសងខាងឲ្យត្រង់ធម្មតា បន្ទាប់មកទៀតពត់​ជើងរបស់​អ្នក​ហើយ​ក៏លើកជង្គង់ឡើងលើដោយរក្សាជើងខាងក្រោមនិងជើងខាងលើប្រហែល៩០ដឺក្រេ។ រួចហើយ អ្នក​ត្រូវ​យោង​ខ្មងជើងចុះឡើងដើម្បីឲ្យកជើងរបស់អ្នកយឺត។ សម្រាប់សកម្មភាពនេះ​វាក៏ជួយ​ដល់​សាច់​ដុំពោះរ​បស់​អ្នក​បានដែរ។

៣. ក្បាច់ចង្អុលជើងលើកម្រាល ៣០លើក ធ្វើឲ្យបាន ៣ដង

មុនដំបូង អ្នកត្រូវអង្គុយលើឥដ្ឋហើយទល់ដៃទំាងសងខាងទៅក្រោយ។ បន្ទាប់មកទៀត ប្រើពោះរបស់​អ្នក​ដើម្បី​សង្កត់ជើងរួចក៏ពត់និងលើកជង្គង់របស់អ្នកឡើង។ រួចហើយ អ្នកត្រូវរក្សា​ជើង​ដែល​ពត់នោះ​ដោយ​លើកវា​ឡើង​លើខណៈពេលសង្កត់ខ្មងជើងរបស់អ្នក។ មិនខុសពីក្បាច់ខាងលើ សកម្មភាព​នេះក៏ជួយ​សាច់​ដុំពោះ​អ្នក​ដែរ។

បន្ទាប់ពីធ្វើលំហាត់ប្រាណខាងលើហើយ អ្នកអាចសម្រាកជើងរបស់អ្នកបានតាមវិធីនេះ។ ដំបូងត្រូវរក្សា​លំនឹង​នៃ​ការ​ឈរ ពត់ជើងរបស់អ្នកទៅមុខនិងទៅក្រោយឲ្យដល់ផ្ទៃគូទ។ អ្នកក៏អាចប្រើដៃ​ទប់ជើងឲ្យ​ដល់​ផ្ទៃគូទ​បាន​ដែរ​។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាពត់សាច់ដុំ៕

រូបភាព៖ Little Red Book, Candy Candy, Pinterest

ចុចអានបន្ត៖

តិចនិក​ញ៉ាំ​អាហារ​ពេល​យប់​​ទាំង ៤ ជួយ​ឲ្យ​អ្នក​ស្រក​បាន​កន្លះ​គីឡូ ក្នុង​១​ថ្ងៃ

ប្រភព៖ tagsis ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម